ហាណូយ អភិវឌ្ឍការចិញ្ចឹមសត្វពាហនៈដែលស៊ីស្មៅ

ហាណូយ អភិវឌ្ឍការចិញ្ចឹមសត្វពាហនៈដែលស៊ីស្មៅ

អាស្រ័យដោយផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើអភិវឌ្ឍន៍ការចិញ្ចឹមសត្វពាហនៈដែលស៊ីស្មៅ មកទល់ពេលនេះ ទីក្រុង ហាណូយ មានក្របីជាង ១៤.០០០ ក្បាល គោចំនួន ១៣៤.០០០ ក្បាលហើយជាមូលដ្ឋានដំបូងបង្អស់ក្នុងទូទាំងប្រទេស ផលិតបានស្ពែមគោគុណភាពខ្ពស់សម្រាប់ផ្គត់ផ្គង់អោយទីផ្សារ។

ហាណូយ អភិវឌ្ឍការចិញ្ចឹមសត្វពាហនៈដែលស៊ីស្មៅ ảnh 1រដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍជនបទលោក ង្វៀន ស៊ន់គឿង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហាណូយ លោក ង្វៀនឌឹកជុង រួមជាមួយបណ្តាប្រតិភូអញ្ជើញទស្សនាទម្រង់រូបភាពនិងផ្ដោះប្តូរបទពិសោធន៍ចិញ្ចឹមគោជាមួយបណ្ដាគ្រួសារកសិករនៅឃុំ មិញចូវ ស្រុក បាវី  (ហាណូយ)

យោងតាមលោក ជូភូមី ប្រធានមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទ ហាណូយ បច្ចុប្បន្ន វិស័យចិញ្ចឹមសត្វមានអត្រាជាង ៥០% នៃតម្លៃផលិតកម្មកសិកម្មនៃទីក្រុងទាំងមូល។ 

ហាណូយ អភិវឌ្ឍការចិញ្ចឹមសត្វពាហនៈដែលស៊ីស្មៅ ảnh 2អភិវឌ្ឍន៍ការចិញ្ចឹមគោយកសាច់ Wagru (ជប៉ុន) នៅគ្រួសារបង ផានថាញ់ប៊ិញ នៅភូមិ កូដូ ឃុំ កូដូ ស្រុក បាវី (ហាណូយ)

នៅលើភូមិសាស្ត្របានកកើតឡើងនូវតំបន់ចិញ្ចឹមសត្វគោលដៅជាច្រើន ឃុំចិញ្ចឹមសត្វគោលដៅនិងកសិដ្ឋានចិញ្ចឹមសត្វទ្រង់ទ្រាយធំនៅក្រៅតំបន់ទីប្រជុំជន។ ស្ថានភាពចិញ្ចឹមសត្វពាហនៈដែលស៊ីស្មៅបានរីកចម្រើនដោយស្ថិរភាព ហ្វូងគោមាននិន្នាការកើនឡើងដោយសារតម្រូវការទីផ្សារធំនិងតម្លៃលក់មានលំនឹង។

ហាណូយ អភិវឌ្ឍការចិញ្ចឹមសត្វពាហនៈដែលស៊ីស្មៅ ảnh 3ក្រុង ហាណូយ រៀបចំពិធីប្រឡងសម្រាប់សត្វគោដើម្បីផ្សព្វ ផ្សាយ ឧទ្ទេសនាមពីសមិទ្ធិផលផ្នែកចិញ្ចឹមគោនៃរដ្ឋធានី ពាំនាំផ្នែកចិញ្ចឹមគោយកសាច់ទៅកាន់ទិសដៅផលិតកម្មលក្ខណៈពាណិជ្ជកម្ម ផ្តល់ទិន្នផលនិងគុណភាពខ្ពស់ពីមួយជំហានទៅមួយជំហាន

ដើម្បីឱ្យអ្នកចិញ្ចឹមសត្វពាហនៈលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ច នាពេលខាងមុខនេះ ទីក្រុង ហាណូយ នឹងពង្រីកហ្វូងគោចំនួន ១០០.០០០ ក្បាលបន្ថែម ព្រមទាំង ផ្តោតការយកចិត្តទុកដាក់ទៅលើការពង្រីកទម្រង់រូបភាពតំណភ្ជាប់តាមខ្សែសង្វាក់ពេញលេញក្នុងការចិញ្ចឹមសត្វ…៕

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