ស្លាកស្នាមក្នុងការកសាងបរិស្ថានវប្បធម៌នៅខេត្ត អៀនបាយ

មហោស្រព ហោះហើរលើតំបន់រមណីយដ្ឋាន - រដូវស្រូវទុំ ២០២៤ នៅភូមិ លីមថៃ ឃុំ កាវផា ស្រុក មូកាងចាយ (ខេត្ត អៀនបាយ)ទាក់ទាញភ្ញៀវទេសចរក្នុងនិងក្រៅប្រទេសរាប់ពាន់នាក់ អញ្ជើញមកចូលរួម
មហោស្រព ហោះហើរលើតំបន់រមណីយដ្ឋាន - រដូវស្រូវទុំ ២០២៤ នៅភូមិ លីមថៃ ឃុំ កាវផា ស្រុក មូកាងចាយ (ខេត្ត អៀនបាយ)ទាក់ទាញភ្ញៀវទេសចរក្នុងនិងក្រៅប្រទេសរាប់ពាន់នាក់ អញ្ជើញមកចូលរួម

ច្បាមជាប់ទស្សនៈរបស់បក្ស អនុវត្តដោយភាពបត់បែន សមស្របជាមួយលក្ខណៈពិសេសនៃវប្បធម៌ មនុស្សម្នាមូលដ្ឋានខេត្ត អៀនបាយ បានយកចិត្តទុកដាក់ជាពិសេសកសាងអត្តសញ្ញាណវប្បធម៌ ប្រែក្លាយបណ្តាតម្លៃវប្បធម៌ដ៏វិសេសវិសាលមានដោយឡែកក្លាយជាកម្លាំងកើតពីផ្ទៃក្នុង ប្រភពកម្លាំងដ៏មហិមាពុះពារឆ្លងកាត់រាល់ក្ដីលំបាកលំបិន ពួតដៃគ្នាធ្វើឋបនកម្មស្រុកកំណើត អៀនបាយ រឹងប៉ឹងឈានឡើង។

មានបំណងប្រាថ្នាដ៏ក្លៀវក្លាក្នុងការកសាងមនុស្សថ្មី

ជ្រួតជ្រាបទិសស្លោក "វប្បធម៌បំភ្លឺផ្លូវអោយប្រជាពលរដ្ឋដើរក្នុង អំឡុងពេលជាច្រើនឆ្នាំកន្លងទៅ ខេត្ត អៀនបាយ ផ្តោតសំខាន់ទៅលើការកសាងវប្បធម៌និងមនុស្សថ្មីដោយរបៀបធ្វើទាំងឡាយដ៏ជាក់ស្តែង  ច្នៃប្រឌិត បត់បែនតាំងពីមូលដ្ឋានតែម្តង។  ចលនាប្រជាជនទាំងមូលសាមគ្គីកសាងជីវភាពវប្បធម៌ផ្សារភ្ជាប់ជាមួយនឹងកិច្ចការចលនាកសាងជនបទថ្មី  ទីក្រុងស៊ីវិល័យត្រូវបានដំណើរការព្រមៗ គ្នា គ្រប់ជ្រុងជ្រោយបង្កើតបានឥទ្ធិពលខ្ពស់ សាយភាយយ៉ាងខ្លាំងក្លាក្នុងជីវភាពសង្គម។

6-moi truong van hoa Yen Bai-ttxvn phat.jpg
មហោស្រពហោះហើរលើតំបន់រមណីយដ្ឋាន - រដូវស្រូវទុំ ២០២៤ នៅភូមិ លីមថៃ ឃុំ កាវផា ស្រុក មូកាងចាយ (ខេត្ត អៀនបាយ) ទាក់ទាញភ្ញៀវទេសចរក្នុងនិងក្រៅប្រទេសរាប់ពាន់នាក់អញ្ជើញមកចូលរួម
5-van hoa Yen Bai-tuan anh.jpg
ពិធីប្រឡងវេចនំបាញ់យ៉ៃរបស់ជនជាតិ ម៉ុង នៅស្រុក ត្រាមតូវ (ខេត្ត អៀនបាយ) របស់មាមីងបងប្អូនជនជាតិ ថៃ នៅទីរួមខេត្ត ងៀឡូ (ខេត្ត អៀនបាយ)

