អាម៉េរិក ប្រើ​ឈាម​មនុស្ស​ដើម្បី​ព្យាបាលជំងឺកូ​វី​ដ​-១៩

អាម៉េរិក ប្រើ​ឈាម​មនុស្ស​ដើម្បី​ព្យាបាលជំងឺកូ​វី​ដ​-១៩

អាជ្ញាធរ អាម៉េរិក កាលពីខែ សីហា កន្លងទៅ បានប្រកាសបន្ទាន់អនុញ្ញាតឱ្យវេជ្ជបណ្ឌិតប្រើប្រាស់ប្លាស្មាឈាម (ទឹកឈាមពណ៌លឿង) បានពីអ្នកជំងឺកូវីដ-១៩ ដែលជាសះស្បើយដើម្បីព្យាបាលជំងឺដ៏កាចសាហាវដែលបានសម្លាប់មនុស្សអស់ជាង ១៧៦.០០០ នាក់នៅក្នុងទឹកដី សហរដ្ឋអាម៉េរិក។

អាម៉េរិក ប្រើ​ឈាម​មនុស្ស​ដើម្បី​ព្យាបាលជំងឺកូ​វី​ដ​-១៩ ảnh 1

រដ្ឋបាលចំណីអាហារនិងឱសថបាននិយាយថា ភស្តុតាងដំបូងៗ បង្ហាញថាប្លាស្មាឈាម អាចបន្ថយការស្លាប់ដោយកូវីដ - ១៩ និងធ្វើអោយសុខភាពរបស់អ្នកជំងឺល្អប្រសើរ 

ចំណាត់ការដោយរដ្ឋបាលចំណីអាហារនិងឱសថ (FDA) នេះធ្វើឡើងស្របពេលប្រធានាធិបតី ដូណាល់ ត្រាំ ប្រឈមសម្ពាធកាន់តែខ្លាំងឡើងដែលជំរុញឱ្យលោកចាត់វិធានការទប់ការឆ្លងរាតត្បាតនេះ ដែលបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកមួយនេះនិងធ្វើឱ្យអនាគតរបស់លោកស្ថិតក្នុងភាពស្រពេចស្រពិលនៅក្នុងការឈរឈ្មោះបោះឆ្នោតឡើងនៅ ខែ វិច្ឆិកា ខាងមុខនេះ។

យោងតាមការសិក្សាវេជ្ជសាស្ត្របង្ហាញថា ប្លាស្មាឈាមគឺជាធាតុរាវនៃឈាមដែលមានពណ៌លឿងថ្លា ហើយប្រមាណ ៥៥% នៃឈាមក្នុងខ្លួនរបស់ខ្លួនមនុស្សយើងជាប្លាស្មា ចំណែកឯ ៤៥% ទៀតជាកោសិកាឈាមក្រហម កោសិកាឈាមសនិងប្លាកែត។

គេជឿថាប្លាស្មាផ្ទុកអង់ទីគ័រឬប្រព័ន្ធការពាររាងកាយដ៏រឹងមាំ ដែលអាចប្រយុទ្ធប្រឆាំងជំងឺកូវីដ - ១៩ បានឆាប់រហ័សជាងធម្មតានិងជួយការពារអ្នកជំងឺពីការមានអាការៈធ្ងន់ធ្ងរផងដែរ៕ 

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ ទេវី

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