![]() |
ទិវាបុណ្យទេសចរណ៍ "វប្បធម៌ផ្សារអណ្តែតទឹក កាយរ៉ាំង" ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំសំដៅផ្សព្វផ្សាយវប្បធម៌ក៏ដូចជាមនុស្សដែលរស់នៅតំបន់ស្ទឹងទន្លេនៃតំបន់ តីណាមបូ |
ទិវាបុណ្យនេះបានប្រារព្ធឡើងជាមួយនឹងសកម្មភាពដ៏សម្បូរបែប វិសេសវិសាលជាច្រើន បង្ហាញពីលក្ខណៈពិសេសដាច់ដោយ ឡែកនៃមនុស្សតំបន់ស្ទឹងទន្លេនៅភាគខាងលិចនៃភូមិភាគខាងត្បូងដូចជា៖ ក្បួនកប៉ាល់ទេសចរណ៍ ដង្ហែតាមដងទន្លេ ផ្ដោះប្ដូរសិល្បៈចម្រៀងចាប៉ី ឌើនកាតាយទឺ ឧទ្ទេសនាមផលិតផលនៃរបរសិប្បកម្មប្រពៃណី ប្រណាំងទូកនាគ ប្រឡងរចនារូបរាង តាក់តែងកសិផល ផលិតផលពិសេសដាច់ដោយឡែករបស់មូលដ្ឋាន ...។
![]() |
ផ្សារអណ្តែតទឹក កាយរ៉ាំង ជាចំណុចទេសចរមួយក្នុងចំណោមចំណុចទេសចរណ៍គំរូៗដែលមានភាពទាក់ទាញចំពោះភ្ញៀវទេសចររាល់ពេលធ្វើដំណើរមកទីក្រុង កឹនធើ |
សកម្មភាពមួយចំនួនរបស់ភូមិសិប្បកម្មប្រពៃណីដូចជា៖ ត្បាញកន្ទេល ត្បាញល្អី ត្បាញកំប្លោក... ក៏ត្រូវបាន សម្តែងបង្ហាញឡើងវិញផងដែរ ជួយអោយភ្ញៀវទេសចរមានឱកាសស្វែងយល់ពីភូមិសិប្បកម្មនិងជួបជាមួយសិប្បករ សិប្បការិនី។
![]() |
ភ្ញៀវទេសចររីករាយនឹងការសុំអក្សរផ្ចង់ពីវិចិត្រករអក្សរផ្ចង់ |
ទិវាបុណ្យនេះត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ តបតាមតម្រូវការខាងវប្បធម៌ស្មារតីកាន់តែខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ របស់ប្រជាជននៅមូលដ្ឋាននិងភ្ញៀវទេសចរ៕