អែវហ្ស - សម្រស់ដ៏សុខសាន្ត

អែវហ្ស - សម្រស់ដ៏សុខសាន្ត

ស្ថិតលើភូមិសាស្រ្តឃុំ ញើនលី ចម្ងាយពីទីក្រុង គ្វីញើន (ខេត្ត ប៊ិញឌិញ) ប្រហែល ២០ គីឡូម៉ែត្រ រមណីយដ្ឋាន អែវហ្ស (Eo Gió) ទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករនៅ ពេលដែលមានឱកាសអញ្ជើញមកដល់ទីក្រុងមួយក្នុងចំណោមទីក្រុងដែលមានឆ្នេរសមុទ្រស្អាតជាងគេនៅប៉ែកខាងត្បូងនៃភូមិភាគកណ្តាលម្តងៗ។

អែវហ្ស - សម្រស់ដ៏សុខសាន្ត ảnh 1នៅជើង អែវហ្ស មានវាលថ្ម ដែ ជាមួយដុំថ្មចម្រុះពណ៌និងច្រើនខ្នាតតូចធំទាំងឡាយ

សម្លឹងមើលពីលើចុះ អែវហ្ស លេចឡើងយ៉ាងអស្ចារ្យជាមួយនឹងជួរភ្នំថ្មខ្ពស់ បត់បែន ក្រសោបជុំវិញឆ្នេរសមុទ្រទឹកខៀវថ្លាឆ្វង់។ នៅជើង ខាងក្រោមគឺវាលថ្ម ដែ ចម្រុះពណ៌ ត្រូវបានរលកសមុទ្របោកបក់ធ្វើឱ្យសឹករលីងបង្កើតជាឆ្នេរសមុទ្រមួយដ៏ល្អឯកមួយ។

អែវហ្ស - សម្រស់ដ៏សុខសាន្ត ảnh 2ឈរពីលើពើងថ្មទាំងឡាយសម្លឹងមើលចុះមក អែវហ្ស លេចឡើងយ៉ាងអស្ចារ្យជាមួយនឹងជួរភ្នំថ្មខ្ពស់ បត់បែន ក្រសោបជុំវិញឆ្នេរសមុទ្រទឹកខៀវថ្លាឆ្វង់

ឈរនៅលើផ្លូវសំដៅចុះទៅវាលថ្ម ដែផ្ទៀងស្តាប់ស្នូររលកសមុទ្រខ្សឹបៗ វាយោបក់មកពីលម្ហសមុទ្រម្ដងៗ ភ្ញៀវទេសចរមានអារម្មណ៍យល់ដឹងបានពីសម្រស់ដ៏សុខសាន្តដែលមិនអាចនឹងរកបាននៅទីក្រុងឡើយ។

អែវហ្ស - សម្រស់ដ៏សុខសាន្ត ảnh 3ផ្លូវថ្មើរជើងប្របមាត់សមុទ្រនាំភ្ញៀវទេសចរចុះទៅកាន់វាលថ្ម ដែ

ពេលវេលាស្រស់ស្អាតបំផុតក្នុងឆ្នាំដើម្បី រុករក ស្វែងយល់ពីរមណីយដ្ឋាន អែវហ្ស គឺចាប់ពីខែ មេសា ដល់ខែ កញ្ញា។ នៅពេលនេះ អាកាសធាតុមិនមានខ្យល់ព្យុះដោយចៃដន្យ ហើយសមុទ្រក៏មិនសូវមានខ្យល់ ដូច្នេះនឹងងាយស្រួលអោយភ្ញៀវទេសចរសម្របខ្លួនទៅនឹងធម្មជាតិ៕

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