ឧទ្ធម្ភាចក្រ Ingenuity របស់​ណា​សាបាន​ទម្លាក់​ចុះ​ដល់​ផ្ទៃ​ភព​ព្រះ​អង្គារ នៅមុន​ការហោះហើរ​លើកដំបូងរ​បស់​វា

ឧទ្ធម្ភាគចក្រខ្នាតតូច Ingenuity ត្រូវបានទម្លាក់ចុះដល់ផ្ទៃភពព្រះអង្គារ រង់ចាំតែថ្ងៃហោះហើរលើកដំបូង
ឧទ្ធម្ភាគចក្រខ្នាតតូច Ingenuity ត្រូវបានទម្លាក់ចុះដល់ផ្ទៃភពព្រះអង្គារ រង់ចាំតែថ្ងៃហោះហើរលើកដំបូង

ទីភ្នាក់ងារអវកាស អាម៉េរិក ណាសា បានឲ្យដឹងថា ឧទ្ធម្ភាគចក្រខ្នាតតូច Ingenuity របស់ ណាសា ត្រូវបានទម្លាក់ចុះដល់ផ្ទៃភពព្រះអង្គារដើម្បីត្រៀមលក្ខណៈសម្រាប់ការហោះហើរលើកដំបូងរបស់វា។

ឧទ្ធម្ភាចក្រ Ingenuity របស់​ណា​សាបាន​ទម្លាក់​ចុះ​ដល់​ផ្ទៃ​ភព​ព្រះ​អង្គារ នៅមុន​ការហោះហើរ​លើកដំបូងរ​បស់​វា ảnh 1ឧទ្ធម្ភាគចក្រខ្នាតតូច Ingenuity ត្រូវបានទម្លាក់ចុះដល់ផ្ទៃភពព្រះអង្គារ រង់ចាំតែថ្ងៃហោះហើរលើកដំបូង

ឧទ្ធម្ភាគចក្រធុនស្រាលបំផុតនេះត្រូវបានផ្អឹបជាប់ពោះរបស់យានស្រាវជ្រាវ Perseverance ដែលបានចុះចតនៅលើភពក្រហមនេះកាលពីថ្ងៃទី ១៨ ខែកុម្ភៈ កន្លងទៅ។

មន្ទីរពិសោធន៍ម៉ាស៊ីនយន្តហោះអវកាសរបស់ ណាសា បានបង្ហោះសារ Twitter កាលពីថ្ងៃទី ៣ ខែ មេសា កន្លងទៅថា៖ “ការចុះចតរបស់ឧទ្ធម្ភាគចក្រភពព្រះអង្គារត្រូវបានបញ្ជាក់! ការធ្វើដំណើររបស់វាចម្ងាយ ២៩៣ លានម៉ាយល៍ (៤៧១ លានគីឡូម៉ែត្រ) នៅលើយាន NASAPersevere បានបញ្ចប់ជាមួយនឹងការទម្លាក់ចុះដល់ដីពីកម្ពស់ ៤ អ៊ីញ (១០ សង់ទីម៉ែត្រ)ពីពោះរបស់យានទៅលើផ្ទៃភពព្រះអង្គារនៅថ្ងៃនេះ។ ព្រឹត្តិការណ៍បន្ទាប់? គឺសម្រាកមួយយប់សិន”

ឧទ្ធម្ភាចក្រ Ingenuity របស់​ណា​សាបាន​ទម្លាក់​ចុះ​ដល់​ផ្ទៃ​ភព​ព្រះ​អង្គារ នៅមុន​ការហោះហើរ​លើកដំបូងរ​បស់​វា ảnh 2ឧទ្ធម្ភាគចក្រខ្នាតតូច Ingenuity ត្រូវបានទម្លាក់ចុះដល់ផ្ទៃភពព្រះអង្គារ រង់ចាំតែថ្ងៃហោះហើរលើកដំបូង

លោក បប់ បាឡារ៉ាម ប្រធានវិស្វករគម្រោងឧទ្ធម្ភាគចក្រភពព្រះអង្គារ បានបញ្ជាក់ថា នៅប៉ុន្មានថ្ងៃទៀត ក្រុមការងាររបស់ឧទ្ធម្ភាគចក្រ Ingenuity នឹង ឆែកមើលថា តើបន្ទះសូឡារបស់ឧទ្ធម្ភាគចក្រដំណើរការបានត្រឹមត្រូវឬអត់ រួចហើយសាកថ្មវាឱ្យពេញ មុនពេលធ្វើតេស្តស្លាបចក្រនិងឧករណ៍ចាប់សញ្ញារបស់វា នៅមុនការហោះហើរជាលើកដំបូងរបស់វា៕

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ សិរី

(ព័ត៌មានក្រៅប្រទេស)

អ្នកប្រហែលជាចាប់អារម្មណ៍