អ្នកវិទ្យាសាស្ត្រ ឥណ្ឌា ផលិតក្រដាសតេស្តរក កូវីដ-១៩

អ្នកវិទ្យាសាស្ត្រ ឥណ្ឌា ផលិតក្រដាសតេស្តរក កូវីដ-១៩

ការធ្វើតេស្តដោយប្រើក្រដាសឆ្នូតៗ យ៉ាងលឿននិងងាយស្រួលសម្រាប់កូវីដ-១៩ ដែលដូចគ្នាទៅនឹងការធ្វើតេស្តផ្ទៃពោះដែរនោះ គ្រោងនឹងចូលទីផ្សារក្នុងពេលឆាប់ៗ នេះ ហើយវាអាចជាអ្នកផ្លាស់ប្តូរស្ថានការណ៍សម្រាប់ ឥណ្ឌា ខណៈដែលប្រទេសនេះព្យាយាមទប់ស្កាត់ជំងឺរាតត្បាត។ 

អ្នកវិទ្យាសាស្ត្រ ឥណ្ឌា ផលិតក្រដាសតេស្តរក កូវីដ-១៩ ảnh 1ក្រដាសតេស្តរកកូវីដ-១៩ មានឈ្មោះថា  Feluda ហ្នឹងអាចរកបាននៅលើទីផ្សារក្នុងពេលឆាប់ៗ នេះ

គំនិតនេះត្រូវបានផុសឡើងដំបូងបង្អស់ដោយសារពែងតែរបស់អ្នកបង្កើត។កាលពីខែ មករា នៅពេល ឥណ្ឌា រាយការណ៍ពីករណីកូវីដដំបូងរបស់ខ្លួន អ្នកជំនាញជីវសាស្ត្រ ម៉ូលេគុល ពីររូបគឺលោក ស៊ូវីក ម៉ៃទី អាយុ ៤៩ ឆ្នាំ និង លោក ដេបូយយ៉ូទី ចក្រាបូទី អាយុ ៣៥ ឆ្នាំបានគិតអំពីការធ្វើវិស្វកម្មឡើងវិញនូវការផលិតឧបករណ៍តេស្តផ្អែកលើក្រដាសរបស់ពួកគេសម្រាប់ជំងឺកោសិកាឈាម ដើម្បីរកជំងឺកូវីដ-១៩។

ពួកគេទាំងពីរនាក់មានមូលដ្ឋាននៅឯវិទ្យាស្ថានហ្សែននិងជីវវិទ្យាចម្រុះរបស់ក្រុមប្រឹក្សាស្រាវជ្រាវវិទ្យាសាស្ត្រនិងឧស្សាហកម្មនៅក្រុង ដេលី និងបានធ្វើការលើការច្នៃបង្កើតថ្មីរបស់ពួកគេអស់រយៈពេលជាងពីរឆ្នាំមកហើយ។

លោកវេជ្ជបណ្ឌិត ម៉ៃទី និយាយថា ឧបករណ៍គំរូសម្រាប់ធ្វើតេស្តរក កូវីដ-១៩ បានត្រៀមរួចរាល់ក្នុងរយៈពេលពីរខែមកនេះ។ ពួកគេបានដាក់ឈ្មោះឧបករណ៍តេស្តនេះថា Feluda។

កាលពីខែ ឧសភា ក្រុមហ៊ុន Tata Group ដែលជាក្រុមហ៊ុនឈានមុខគេរបស់ ឥណ្ឌា ត្រូវបានជ្រើសរើសដើម្បីផលិតឧបករណ៍តេស្តនេះ ដែលទទួលបានការយល់ព្រមពីអាជ្ញាធរឱសថ ឥណ្ឌា កាលពីខែមុន។

អ្នកនាំពាក្យក្រុមហ៊ុនបាននិយាយថា “ក្នុងរយៈពេលពីរបីសប្តាហ៍ទៀត យើងនឹងមានផលិតផលនេះនៅលើទីផ្សារ”។

ការធ្វើតេស្តដែលនឹងផ្តល់លទ្ធផលក្នុងរយៈពេលតិចជាងមួយម៉ោងគឺផ្អែកលើបច្ចេកវិជ្ជាមួយ ហៅថា CRISPR-Cas ដែលអាចរកឃើញហ្សែនជាក់លាក់ចំពោះវីរុសកូរ៉ូណា។

លោកវេជ្ជបណ្ឌិត ម៉ៃទី និយាយថា “វានឹងមានតម្លៃថោក លឿននិងងាយស្រួល”៕ 

ដកស្រង់និងកែសម្រួលបីរស្មីកម្ពុជាដោយ៖ ទេវី

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