
សហគ្រាសនៃប្រទេស ស្វ៊ីស ស្វែងរកឱកាសសហប្រតិបត្តិការក្នុងវិស័យទីក្រុងឆ្លាតវៃនៅទីក្រុង ហូជីមិញ
នារសៀលនៃថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ២០១៩ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហូជីមិញ លោក ត្រឹនវិញ ទ្វៀន អញ្ជើញទទួលជួបលោក យូរស ប៊ូសមាន (Urs Buchmann) អនុប្រធានធនាគារ Credit Suisse (ប្រទេស ស្វ៊ីស) ទទួលបន្ទុកនៅតំបន់ អាស៊ី - ប៉ាស៊ីហ្វិក និងលោក B. Fruithof នាយកប្រតិបត្តិនៃក្រុមហ៊ុន Aebi Schmidt Holding Company (ASH) ដែលអញ្ជើញមកស្វែងរកឱកាសសហប្រតិបត្តិការនៅទីក្រុង ហូជីមិញ។