កិច្ចការអប់រំ គិតគូរកសាងមនុស្សខេត្ត អៀនបាយ អភិវឌ្ឍគ្រប់ជ្រុងជ្រោយ ត្រូវបានយកចិត្តទុកដាក់ ជាពិសេសគឺការកសាងមុខមាត់មនុស្ស អៀនបាយ ស្និទ្ធស្នាល មនុស្សធម៌ សាមគ្គីភាព ច្នៃប្រឌិត សមាហរណកម្ម។ បទដ្ឋានតម្លៃមនុស្សជាច្រើនត្រូវបានដាក់ចេញជាតួយ៉ាងគឺការកសាងសន្ទស្សន៍សុភមង្គលជូនប្រជាជន - សន្ទស្សន៍រង្វាស់ការពេញចិត្តក្នុងជីវភាពរស់នៅ អារម្មណ៍សុភមង្គលមួយរបស់ប្រជាជនឆ្លងតាមរយៈ សុខភាពផ្លូវចិត្ត និងកាយសម្បទារួមជាមួយបរិស្ថានរស់នៅនិងសុខុមាលភាពសង្គម។

ស្ថាប័នវប្បធម៌ចាំបាច់ទាំងឡាយនៅមូលដ្ឋានត្រូវបានកសាងឡើងក្នុងគោលបំណងគិតគូរអោយអ្នក អៀនបាយ អភិវឌ្ឍអំពីសីលធម៌ សតិបញ្ញា កាយសម្បទា វិចិត្រសិល្បៈ។ រហូតមកទល់ពេលនេះ ទូទាំងខេត្តមានក្លឹបគ្រួសារសុភមង្គលចំនួន ៦០០ គ្រួ ភូមិនិគមសុភមង្គលជាង ៧៣% ក្រុម គ្រួសារសម្រេចលក្ខណៈវិនិច្ឆ័យគ្រួសារសុភមង្គលជាង ៨៩% សាលារៀនសម្រេចលក្ខណៈវិនិច្ឆ័យសាលារៀនសុភមង្គលចំនួន ២៩៦ សាលា។

លោកស្រី ឡេ ធីថាញ់ប៊ិញ នាយកមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត អៀនបាយ បានឲ្យដឹងថា យកមនុស្សជាស្នូល ខេត្ត អៀនបាយ បាននិងកំពុងខិតខំប្រឹងប្រែងកសាងគ្រួសារសុភមង្គលយ៉ាងសកម្ម ភូមិនិគម ក្រុមលំនៅឋានសុភមង្គល ឃុំសង្កាត់ទីរួមស្រុកសុភមង្គល មន្ទីរពេទ្យ សាលារៀនសុភមង្គល។ល។ ឆ្ពោះទៅរកខេត្តសុភមង្គល។ នោះគឺជាបំណងប្រាថ្នាកសាងបុគ្គលិកលក្ខណៈពិសេសដាច់ដោយឡែករបស់ មនុស្ស អៀនបាយ ក្នុងដំណាក់កាលថ្មី។

1-van hoa Yen Bai-viet dung.jpg
ទស្សនីយភាពរាំស្វែរង្វង់ធំបង្កើតជារូបត្របកផ្កាជើងគោ ប្រភេទផ្កាផ្សារភ្ជាប់ជាមួយនឹងជីវភាពវប្បធម៌របស់បងប្អូនជនជាតិ ថៃ នៅទីរួមខេត្ត ងៀឡូ (ខេត្ត អៀនបាយ)
2-van hoa Yen Bai-viet dung.jpg
ឈុតសម្តែងពោរពេញទៅដោយលក្ខណៈចម្រុះពណ៌បង្ហាញអោយឃើញ តម្លៃដ៏ល្អឥតខ្ចោះទាំងឡាយ ដ៏វិសេសវិសាលបំផុតក្នុងវប្បធម៌អន្តោគ្រាម

