![]() |
ក្រុមហ៊ុនប្រេងឥន្ធនៈ បាក់តីង្វៀន ប្រគល់ផ្ទះមេត្តាធម៌ជូនគ្រួសារបងស្រី ឌិញធីហ្ញយ នៅភូមិ លឿយ ឃុំ សឺប៉ាយ ស្រុក ក្បាង (ខេត្ត យ៉ាឡាយ) |
ដើម្បីតបស្នងសងគុណ លើកតម្កើងចំពោះរាល់ការបូជាជីវិតការលះបង់ដ៏ធំធេងរបស់បណ្ដាវីរយុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនកំពុងព្យាបាលជំងឺ អ្នកមានគុណបំណាច់នឹងបដិវត្តន៍ ... ខេត្ត យ៉ាឡាយ បានចលនាអង្គការបុគ្គលជាច្រើនរួមវិភាគទានរាប់ពាន់លានដុងដល់មូលនិធិ "តបស្នងសងគុណ" សង់ផ្ទះរាប់រយខ្នងជូនអ្នកមានគុណបំណាច់ ទទួលថែទាំ ១០០% វីរមាតា វៀតណាម ដែលនៅមានជីវិត (មានចំនួន ១៩ រូប)។
![]() |
ថ្នាក់ដឹកនាំខេត្ត យ៉ាឡាយ អញ្ជើញសួរសុខទុក្ខនិងប្រគល់អំណោយជូនវីរមាតា វៀតណាម នៅស្រុក ជឺប្រុង (ខេត្ត យ៉ាឡាយ) |
![]() |
អគ្គក្រុមហ៊ុន តឹនកាងសាយហ្កន ប្រគល់ជូន ៥០ លានដុងសម្រាប់ឧបត្ថម្ភការសាងសង់ផ្ទះមេត្តាធម៌ជូនគ្រួសារមានគុណបំណាច់នឹងបដិវត្តន៍នៅស្រុក អៀ ហ្ក្រាយ (ខេត្ត យ៉ាឡាយ) |
![]() |
សម្ព័ន្ធយុវជនខេត្ត យ៉ាឡាយ ចាត់តាំងពិធីដុតទៀនតបស្នងសងគុណវីរយុទ្ធជនពលីទាំងឡាយក្នុងទិវាយុទ្ធជនពិការ - ពលី ២៧ ខែ កក្កដា |
ក្នុងឱកាសរាល់ពិធីបុណ្យ ចូលឆ្នាំថ្មី ទិវា យុទ្ធជនពិការ - ពលី ២៧ ខែ កក្កដា ជារៀងរាល់ឆ្នាំ ខេត្តតែងតែចាត់តាំងជូនអំណោយដល់អ្នកមានគុណបំណាច់និងបណ្តាគ្រួសារគោលនយោបាយ។ ក្នុងឆ្នាំ ២០១៨ ខេត្ត យ៉ាឡាយ បានប្រគល់អំណោយជាង ៥៥.០០០ ចំណែកជូនដល់អ្នកមានគុណបំណាច់ដោយមានតម្លៃរាប់សិបពាន់លានដុង ចាត់ចែងជូនអ្នកមានគុណបំណាច់ចំនួន ២០០ រូបទៅព្យាបាលនិងថែទាំសុខភាពប្រមូលផ្តុំនៅខេត្ត ដាណាំង ឡឹមដុង ទន្ទឹមនឹងនោះ ដោះស្រាយរបបព្យាបាលនិងថែទាំសុខភាពនៅនឹងផ្ទះជូនអ្នកមានគុណបំណាច់ចំនួន ៥.០០០ រូបជាមួយទឹកប្រាក់ចំនួន ៦ ពាន់លានដុង។ល៕