អភិរក្សនិងពង្រីកតម្លៃបេតិកភណ្ឌព្រះបរមរាជវាំង ថាំងឡុង

ធួរដំណើរទេសចរណ៍ពេលរាត្រី "បកស្រាយអាថ៌កំបាំងពីព្រះបរមរាជវាំង ថាំងឡុង" ពាំនាំមកឱ្យភ្ញៀវទេសចរទទួលបានអារម្មណ៍ថ្មីៗ ស្ងប់ស្ងាត់ និងពោរពេញទៅដោយមោទនភាពក្នុងបរិយាកាសដ៏ពិសិដ្ឋ រក្សាទុកនូវស្លាកស្នាមប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំនៃមណ្ឌលបេតិកភណ្ឌ
ធួរដំណើរទេសចរណ៍ពេលរាត្រី "បកស្រាយអាថ៌កំបាំងពីព្រះបរមរាជវាំង ថាំងឡុង" ពាំនាំមកឱ្យភ្ញៀវទេសចរទទួលបានអារម្មណ៍ថ្មីៗ ស្ងប់ស្ងាត់ និងពោរពេញទៅដោយមោទនភាពក្នុងបរិយាកាសដ៏ពិសិដ្ឋ រក្សាទុកនូវស្លាកស្នាមប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំនៃមណ្ឌលបេតិកភណ្ឌ

រយៈកាល ២០ ឆ្នាំមុន រាប់លានវត្ថុតឹកតាងដ៏មានតម្លៃកាលពីច្រើនសតវត្សមុនត្រូវបានលេចចេញខណៈពេលរៀបចំសាងសង់អគាររដ្ឋសភានៅអាសយដ្ឋាន ១៨ វិថី ហ្វាងយៀវ (ហាណូយ)។

នោះគឺជាមូលដ្ឋានដើម្បីតំបន់មជ្ឈមណ្ឌលព្រះបរមរាជវាំងត្រូវបានអង្គការ យូណេស្កូ ចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌ពិភពលោកក្នុងឆ្នាំ ២០១០។

អភិរក្សនិងពង្រីកតម្លៃបេតិកភណ្ឌព្រះបរមរាជវាំង ថាំងឡុង ảnh 1ធួរដំណើរទេសចរណ៍ពេលរាត្រី "បកស្រាយអាថ៌កំបាំងពីព្រះបរមរាជវាំង ថាំងឡុង" ពាំនាំមកឱ្យភ្ញៀវទេសចរទទួលបានអារម្មណ៍ថ្មីៗ ស្ងប់ស្ងាត់ និងពោរពេញទៅដោយមោទនភាពក្នុងបរិយាកាសដ៏ពិសិដ្ឋ រក្សាទុកនូវស្លាកស្នាមប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំនៃមណ្ឌលបេតិកភណ្ឌ

ក្នុងរយៈពេល ២០ ឆ្នាំកន្លងទៅ អនុវត្តក្រោមការចេញបញ្ជាចង្អុលបង្ហាញ និងណែនាំរបស់រដ្ឋាភិបាល ទីក្រុង ហាណូយ មជ្ឈមណ្ឌលអភិរក្សបេតិកភណ្ឌ ថាំងឡុង - ហាណូយ បានអនុវត្តការងារអំពីបេតិកភណ្ឌពិភពលោកយ៉ាងល្អប្រសើរ ក្នុងនោះមានទាំងការងាររៀបចំប្លង់គោលអភិរក្ស ស្ថាបនាឲ្យល្អប្រសើរជាងមុន ឃោសនាផ្សព្វផ្សាយតម្លៃមណ្ឌលបេតិកភណ្ឌ។

អភិរក្សនិងពង្រីកតម្លៃបេតិកភណ្ឌព្រះបរមរាជវាំង ថាំងឡុង ảnh 2ភ្ញៀវទេសចរឆ្លងកាត់បទពិសោធន៍បរិយាកាសព្រះបរមរាជវាំងកាលពីសម័យបុរាណ ស្វែងយល់ពីស្លាកស្នាមបុរាណវិទ្យាដ៏ល្អឯក គន់មើលវត្ថុតឹកតាង វត្ថុបុរាណដ៏មានតម្លៃត្រូវបានរកឃើញនៅព្រះបរមរាជវាំង ថាំងឡុង

ទន្ទឹមនឹងការបំភ្លឺរាល់តម្លៃសម្ភារៈ មជ្ឈមណ្ឌលអភិរក្សបេតិកភណ្ឌ ថាំងឡុង - ហាណូយ ក៏បានស្តារឡើងវិញរាល់តម្លៃវប្បធម៌អរូបីនៅក្នុងរាជវាំងកាលពីសម័យបុរាណពីមួយជំហានទៅមួយជំហានដូចជា៖ ពិធី ទៀនស៊ន់ងឺវ (ថ្វាយក្របីនានិទាឃរដូវ) ពិធី ទៀនលិច (ថ្វាយប្រតិទិនដល់ព្រះមហាក្សត្រ) ពិធី ធឿងតៀវ (បោះបង្គោល នេវ) ។ល។

អភិរក្សនិងពង្រីកតម្លៃបេតិកភណ្ឌព្រះបរមរាជវាំង ថាំងឡុង ảnh 3បេតិកភណ្ឌវប្បធម៌ពិភពលោក ព្រះបរមរាជវាំង ថាំងឡុង គឺជាបណ្តុំកេរតំណែលវប្បធម៌ ប្រវត្តិសាស្ត្រពិសេសតែងតែត្រូវបានអ្នកវិទ្យាសាស្ត្រនិងស្ថាប័នពាក់ព័ន្ធផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើការអភិរក្ស ពង្រីកតម្លៃ

ពង្រីកតម្លៃបេតិកភណ្ឌ មជ្ឈមណ្ឌលអភិរក្សបេតិកភណ្ឌ ថាំងឡុង - ហាណូយ បានរៀបចំទាញយកផលពីព្រះបរមរាជវាំង ថាំងឡុង ប្រៀបដូចជាគោលដៅទេសចរណ៍មួយមជ្ឈមណ្ឌលអប់រំបេតិកភណ្ឌនិងថ្មីៗ នេះបំផុតគឺដាក់ឱ្យដំណើរការធួរដំណើរទេសចរណ៍រាត្រី "បកស្រាយអាថ៌កំបាំងពីព្រះបរមរាជវាំង ថាំងឡុង"៕

អត្ថបទ៖ ហាអាន រូបថត៖ អាន ថាញដាត - ថាញ់ទុង
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ វិច្ឆិកា ឆ្នាំ ២០២២ ដោយ៖ ចន្ថា

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