ប្រែក្លាយតម្លៃវប្បធម៌ទៅជាកម្លាំង

គឺជាដែនដីរស់នៅជាសហគមន៍នៃជនជាតិជាបងប្អូនជាង ៣០ ជនជាតិ ដោយមានបណ្តាតម្លៃវប្បធម៌ដ៏ល្អឯកស្តីពីភាសានិយាយ អក្សរសរសេរ មានបណ្តាពិធីបុណ្យប្រជាប្រិយដាច់ដោយឡែក បច្ចុប្បន្នខេត្ត អៀនបាយ មានបេតិកភណ្ឌវប្បធម៌អរូបីចំនួន ៥១០ រួមជាមួយនឹងបេតិកភណ្ឌវប្បធម៌រូបីរាប់រយរបស់ជនជាតិភាគតិចត្រូវបានលត់ដំ អភិរក្សថែរក្សាតាំងពីប៉ុន្មានជំនាន់មកហើយ។

លោក ណុង វៀតអៀន លេខាគណៈកម្មាធិការបក្សស្រុក មូកាងចាយ ចែករំលែកថា ដើម្បីប្រែក្លាយតម្លៃបេតិកភណ្ឌវប្បធម៌ទៅជាប្រភពកម្លាំងបង្កើតលំហវប្បធម៌ដ៏ច្រើនបម្រើអោយការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ស្រុក ផ្តោតសំខាន់លើការអភិរក្សវប្បធម៌ឆ្លងតាមរយៈរក្សាជាប្រចាំបណ្តាពិធីបុណ្យ ពិធីប្រលងមហោស្រព មហោស្រពសិល្បៈមហាជន រៀបចំព្រឹត្តិការណ៍ បង្ហាញម៉ូដសម្លៀកបំពាក់ ភោជនាហារ សិល្បៈប្រជាប្រិយដ៏វិសេសវិសាលក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរ ថែរក្សាទំនៀមទម្លាប់ ស្តារស្ថាបត្យកម្ម ដ៏ល្អឯកឡើងវិញ បង្ហាត់បង្រៀនចម្រៀងប្រជាប្រិយ ពីមូលដ្ឋានផ្សារភ្ជាប់នឹងអភិវឌ្ឍន៍ទេសចរណ៍សហគមន៍។

4-van hoa Yen Bai-tuan anh.jpg
សាលារៀនទាំងឡាយនៅស្រុកតំបន់ភ្នំ មូកាងចាយ (ខេត្ត អៀនបាយ) បានបុរេសកម្មពាំនាំវប្បធម៌គែន ម៉ុង បញ្ចូលក្នុងម៉ោងរៀនក្រៅកម្មវិធីសិក្សា

ដើម្បីពង្រីកសក្ដានុពល ប្រៀបខ្លាំង តម្លៃវប្បធម៌និងមនុស្សខេត្ត អៀនបាយ  ក្នុងរយៈពេលខាងមុខបន្ថែមទៀត ខេត្តបន្តបញ្ជ្រាបការយល់ដឹងនិងអនុវត្ត ទស្សនៈគោលការណ៍ សេចក្តីសម្រេចរបស់បក្សប្រកបដោយប្រសិទ្ធភាពស្តីពីការអភិវឌ្ឍវប្បធម៌ចំណុចស្នូលគឺជាការអភិរក្សនិងពង្រីកតម្លៃអត្តសញ្ញាណវប្បធម៌បណ្តាជនជាតិផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ច កសាងមនុស្ស អៀនបាយ ស្និទ្ធស្នាល មនុស្សធម៌ សាមគ្គីភាព ច្នៃប្រឌិត សមាហរណកម្ម៕

អត្ថបទ៖ ទៀនខាញ់
រូបថត៖ វៀតយុង - ទន់អាញ់ - ទីភ្នាក់ងារពត៌មាន វៀតណាម
ប្រែសម្រួលនិងបញ្ចូលទិន្នន័យដោយ៖ សឺន ហេង

អ្នកប្រហែលជាចាប់អារម្មណ៍

ព្រឹត្តិការណ៍លេចធ្លោទាំង ១០ របស់ វៀតណាម ឆ្នាំ ២០២៤ ពិនិត្យជ្រើសរើសដោយទីភ្នាក់ងារព័ត៌មាន វៀតណាម

ព្រឹត្តិការណ៍លេចធ្លោទាំង ១០ របស់ វៀតណាម ឆ្នាំ ២០២៤ ពិនិត្យជ្រើសរើសដោយទីភ្នាក់ងារព័ត៌មាន វៀតណាម

