អ្នកថែរក្សាព្រលឹងឧបករណ៍តន្ត្រីប្រជាប្រិយនៃជនជាតិ ចាម

សិល្បករ ភូ វ៉ាន់លឿង តែងតែត្រៀមខ្លួនជាស្រេច ជាប់ជាប្រចាំក្នុងការ "ផ្ទេរបន្តភ្លើង" ភាពជក់ចិត្តដិតអារម្មណ៍ចំពោះសំឡេងស្គរ ហ្គីណាំង ដល់យុវជនជាច្រើនជំនាន់នៅមូលដ្ឋាន
សិល្បករ ភូ វ៉ាន់លឿង តែងតែត្រៀមខ្លួនជាស្រេច ជាប់ជាប្រចាំក្នុងការ "ផ្ទេរបន្តភ្លើង" ភាពជក់ចិត្តដិតអារម្មណ៍ចំពោះសំឡេងស្គរ ហ្គីណាំង ដល់យុវជនជាច្រើនជំនាន់នៅមូលដ្ឋាន

ដោយបានផ្សារភ្ជាប់ជិតស្និទ្ធជាមួយស្គរ ហ្គីណាំង និងស្គរ ប៉ារ៉ានឹង ក្នុងអំឡុងពេលជាង ៣៥ ឆ្នាំមកហើយ សិល្បករ ភូ វ៉ាន់លឿង (កើតនៅឆ្នាំ ១៩៥៦) នៅភូមិ ញឺង៉ុក ឃុំ ភឿកថាយ ស្រុក និញភឿក (ខេត្ត និញធន់) បាននិងកំពុងរួមចំណែកក្នុងការថែរក្សា អភិរក្សវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិ ចាម។

អ្នកថែរក្សាព្រលឹងឧបករណ៍តន្ត្រីប្រជាប្រិយនៃជនជាតិ ចាម ảnh 1ដោយមានការផ្ដោតអារម្មណ៍ យកចិត្តទុកដាក់ដល់ការថែរក្សានិងសាយភាយទូលំទូលាយនូវចង្វាក់ស្គរ ហ្គីណាំង ប៉ារ៉ានឹង ទាំងឡាយ កាលពីឆ្នាំ ២០១៩ សិល្បករ ភូ វ៉ាន់លឿង ត្រូវបានរដ្ឋជូនកិត្តិនាមសិល្បករឆ្នើមក្នុងវិស័យទំនៀមទម្លាប់សង្គមនិងជំនឿសិល្បៈសម្តែងប្រជាប្រិយ

ធំដឹងក្តីក្នុងគ្រួសារជនជាតិ ចាម មួយដែលសុទ្ធតែពូជពង្សអ្នកសិល្បៈ កុមារ ភូ វ៉ាន់លឿង ឆាប់បានស្គាល់ចង្វាក់ស្គរ ហ្គីណាំង ផ្សេងៗ។

ពេលអាយុ ១៣ ឆ្នាំ លោកត្រូវបានលោកពូបង្កើតដែលជាសិល្បករឆ្នើម ភូ ប៊ិញដូន បង្ហាត់បង្រៀនចង្វាក់ស្គរ ហ្គីណាំង ចំនួន ៧៥ បទ។

បន្ទាប់ពីនោះ លោកតាមអតីតសិល្បករឆ្នើម ធៀនសាញ់ថេម រៀនស្គរ ប៉ារ៉ានឹង ហើយចេះចាំយ៉ាងស្ទាត់មាត់នូវបទចម្រៀងសម្រាប់លោមព្រះអាទិទេពចំនួន ៥០ បទ។

អ្នកថែរក្សាព្រលឹងឧបករណ៍តន្ត្រីប្រជាប្រិយនៃជនជាតិ ចាម ảnh 2សិល្បករ ភូ វ៉ាន់លឿង តែងតែត្រៀមខ្លួនជាស្រេច ជាប់ជាប្រចាំក្នុងការ "ផ្ទេរបន្តភ្លើង" ភាពជក់ចិត្តដិតអារម្មណ៍ចំពោះសំឡេងស្គរ ហ្គីណាំង ដល់យុវជនជាច្រើនជំនាន់នៅមូលដ្ឋាន

មិនត្រឹមតែចូលរួមទៀងទាត់ក្នុងការសម្តែងនៅក្នុងពិធីបុណ្យប្រពៃណីផ្សេងៗ ដូចជា កាតេ ចាបុន រីយ៉ា ណាហ្ការ៍ សុំទឹកភ្លៀង...ប៉ុណ្ណោះទេ សិល្ប ករ ភូ វ៉ាន់លឿង ថែមទាំងបានផ្ទេរបន្តភ្លើងនៃភាពជក់ចិត្តដិតអារម្មណ៍ដល់ក្មេងៗ ជំនាន់ក្រោយទៀតផង។

លោកបានចលនាបង្កើតក្លឹបឧបករណ៍តន្ត្រីប្រពៃណីជនជាតិ ចាម ឃុំ ភឿកថាយ ត្រៀមចិត្តត្រៀមកាយសម្រាប់បង្ហាត់បង្រៀនដោយឥតគិតថ្លៃជូនអ្នកណាដែលស្រឡាញ់ចូលចិត្តស្គរ ហ្គីណាំង និង ស្គរ ប៉ារ៉ានឹង។

អ្នកថែរក្សាព្រលឹងឧបករណ៍តន្ត្រីប្រជាប្រិយនៃជនជាតិ ចាម ảnh 3ចង្វាក់របាំ ចាម ផ្សេងៗ ត្រូវបានសម្តែងតាមការលេងឧបករណ៍ភ្លេងប្រជាប្រិយដូចជាស្គរ ហ្គីណាំង ស្គរ ប៉ារ៉ានឹង ស្រឡៃ សារ៉ាណាយ...

ដោយបានចំណាយពេលផ្ដោតអារម្មណ៍ យកចិត្តទុកដាក់ដល់ការថែរក្សានិងសាយភាយទូលំទូលាយនូវចង្វាក់ស្គរ ហ្គីណាំង ប៉ារ៉ានឹងទាំងឡាយនោះ នាឆ្នាំ ២០១៩ សិល្បករ ភូ វ៉ាន់លឿង ត្រូវបានរដ្ឋជូនកិត្តិនាមសិល្បករឆ្នើមក្នុងវិស័យទំនៀមទម្លាប់សង្គមនិងជំនឿសិល្បៈសម្តែងប្រជាប្រិយ៕

អត្ថបទ៖ ធូហឿង
រូបថត៖ អានហៀវ - ង្វៀនថាញ់
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ សីហា ឆ្នាំ ២០២១ ដោយ៖  យ័ញលើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