អ្នកជំងឺបរទេស ៣ នាក់នៅ កម្ពុជា មានវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី

អ្នកជំងឺបរទេស ៣ នាក់នៅ កម្ពុជា មានវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី

ក្រសួងសុខាភិបាល កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ពីករណីអ្នកជំងឺបរទេស ៣ នាក់ ដែលមានវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី។

អ្នកជំងឺទាំងនោះមានបុរស ឥណ្ឌា អាយុ ២៨ ឆ្នាំ ស្ត្រី ឥណ្ឌា អាយុ ២៣ ឆ្នាំនិងស្ត្រី ចិន អាយុ ២៦ ឆ្នាំ។ បច្ចុប្បន្នពួកគាត់ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនិងហង់សិន។

អ្នកជំងឺបរទេស ៣ នាក់នៅ កម្ពុជា មានវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី ảnh 1

បុរសនិងស្ត្រីជនជាតិ ឥណ្ឌា បានធ្វើដំណើរមកពីប្រទេសខ្លួនដោយឆ្លងកាត់ សិង្ហបុរី និងមកដល់ កម្ពុជា កាលពីថ្ងៃទី ៣ ខែ កុម្ភៈ រីឯស្ត្រីជនជាតិ ចិន មកពីប្រទេសខ្លួនដោយឆ្លងកាត់ កូរ៉េខាងត្បូង ហើយមានដល់ កម្ពុជា នៅថ្ងៃទី ៧ ខែ កុម្ភៈ។

តាមអង្គការសុខភាពពិភពលោក (WHO) គិតត្រឹមថ្ងៃទី ១៥ ខែ កុម្ភៈ ករណីឆ្លងវីរុសកូវីដ-១៩ ដែលបានបំប្លែងខ្លួនថ្មី (ប្រភេទ B.1.1.7) រាលដាលដល់ប្រមាណ ៨០ ប្រទេស ហើយជាង ៣០០ ករណីត្រូវបានរកឃើញនៅ ១០ ប្រទេស នៅតំបន់ប៉ាស៊ីហ្វិកខាងលិចនិង ៨ ប្រទេស/តំបន់មានករណីបំប្លែងខ្លួនថ្មី (ប្រភេទ 501Y.V2 Variant) ដោយលើសពី ៨០ ករណី ក្នុងនោះមានបណ្តាប្រទេសនៅតំបន់អាស៊ានផងដែរ។

៣ ករណីដែល ប្រទេស កម្ពុជា បានរកឃើញនេះ មានការឆ្លងការវិភាគមន្ទីរពិសោធន៍នៅថ្ងៃទី ១៤ ខែ កុម្ភៈ ដោយវិទ្យាស្ថានប៉ាស្ទ័រ។ វាជាករណីវីរុសកូវីដ-១៩ ថ្មី ដែលបានបំប្លែងខ្លួនថ្មី (ប្រភេទ UK Variant 20I/501Y.V1, VOC 202012/01 និង B.1.1.7)៕

ដកស្រង់និងកែសម្រួលពីថ្មីៗដោយ៖ ធីតា

(ព័ត៌មានក្រៅប្រទេស)

អ្នកប្រហែលជាចាប់អារម្មណ៍