ព្រឹត្តិការណ៍លេចធ្លោទាំង ១០ របស់ វៀតណាម ឆ្នាំ ២០២៤ ពិនិត្យជ្រើសរើសដោយទីភ្នាក់ងារព័ត៌មាន វៀតណាម

លទ្ធផលអនុវត្តគម្រោង ៧៦៦ ជាសក្ខីភាពអោយធ្លុងមហាសាមគី្គជនជាតិក្រោមការដឹកនាំរបស់បក្ស

រួមដៃគ្នាផ្លាស់ប្តូរភូមិនិគម

ថ្មីៗ នេះ ក្រសួងនគរបាល គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម ខេត្ត ដាក់ឡាក់ បានរៀបចំបូកសរុបគម្រោងការណ៍ឧបត្ថម្ភ សាងសង់លំនៅឋានជូនក្រុមគ្រួសារក្រីក្រ លំបាកលំបិនអំពីលំនៅឋាន គ្រួសារគោលនយោបាយ បងប្អូនជនជាតិភាគតិចរស់នៅលើភូមិសាស្ត្រខេត្ត។ល។

ឧត្តមសេនីយ៍ឯក រដ្ឋមន្រ្តីក្រសួងការពារជាតិលោក ផាន វ៉ាន់យ៉ាង និងឧត្តមសេនីយ៍ឯក ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ឡាវ លោកចាន់សាម៉ន ចាន់យ៉ាឡាត អញ្ជើញមកសួរសុខទុក្ខនិងជូន​អំណោយសាលា​បឋមសិក្សា - អនុវិទ្យាល័យភូមិ ប៉ាហាង ស្រុក សបបៅ ខេត្ត ហួផាន់

ចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅអំពីមិត្តភាពសាមគ្គីភាពរវាងកងទ័ពនិងប្រជាជនប្រទេសទាំងពីរ

ប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ខែ តុលា នៅតំបន់ស្រុក ម៉ុកចូវ (ខេត្ត សឺនឡា ប្រទេស វៀតណាម) និងស្រុក សបបៅ (ខេត្ត ហួផាន់ ប្រទេស ឡាវ) ផ្លាស់ប្តូរមិត្តភាពការពារជាតិព្រំដែន វៀតណាម - ឡាវ លើកទីពីរបានបិទបញ្ចប់ដោយជោគជ័យដោយមានសកម្មភាពទាំងឡាយដ៏បរិបូណ៌ សម្បូរបែប ជាក់ស្តែង បន្សល់ទុកចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅអំពីមិត្តភាព សាមគ្គីភាពរវាងកងទ័ពនិងប្រជាជនប្រទេសទាំងពីរ។

កម្មាភិបាលស្រុក គូជី ឧទ្ទេសនាមអំពីបរិយាកាសវប្បធម៌ ហូ ជីមិញ ជូនមាមីងបងប្អូនជនជាតិ ចាម នៅភូមិ បេន ដ ២ ឃុំ តឹនភូទ្រុង ស្រុក គូជី

ការងារជនជាតិរួមចំណែកផ្សារភ្ជាប់នឹងធ្លុងមហាសាមគ្គីជនជាតិ

បច្ចុប្បន្នស្រុក គូជី ទីក្រុង ហូ ជីមិញ មានចំនួន ៦.១៣៥ ក្រុមគ្រួសារដោយមានជនជាតិភាគតិចជាង ១៣.៧០០ នាក់ ក្នុងនោះភាគច្រើនជាជនជាតិ ចាម ខ្មែរ និង ចិន។ ៥ ឆ្នាំកន្លងទៅថ្មីៗ នេះ ផ្សារភ្ជាប់ជាមួយនឹងការងារជនជាតិ ពង្រីកកម្លាំងមហាសាមគ្គីដ៏ខ្លាំង បងប្អូនជនជាតិក្នុងស្រុកបានរួមវិភាគទានបានចំនួន ៧,២​ពាន់លានដុងរួមជាមួយនឹងរាប់រយថ្ងៃពលកម្មដើម្បីធ្វើចំនួន ៥០៩ សំណង់នៅតាមតំបន់លំនៅឋាន។

