អត្ថប្រយោជន៍នៃការទទួល​ទឹកក្រូច​ឆ្មារ​ក្ដៅ​ឧណ្ហ​ៗ លាយនឹង​រមៀត

អត្ថប្រយោជន៍នៃការទទួល​ទឹកក្រូច​ឆ្មារ​ក្ដៅ​ឧណ្ហ​ៗ លាយនឹង​រមៀត

ការរួមបញ្ចូលគ្នារវាងទឹកក្រូចឆ្មារក្ដៅឧណ្ហៗ ជាមួយរមៀតអាចផ្ដល់អត្ថប្រយោជន៍យ៉ាងប្រសើរចំពោះសុខភាព។

អត្ថប្រយោជន៍នៃការទទួល​ទឹកក្រូច​ឆ្មារ​ក្ដៅ​ឧណ្ហ​ៗ លាយនឹង​រមៀត ảnh 1Nhập mô tả cho ảnh

ក្រូចឆ្មារមានផ្ទុកសម្បូរទៅដោយវីតាមីន C វីតាមីន B ជាតិដែក កាល់ស្យូម ប៉ូតាស្យូម ម៉ាញ៉េស្យូម សារធាតុប្រឆាំងអុកស៊ីតកម្ម អង់ស៊ីមនិងជាតិសរសៃ។ ដើម្បីកាន់តែប្រសើរ អ្នកអាចបន្ថែមម្ស៉ៅរមៀតចូលក្នុងទឹកក្រូចឆ្មារ។

អត្ថប្រយោជន៍៖

សម្រាលអាការៈឈឺចាប់និងហើមសន្លាក់
ការទទួលទានទឹកក្រូចឆ្មារក្ដៅឧណ្ហៗ លាយម្សៅរមៀត ១ ពែងរាល់ព្រឹកអាចជួយ ដោះស្រាយបញ្ហាឈឺហើមសន្លាក់បានយ៉ាងប្រសើរ។ រមៀតមានផ្ទុកសារធាតុ curcumin ដែលមិនត្រឹមតែប្រយុទ្ធប្រឆាំងនឹងការរលាកប៉ុណ្ណោះទេ ថែមទាំងជួយកាត់បន្ថយការឈឺចាប់និងការហើមផងដែរ។

បង្កើនការរំលាយអាហារ
ការទទួលទានរមៀត ឬម្សៅរមៀតជាប្រចាំអាចជួយទប់ស្កាត់ការរលាកនៃបំពង់រំលាយអាហារ កាត់បន្ថយអាការៈហើមនិងឡើងជាតិហ្គាស។ រីឯទឹកក្រូចឆ្មារវិញ មានប្រសិទ្ធិភាពកម្ចាត់រាល់ជាតិពុលផ្សេងៗ ពីក្នុងប្រព័ន្ធរំលាយអាហារ។

កាត់បន្ថយហានិភ័យនៃជំងឺមហារីក
រមៀតជាប្រភពដ៏ប្រសើរនៃសារធាតុ curcumin ដែលជួយការពារកោសិកាសុខភាពល្អមិនឱ្យក្លាយទៅជាកោសិកាមហារីក។ Curcumin មិនត្រឹមតែជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលប៉ុណ្ណោះទេ ប៉ុន្តែក៏មានលក្ខណៈសម្បត្តិប្រឆាំងការរលាកនិងទប់ស្កាត់ជំងឺមហារីកផងដែរ។

ល្អសម្រាប់សុខភាពស្បែក
រមៀតប្រសើរណាស់សម្រាប់ស្បែក មិនថាប្រើប្រាស់ដោយផ្ទាល់លើស្បែកឬទទួល ទានក៏ដោយ។ វាជួយសម្អាត ព្រមទាំងរក្សាជាតិសំណើម ក៏ដូចជាផ្ដល់សារធាតុចិញ្ចឹមដល់ស្បែកបានយ៉ាងប្រសើរ។

រីឯក្រូចឆ្មារវិញ មានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលជួយរក្សាសុខភាពស្បែកល្អប្រសើរនិងថែមទាំងធ្វើឲ្យមើលទៅក្មេងជាងវ័យផងដែរ។ វីតាមីន C ជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលជួយកម្ចាត់នូវរ៉ាឌីកាល់សេរី។ លើសពីនេះទៅទៀត វីតាមីន C ក៏ចាំបាច់សម្រាប់ការផលិតកូឡាជែន។

