ឧបត្ថម្ភសុខាភិបាលជូនបងប្អូនជនជាតិតំបន់ភ្នំស្រុក ស៊ីនហូ

ឧបត្ថម្ភសុខាភិបាលជូនបងប្អូនជនជាតិតំបន់ភ្នំស្រុក ស៊ីនហូ

ក្នុងប៉ុន្មានឆ្នាំកន្លងទៅថ្មីៗ នេះ មជ្ឈមណ្ឌលសុខភាពស្រុក ស៊ីនហូ (ខេត្ត ឡាយ ចូវ) បានអនុវត្តប្រកបដោយប្រសិទ្ធភាព គោលនយោបាយសុខាភិបាលចំពោះ បងប្អូនជនជាតិនិងអ្នកក្រីក្រ។

ឧបត្ថម្ភសុខាភិបាលជូនបងប្អូនជនជាតិតំបន់ភ្នំស្រុក ស៊ីនហូ ảnh 1គ្រូពេទ្យ វេជ្ជបណ្ឌិតនៅមជ្ឈមណ្ឌលសុខភាពស្រុក ស៊ីនហូ (ខេត្ត ឡាយចូវ) អញ្ជើញពិនិត្យជំងឺអោយអ្នកជំងឺជាប្រចាំ

តាមរយៈនោះ ជួយអោយអ្នកជំងឺរាប់ពាន់នាក់បានឧបត្ថម្ភប្រាក់ចំណាយពិនិត្យព្យាបាលជំងឺ ថ្លៃហូបចុកប្រចាំថ្ងៃក៏ដូចជាការធ្វើដំណើរទៅមកក្នុងអំឡុងពេលព្យាបាលនៅមជ្ឈមណ្ឌល។

វេជ្ជបណ្ឌិតឯកទេសកម្រិត ១ នាយកមជ្ឈមណ្ឌលសុខភាពស្រុក ស៊ីនហូ លោក ហ្វាងវៀតបាក់ មានប្រសាសន៍អោយដឹងថា៖ ដើម្បីធានាផលប្រយោជន៍ជូនបងប្អូនជនជាតិនៅពេលអញ្ជើញមកពិនិត្យ ព្យាបាលជំងឺ មជ្ឈមណ្ឌលបានកសាងផែនការ លើកកម្ពស់ការទទួលខុសត្រូវរបស់គ្រូពេទ្យ វេជ្ជបណ្ឌិតអំពីការអនុវត្តរាល់គោលនយោបាយ សុខាភិបាល។

ឧបត្ថម្ភសុខាភិបាលជូនបងប្អូនជនជាតិតំបន់ភ្នំស្រុក ស៊ីនហូ ảnh 2សាច់ញាតិអ្នកជំងឺទទួលបានការឧបត្ថម្ភអង្ករនិងចំណែកអាហារឥតគិតថ្លៃដោយមានការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់នៃសង្គមរបស់មជ្ឈមណ្ឌលសុខភាពស្រុក ស៊ីនហូ (ខេត្ត ឡាយចូវ)

ឃោសនាផ្សព្វផ្សាយអំពីគោលនយោបាយ មុខសញ្ញាទទួលផល ផលប្រយោជន៍របស់បងប្អូនជនជាតិនៅពេលអញ្ជើញមកពិនិត្យព្យាបាលជំងឺក្នុងគោលបំណងអោយបងប្អូនជនជាតិក្តាប់យកបានព័ត៌មាននិងបុរេសកម្មក្នុងការទៅកាន់មន្ទីរពេទ្យនៅពេលមានជំងឺតម្កាត់។

ឧបត្ថម្ភសុខាភិបាលជូនបងប្អូនជនជាតិតំបន់ភ្នំស្រុក ស៊ីនហូ ảnh 3អ្នកជំងឺទាំងឡាយដែលព្យាបាលជំងឺនៅមជ្ឈមណ្ឌលសុខភាពស្រុក ស៊ីនហូ (ខេត្ត ឡាយចូវ) ត្រូវបានឧបត្ថម្ភពេលបាយថ្ងៃត្រង់និងពេលយប់ជារៀងរាល់ថ្ងៃរួមចំណែកក្នុងការចែករំលែកការលំបាកលំបិនជាមួយបងប្អូនជនជាតិតំបន់ភ្នំ

ក្នុងរយៈពេលខាងមុខ មជ្ឈមណ្ឌលសុខភាពស្រុក ស៊ីនហូ នឹងបន្តអនុវត្តដោយ គួបបញ្ចូលគោលនយោបាយ គម្រោងការណ៍ទាំងឡាយក្នុងវិស័យសុខា ភិបាល ធ្វើពិពិធកម្មប្រភេទសេវាកម្មបម្រើតម្រូវការរបស់បងប្អូនជនរួមជាតិ រក្សាបន្តសកម្មភាពក្រុមការងារ សង្គមជាប្រចាំដើម្បីផ្តោតលើការជួយឧបត្ថម្ភដល់ក្រុមគ្រួសារដែលជួបការលំបាកលំបិនអំពីសេដ្ឋកិច្ច បង្ហាញពីទំនួលខុសត្រូវរបស់គ្រូពេទ្យ ចំពោះសហគមន៍៕

អត្ថបទនិងរូបថត៖ វៀតហ្វាង

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