ក្នុងកម្មវិធីផ្លាស់ប្តូរមិត្តភាពការពារព្រំដែនវៀតណាម - ចិន លើកទី ៨ នាថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០២៤ រដ្ឋមន្ត្រីក្រសួងការពារជាតិផាន វ៉ាន់យ៉ាង និងសមាជិកគណៈប្រតិភូ វៀតណាមអញ្ជើញទៅទស្សនាភូមិ បាតដៀវបាន ចំណុះស្រុក ហុងហា ខេត្ត យូណាន (ប្រទេស ចិន)

ខិតខំប្រឹងប្រែងថែរក្សាព្រំដែនគោក វៀតណាម - ចិន សន្តិភាព មិត្តភាព សហប្រតិបត្តិការនិងអភិវឌ្ឍ

ឆ្នាំនេះកំណត់សម្គាល់ ២៥ ឆ្នាំ វៀតណាម និង ចិន ចុះហត្ថលេខាលើសន្ធិសញ្ញាព្រំដែននៅលើគោកនិង ១៥ ឆ្នាំចុះហត្ថលេខាលើឯកសារច្បាប់ចំនួន ៣ ស្តីពីព្រំដែននៅលើគោក វៀតណាម - ចិន។ សមិទ្ធិផលជាប្រវត្តិសាស្ត្រនេះដាក់មូលដ្ឋានគ្រឹះគតិយុត្ត នយោបាយដើម្បីប្រទេសទាំងពីររក្សាជាប្រចាំបរិស្ថានសន្តិភាព ស្ថិរភាពសម្រាប់បុព្វហេតុអភិវឌ្ឍសេដ្ឋកិច្ច ធានាសន្តិសុខ ការពារជាតិ។ល។ ឆ្លើយតបឆន្ទៈរបស់ប្រជាជនប្រទេសទាំងពីរ។

ដោយការខិតខំប្រឹងប្រែងរួមរបស់ខេត្ត ភូមិនិគម ជាច្រើននៅតំបន់ភ្នំខេត្ត កា្វងណាម បានរក្សាលំនឹង អំពីលំនៅឋាន

សាយភាយចលនាលុបបំបាត់លំនៅឋានបណ្តោះអាសន្ននៅខេត្ត ក្វាងណាម

រួមបញ្ចូលប្រភពធនធានជាច្រើន ជាពិសេសគឺសេចក្តីសម្រេចចិត្តលេខ ១៣ ចុះថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២៣ របស់ក្រុមប្រឹក្សាប្រជាជនខេត្តស្តីពីការកំណត់កម្រិតឧបត្ថម្ភលុបបំបាត់លំនៅឋានបណ្តោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោមនៅលើភូមិសាស្ត្រខេត្តដំណាក់កាល ២០២៣ - ២០២៥ ខេត្ត ក្វាងណាម ត្រូវបានចាត់ទុកថាជាមូលដ្ឋានឈានមុខគេក្នុងការលុបបំបាត់លំនៅឋានបណ្តោះអាសន្ន បង្កើតលក្ខខណ្ឌរក្សាលំនឹងជីវភាពប្រជាជនលំបាកលំបិន ។ល។

ចំណុចសាលា ហ៊ូយម៉ាយ ជាកន្លែងសិក្សារៀនសូត្ររបស់សិស្សបឋមសិក្សាចំនួន ១៩ នាក់។ ចំណុចសាលាមានលោកគ្រូចំនួន ២ រូបច្បាមភូមិទទួលបន្ទុក

លោកគ្រូច្បាមភូមិនៅចំណុចសាលាមិនមានកម្រិតមត្តេយ្យសិក្សា

ភូមិ ហ៊ូយម៉ាយ ឃុំ កាំមួន ស្រុក គ្វេផុង (ខេត្ត ងេអាន) មិនមានកម្រិតមត្តេយ្យសិក្សាបានជាលោកគ្រូៗ ច្បាមភូមិទីនេះ ត្រូវតែហាត់តាំងពីអក្សរមួយតួៗ អោយកូនសិស្សនៅពេលទើបចូលរៀនថ្នាក់ទី ១។ ដោយមានសិស្សសាលានិងអ្នកភូមិ ហ៊ូយម៉ាយ លោកគ្រូច្បាមភូមិបានក្លាយជាសមាជិកមិនអាចខ្វះបានក្នុងសហគមន៍។ល។