កាត់បន្ថយហានិភ័យនៃជំងឺបេះដូង
សារធាតុ Curcumin ក្នុងរមៀតមានប្រសិទ្ធិភាពកាត់បន្ថយកម្ចាត់កូឡេស្តេរ៉ូលមិនល្អ ជួយទប់ស្កាត់បញ្ហានៃជំងឺបេះដូងផ្សេងៗ។

ជួយឱ្យស្រកទម្ងន់
ការទទួលទានរមៀត ប្រសើរណាស់សម្រាប់អ្នកចង់ស្រកទម្ងន់។ វាជួយកម្ចាត់ជាតិ ពុលចេញពីថ្លើមនិងតម្រងនោម ហើយជម្រុញការស្រូបយកនូវសារធាតុចិញ្ចឹមក្នុងបំពង់រំលាយអាហារ រួមទាំងគ្រប់គ្រងការដុតរំលាយអាហារក្នុងរាងកាយផង ដែរ។

បន្សាបជាតិពុលក្នុងរាងកាយ
ថ្លើមមានមុខងារកម្ចាត់ជាតិពុលផ្សេងៗ ចេញពីរាងកាយ។ ហើយអាស៊ីតស៊ីទ្រិកក្នុងទឹកក្រូចឆ្មារ ជួយរាងកាយឱ្យរក្សាបាននូវកម្រិត pH ត្រឹមត្រូវសម្រាប់សុខភាពល្អ ហើយក្រូចឆ្មារក៏ជាថ្នាំបញ្ចុះទឹកនោមបែបធម្មជាតិដែលនឹងជួយរាងកាយបញ្ចេញជាតិពុលទៅក្រៅតាមរយៈទឹកនោមផងដែរ។

រមៀតជួយជម្រុញឱ្យថ្លើមផលិតអង់ស៊ីមកាន់តែច្រើនដើម្បីដំណើរការប្រកប ដោយប្រសិទ្ធិភាពខ្ពស់ក្នុងការកម្ចាត់កាកសំណល់និងជាតិពុលចេញពីរាងកាយ។

បង្កើនសមត្ថភាពថ្លើម
រមៀតនិងក្រូចឆ្មារជួយជម្រុញថ្លើមឱ្យផលិតអង់ស៊ីមកាន់តែច្រើន។ វាជួយឱ្យថ្លើមកាន់តែមានប្រសិទ្ធិភាពក្នុងការកម្ចាត់រាល់ជាតិពុល។

ប្រភពដ៏ប្រសើរនៃជាតិប៉ូតាស្យូម
ក្រៅពីវីតាមីន C ក្រូចឆ្មារក៏មានផ្ទុកសម្បូរទៅដោយប៉ូតាស្យូមផងដែរ។ ប៉ូតាស្យូម ជួយពង្រឹងប្រព័ន្ធភាពស៊ាំ បង្កើនថាមពលនិងកាត់បន្ថយស្ត្រេស ឬភាពតានតឹងក្នុងអារម្មណ៍។

ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ
ក្រូចឆ្មារមានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល ជួយពង្រឹងប្រព័ន្ធភាពស៊ាំបានយ៉ាងប្រសើរ។ វីតាមីន C ក៏មានប្រសិទ្ធិភាពទប់ស្កាត់និងកម្ចាត់រ៉ាឌីកាល់សេរីមិនឱ្យបំផ្លាញកោសិកាបង្កជាជំងឺផ្សេងៗ។

រីឯរមៀតវិញ មានផ្ទុកសារធាតុ lipopolysaccharides ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយគួរឱ្យកត់សម្គាល់។

របៀបធ្វើទឹកក្រូចឆ្មារលាយរមៀត៖

គ្រឿងផ្សំ ៖ ក្រូចឆ្មារស្រស់ ចំនួនមួយខាំ ម្សៅរមៀតចំនួនកន្លះស្លាបព្រា កាហ្វេ និងទឹកក្ដៅឧណ្ហៗ។

របៀបធ្វើ ៖ ជាដំបូងច្របាច់ក្រូចឆ្មារចូលក្នុងកែវមួយ បន្ទាប់មកបន្ថែមម្សៅរមៀតរួចសឹមចាក់ទឹកក្ដៅឧណ្ហចូល។ កូរឱ្យសព្វសឹមទទួលទាន។ ដើម្បីបង្កើនរសជាតិអ្នកអាចបន្ថែមទឹកឃ្មុំបន្តិចបាន៕

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ សិរីសួស្តី

កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម

អ្នកប្រហែលជាចាប់អារម្មណ៍