ពេលនិទាឃរដូវមកដល់ជម្រាលភ្នំថ្មពណ៌ប្រផេះត្រជាក់ទាំងឡាយត្រូវបានតុបតែងលម្អបន្ថែមដោយសម្រស់ពណ៌ផ្កាឈូករបស់ផ្កាម៉ាក់ខៃ សម្បុរពណ៌សផូរផង់របស់ផ្កាព្រូននិងពណ៌លឿងស្រស់បំព្រងនៃផ្កាកាណូឡា។ ពេលព្រឹក សន្សើមផ្សែងអ័ព្ទស្ទុងៗ សាយភាយ គ្របដណ្តប់ពេញទាំងដែនដីក្នុងបរិយាកាសដ៏ស្រមើស្រមៃ។ នៅពេលអរុណរះឡើងខ្ពស់ ខ្ពង់រាបហាក់ដូចជាភ្លឺធ្លោឡើងរុងរឿងខ្លាំង បង្អួតយ៉ាងពេញទំហឹងសម្រស់ដ៏មហស្ចារ្យ និងសែនមនោរម្យ។

មិនត្រឹមតែមានធម្មជាតិ និទាឃរដូវនៅទីនេះក៏ជាអំឡុងពេលប្រព្រឹត្តឡើងពិធីបុណ្យប្រពៃណីជាច្រើនរបស់បងប្អូនបណ្តាជនជាតិ ម៉ុង យ៉ាវ ឡូឡូ នុង ទៀតផង។ បងប្អូនជនជាតិមូលមីរទទួលទាន ច្រៀងរាំនិងចែករំលែកក្តីរីករាយត្រេកអរដើមឆ្នាំជាមួយគ្នា បង្កើតទៅជាបរិយាកាសដ៏កក់ក្តៅនិងអ៊ឹកធឹកមួយ។

ដោយមានសម្រស់ធម្មជាតិនិងវប្បធម៌សម្បូរបែប តំបន់ខ្ពង់រាបថ្ម ដុងវ៉ាន់ ចូលដល់និទាឃរដូវតែងតែបន្សល់ទុកចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅ។ នេះជាគោលដៅល្អឥតខ្ចោះដើម្បីភ្ញៀវទេសចររីករាយជាមួយខ្យល់អាកាសបរិសុទ្ធ គន់មើលសម្រស់ផ្កានិងស្រាវជ្រាវរាវរកលក្ខណៈវប្បធម៌ប្រពៃណីដ៏ល្អប្រពៃរបស់បងប្អូនជនជាតិតំបន់ភ្នំ៕
ផលិតដោយ៖ ណាមថាយ - ត្រឹន វៀត
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ សិរីសួស្តី