មុខមាត់ភូមិជនបទថ្មីគំរូ សាណា នៅឃុំ ណាម៉ែវ ស្រុក ក្វានសឺន សព្វថ្ងៃនេះ

ស្រុក ក្វានសឺន កសាងជនបទថ្មីផ្សារភ្ជាប់នឹងការពារអធិបតេយ្យភាពសន្តិសុខព្រំដែន

ដោយមានការរួមកម្លាំង រួមចិត្តគំនិតគ្នានៃប្រព័ន្ធនយោបាយ ទាំងមូលនិងប្រជាជនស្រុកតំបន់ភ្នំ ក្វានសឺន (ខេត្ត ថាញ់ហ្វា) បានអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មីយ៉ាងល្អប្រសើរផ្សារភ្ជាប់ជាមួយនឹងការពារអធិបតេយ្យភាពសន្តិសុខព្រំដែន រួមចំណែកធ្វើអោយផ្លាស់ប្តូរមុខមាត់តំបន់ភ្នំ។

ខេត្ត ក្វាងង៉ាយ អនុវត្តគោលនយោបាយអប់រំជនជាតិប្រកបដោយប្រសិទ្ធភាព លើកកម្ពស់គុណភាពធនធានមនុស្សតំបន់បងប្អូនជនជាតិពីមួយជំហានទៅមួយជំហាន

ខេត្ត ក្វាងង៉ាយ ពង្រីកប្រសិទ្ធភាពគោលនយោបាយជនជាតិ

តំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំនៃខេត្ត ក្វាងង៉ាយ មានឃុំចំនួន ៦១ ចំណុះស្រុកតំបន់ភ្នំចំនួន ៥ គឺ ត្រាបុង មិញឡុង បាទើ សឺនតី សឺនហា។ ចំនួនប្រជាជនទូទាំងតំបន់មានជិត ២៣០.០០០ នាក់ ដោយមានជនជាតិជាបងប្អូនចំនួន ២៩ រួមរស់ជាមួយគ្នា។

សុកត្រាំង ជាខេត្តមួយដែលមានបងប្អូនជនជាតិភាគតិចរស់នៅច្រើន (ស្មើនឹង ៣៥,៤៤% នៃចំនួនប្រជាជនក្នុងខេត្ត) ក្នុងនោះ ជនជាតិ ខ្មែរ មានចំនួនស្មើ ៣០,១៩% ដែលរស់នៅលាយឡំគ្នាជាមួយជនជាតិ គិញ (វៀត ណាម) ចិន។ល។ ស្ទើរតែគ្រប់ទីកន្លែងតាមស្រុក ទីរួមខេត្ត ទីក្រុង។ រូបថត៖ កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ខេត្ត សុកត្រាំង ផ្តោត​ការយកចិត្តទុកដាក់ជាសំខាន់ទៅលើការសាងសង់​លំនៅឋាន​ជូនបងប្អូនជនជាតិ​ ខ្មែរ

កាលពីពេលថ្មីៗកន្លងទៅ ក្រសួងនគរបាលនិងងគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម ខេត្ត សុកត្រាំង បានធ្វើការបូកសរុបកម្មវិធីកៀរគរ ជួយឧបត្ថម្ភសាងសង់លំនៅឋានចំនួន ១.២០០ ខ្នង ជូនប្រជាជនក្រីក្រដែលជួបការលំបាកលើបញ្ហាលំនៅឋាននៅភូមិសាស្ត្រខេត្ត សុកត្រាំង។

ពិធីកិច្ចស្រង់ទឹកព្រះពុទ្ធ​បដិមាដោយមានសុគន្ធវារី​ ​លាង​សម្អាត​ប្រការអព្វមង្គលក្នុង​ឆ្នាំ​ចាស់ដើម្បី​ឆ្លងចូល​ឆ្នាំ​ថ្មី​អ្វីៗ​បាន​សម្រេច​ដូច​បំណងប្រាថ្នា ។ រូបថត៖ ខាញ់ហ្វា/ទីភ្នាក់ងារពត៌មានវៀតណាម

