អាហារ​ដើម្បី​សុខភាព​ឆ្អឹង​

អាហារ​ដើម្បី​សុខភាព​ឆ្អឹង​

កាល់ស្យូមនិងផូស្វាតជាសារធាតុរ៉ែ ដែលសំខាន់ក្នុងការផ្តល់អោយឆ្អឹងមានការលូតលាស់ល្អ។ ឆ្អឹងរបស់អ្នកប្រើប្រាស់សារធាតុទាំងនេះក្នុងការបង្កើតឆ្អឹងនៅពេលដែលអ្នកកំពុង រីកលូតលាស់។

ប្រសិនបើអ្នកមិនទទួលបានគ្រប់គ្រាន់នៃកាល់ស្យូមពីចំណីអាហារ ឬប្រសិន បើខ្លួនប្រាណមិនបានស្រូបគ្រប់គ្រាន់នូវកាល់ស្យូមដែលបានពីចំណីអាហារនោះទេ ជាលិកាឆ្អឹងរបស់អ្នកអាចនឹងប៉ះពាល់។

អាហារ​ដើម្បី​សុខភាព​ឆ្អឹង​ ảnh 1ចំណីអាហារដែលមានជាតិកាល់ស្យូមខ្ពស់ រួមមានប្រហុក ឈីស ការ៉េម បន្លែ បៃតងដូចជាស្ពីណាចជាដើម ទឹកដោះគោដែលមានជាតិខ្លាញ់ទាប ត្រីសាលម៉ុង ត្រីសាឌីន តៅហ៊ូនិងទឹកដោះគោជូរ

ដង់ស៊ីតេឆ្អឹងសំដៅទៅរកថា តើមានកាល់ស្យូមនិងប្រភេទនៃសារធាតុរ៉ែផ្សេងទៀតប៉ុន្មានដែលមានវត្តមាននៅក្នុងឆ្អឹងរបស់អ្នក។ វាមានកម្រិតខ្ពស់បំផុតនៅចន្លោះអាយុពី ២៥ ទៅ ៣៥ ឆ្នាំ ហើយវានឹងថយចុះទៅវិញនៅពេលអ្នកចាស់ជាងនេះ។ ទាំងនេះអោយលទ្ធផលទៅជាឆ្អឹងស្រួយ ឆ្អឹងផុយដែលងាយនឹងបាក់។ ទោះមានវ័យណាក៏ដោយ ចាំបាច់ត្រូវការកាល់ស្យូមដើម្បីរក្សាកំហាប់នៃឆ្អឹងភាពរឹងមាំ។

ចូរទទួលកាល់ស្យូមយ៉ាងតិច ១.២០០ មីលីក្រាមក្នុងមួយថ្ងៃនិង ៨០ ទៅ ១.០០០ ខ្នាតអន្តរជាតិនៃវីតាមីន D។ វីតាមីន D ជួយឆ្អឹងរបស់អ្នកអោយស្រូបកាល់ស្យូម។ គ្រូពេទ្យអាចណែនាំអោយអ្នកបន្ថែមនូវកាល់ស្យូមនិង វីតាមីន D ដែលអ្នកត្រូវការ ។

ចូរបរិភោគអាហារដែលផ្តល់កាល់ស្យូម វីតាមីន D និងប្រូតេអ៊ីនគ្រប់គ្រាន់។ ទោះបីជាចំណីអាហារទាំងនេះមិនបញ្ឈប់ការថយចុះនៃឆ្អឹងទាំងស្រុងក្តី វានឹងធានាថា មានការផ្គត់ផ្គង់គ្រប់គ្រាន់នៃសារធាតុមួយចំនួន ដែលចាំបាច់សម្រាប់ឆ្អឹង។

ចំណីអាហារដែលមានជាតិកាល់ស្យូមខ្ពស់ រួមមានប្រហុក ឈីស ការ៉េម បន្លែ បៃតងដូចជាស្ពីណាចជាដើម ទឹកដោះគោដែលមានជាតិខ្លាញ់ទាប ត្រីសាលម៉ុង ត្រីសាឌីន តៅហ៊ូនិងទឹកដោះគោជូរ៕

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ ធីតា

(ព័ត៌មានក្រៅប្រទេស)

អ្នកប្រហែលជាចាប់អារម្មណ៍