សុកត្រាំង ជាខេត្តមួយដែលមានបងប្អូនជនជាតិភាគតិចរស់នៅច្រើន (ស្មើនឹង ៣៥,៤៤% នៃចំនួនប្រជាជនក្នុងខេត្ត) ក្នុងនោះ ជនជាតិ ខ្មែរ មានចំនួនស្មើ ៣០,១៩% ដែលរស់នៅលាយឡំគ្នាជាមួយជនជាតិ គិញ (វៀត ណាម) ចិន។ល។ ស្ទើរតែគ្រប់ទីកន្លែងតាមស្រុក ទីរួមខេត្ត ទីក្រុង។ រូបថត៖ កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ខេត្ត សុកត្រាំង ផ្តោត​ការយកចិត្តទុកដាក់ជាសំខាន់ទៅលើការសាងសង់​លំនៅឋាន​ជូនបងប្អូនជនជាតិ​ ខ្មែរ

កាលពីពេលថ្មីៗកន្លងទៅ ក្រសួងនគរបាលនិងងគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម ខេត្ត សុកត្រាំង បានធ្វើការបូកសរុបកម្មវិធីកៀរគរ ជួយឧបត្ថម្ភសាងសង់លំនៅឋានចំនួន ១.២០០ ខ្នង ជូនប្រជាជនក្រីក្រដែលជួបការលំបាកលើបញ្ហាលំនៅឋាននៅភូមិសាស្ត្រខេត្ត សុកត្រាំង។