នាយករដ្ឋមន្រ្តីប្រគេននិងជូនពរបងប្អូនជនជាតិ ខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ ២០២៤ របស់បងប្អូនជនជាតិ ខ្មែរ លោកនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាម មិញជិញ បានផ្ញើលិខិតប្រគេននិងជូនពរដល់បងប្អូនជនជាតិ សមមិត្ត និងព្រះសង្ឃជនជាតិ ខែ្មរ។

គណៈកម្មាធិការបក្សប្លុកបណ្តាស្ថាប័ននិងសហគ្រាសខេត្ត ដាក់ឡាក់ ជូនកូនឈើពូជឲ្យបងប្អូនជនជាតិនៅភូមិចងសម្ពន្ធមេត្រីភាព លៀងក្រាក់ ឃុំ ក្រុងណូ ស្រុក ឡាក់

ចងសម្ពន្ធមេត្រីភាពភូមិនិគម ដំណើរការកសាងភាពសុខដុមរមនារយៈពេល ២០ ឆ្នាំនៅខេត្ត ដាក់ឡាក់

តាំងពីពេលគណៈកម្មាធិការបក្សខេត្ត ដាក់ឡាក់ ចេញសារលិខិតលេខ 75-CV/TU ចុះថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០០៤ ស្តីអំពី "ការចាត់ចែងស្ថាប័ន អង្គភាពចងសម្ពន្ធមេត្រីភាពនឹងបណ្តាភូមិបងប្អូនជនជាតិភាគតិច" និងសារាចរលេខ 29-CT/TU ចុះថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីអំពីការ "បង្កើននវានុវត្តន៍និងលើកកម្ពស់ប្រសិទ្ធភាពការងារចងសម្ពន្ធមេត្រីភាពនឹងបណ្តាភូមិបងប្អូនជនជាតិភាគតិចនៅលើភូមិសាស្រ្តខេត្ត" ការងារចងសម្ពន្ធមេត្រីភាពត្រូវបានអនុវត្តកាន់តែមានប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ ផ្សារភ្ជាប់សហគមន៍ទាំង ៤៩ ជនជាតិជាបងប្អូននិងរួមចំណែកកសាងភូមិនិគមសុខដុមរមនា សម្បូររុងរឿង។

កម្មាភិបាលយុទ្ធជនប៉ុស្តិ៍ការពារព្រំដែន កាសែង រួមជាមួយនឹងមាមីងបងប្អូនជនជាតិ រុក ប្រមូលផលស្រូវនៅវាលស្រែ រុកឡាន

ជនជាតិ រុក នៅលើដែនដី ត្រឿងសឺន ដែលមានព្រៃព្រឹក្សាលតាវល្លិធំល្វឹងល្វើយ

ជនជាតិ រុក (ចំណុះជនជាតិ ជឹត) ភាគច្រើនរស់នៅឃុំ ធឿងហ្វា ស្រុកតំបន់ភ្នំ មិញហ្វា (ខេត្ត ក្វាងប៊ិញ)។ ជាង ៦០ ឆ្នាំចាប់តាំងពីថ្ងៃត្រូវបានរកឃើញនិងឈានជើងចេញពីរូងភ្នំ ដោយមានការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ ជនជាតិ រុក បានឈោងឈានឡើងលុបបំបាត់បន្តិចម្តងៗ ភាពខ្វះទំនុកចិត្តលើខ្លួនឯង ព្រួយបារម្ភចំពោះជីវភាពធ្លាប់តែប្រែប្រួលមិនទៀងទាត់ "ប្រៀបដូចជាភ្លើងចង្កៀងមុខខ្យល់"...
រក្សាលំនឹងជីវភាពរស់នៅ បងប្អូនបណ្តាជនជាតិចំណាកស្រុកពីបណ្តាខេត្ត ភូមិភាគខាងជើងចូលមកកាន់ស្រុក ក្រុងបុង លុបបំបាត់ទំនៀមទម្លាប់ហួសសម័យបន្តិចម្តងៗ កសាងស្រុកកំណើតទីពីររបស់ខ្លួនកាន់តែសម្បូររុងរឿង ស៊ីវិល័យ

