សម្រស់នៃឈូងសមុទ្រ វិញហ៊ី

ស្រាវជ្រាវរាវរកភូមិទេសចរណ៍ វិញហ៊ី

ចម្ងាយពីទីក្រុង ផានរ៉ាង - ថាបចាម ប្រហែល ៤០ គីឡូម៉ែត្រ ភូមិ ទេសចរណ៍ វិញហ៊ី ស្ថិតនៅឃុំ វិញហាយ ស្រុក និញហាយ (ខេត្ត និញធន់) មានក្រុមគ្រួសារចំនួន ៧៤៥ គ្រួដោយមានមនុស្សជាង ២.៨៤០ នាក់ ប្រជាជនភាគច្រើនប្រកបរបរទាញយកជលផលនិងធ្វើអាជីវកម្មសេវាកម្មទេសចរណ៍។ បច្ចុប្បន្ន ភូមិ វិញហ៊ី កំពុងជាគោលដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរជាច្រើនដោយសារសម្រស់នៅរក្សាបានភាពដើម ក្សេមក្សាន្តរួមជាមួយនឹងឆ្លងកាត់ការពិសោធន៍គួរជាទីជក់ចិត្ត។