អឺងកងសូរសំឡេងស្គរឆៃយ៉ាំភ្លាមក្រោយពិធីកិច្ចទាំងឡាយពោរពេញទៅដោយលក្ខណៈសាសនា

អញ្ជើញមកកាន់ខេត្ត សុកត្រាំង ចូលរួមពិធីសែនសមុទ្រ

អោយតែដល់ឱកាសថ្ងៃទី ១៤ ដល់ថ្ងៃទី ១៥ ខែ ផល្គុន រៀងរាល់ឆ្នាំ តាមប្រតិទិន ខ្មែរ បងប្អូនជនជាតិ ខ្មែរ នៅភូមិ ជ្រោយរំចេក អនុសង្កាត់ វិញអាន សង្កាត់ ២ ទីរួមខេត្ត វិញចូវ (ខេត្ត សុកត្រាំង) ក៏ប្រារព្ធពិធីសែនសមុទ្រ (ឬជ្រោយរំចេក) ក្នុងគោលបំណងសម្តែងការដឹងគុណលោកអ្នកបុព្វការីជនបានមានគុណបំណាច់រានឆ្ការពង្រីកដែនដីចោលទំនេរ ថ្លែងអំណរគុណមហាសមុទ្រផ្តល់បង្គាបង្កង ត្រី ភ្លៀងខ្យល់អំណោយផល រដូវកាលផ្តល់ផលទ្វេដង។ល។