រក្សាលំនឹងទីលំនៅឋាន សម្រាប់ប្រជាជនចំណាកស្រុកក្រៅផែនការនៅស្រុក ក្រុងបុង

តាំងពីឆ្នាំ ១៩៩៦ រហូតមកទល់ពេលនេះ ស្រុក ក្រុងបុង (ខេត្ត ដាក់ឡាក់) មាន ២.៦៦១ ក្រុមគ្រួសារដោយមានមនុស្សចំណាកស្រុកចំនួន ១៥.៧៦៩ នាក់ក្រៅផែនការរស់នៅភាគច្រើននៅតាមឃុំ ហ្វាផុង គឺពូយនិង គឺដ្រាំ។ អាស្រ័យដោយដាក់ដំណើរការមានប្រសិទ្ធភាពរាល់គោលនយោបាយរក្សាលំនឹងការងារបង្កបង្កើតផលនិងតាំងទីលំនៅអចិន្ត្រៃយ៍ ជីវភាពប្រជាជនចំណាកស្រុកក្រៅផែនការបានស្ថិរភាពជាបណ្តើរៗ។ល។
អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហូ ជីមិញ លោក វ៉ វ៉ាន់ហ្វាន រួមជាមួយនឹងប្រតិភូប្រារព្ធពិធីកិច្ចបើកខ្សែព្រឹត្តិការណ៍ "តំណភា្ជប់ខ្សែចង្វាក់ផ្គត់ផ្គង់ទំនិញអន្តរជាតិ" ឆ្នាំ ២០២៣

ឧបត្ថម្ភសហគ្រាសចូលរួមខ្សែចង្វាក់ផ្គត់ផ្គង់ទូទាំងសកលលោក

អាស្រ័យដោយផ្តោតទៅលើការដោះស្រាយការលំបាកលំបិននិងដាក់ដំណើរការរាល់គោលនយោបាយឧបត្ថម្ភសហគ្រាស ៩ ខែ ឆ្នាំ ២០២៣ សន្ទស្សន៍ផលិតកម្មឧស្សាហកម្មរបស់ទីក្រុង ហូ ជីមិញ កើនឡើងចំនួន ៣,២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយឡែកតែចំពោះផ្នែកឧស្សាហកម្មគោលដៅសំខាន់ៗ ចំនួន ៤ រួមមាន៖ មេកានិច អេឡិចត្រូនិច - បច្ចេកវិទ្យាព័ត៌មាន កែច្នៃស្បៀងអាហារ ឱសថគីមី - កៅស៊ូកើនឡើង ៥,៨%។
បង ដាមវ៉ាន់គ្វី នៅភូមិ កុកជូ ឃុំ ង៉ុកដាវ ស្រុក ហាក្វាង (ខេត្ត កាវបាំង)អភិវឌ្ឍគំរូដាំដុះផ្លែត្រសក់ផ្អែមពីប្រភពទុនឧបត្ថម្ភបង្កើតការងារធ្វើនៅតែបន្តរក្សានិងបើកទូលាយការងារធ្វើ

ប្រសិទ្ធភាពនៃកម្មវិធីឥណទានគោលនយោបាយសង្គមនៅខេត្ត កាវបាំង

ដាក់ដំណើរការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីឥណទានគោលនយោបាយសង្គម ខេត្ត កាវបាំង បានជួយក្រុមគ្រួសារជាច្រើនរួចផុតពីភាពក្រីក្រ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅមូលដ្ឋាន។
ត្រូវបានអាជ្ញាធរផ្តល់លក្ខខណ្ឌងាយស្រួល បងប្អូនមាមីងសាសនិកសាខាសមាគមប្រូតេស្តង់ គឺហ្វេ មានវិហារសាសនាធំស្កឹមស្កៃ ទូលំទូលាយដើម្បីប្រជុំជីវភាពសាសនា

សាមគ្គីជនជាតិ សាសនាសុខដុមរមនា រក្សាភាពសុខសាន្តសម្រាប់ភូមិនិគម

មានទីតាំងស្ថិតនៅទីកណ្តាលនៃតំបន់ តីង្វៀន បច្ចុប្បន្ន ខេត្ត ដាក់ឡាក់ មានសាសនិកជិត ៦១៦.០០០ នាក់ (ស្មើនឹង ៣២ ភាគរយនៃចំនួនប្រជាជន) ក្នុងនោះមានសាសនិកជាង ២៥៥.០០០ នាក់ជាជនជាតិភាគតិច ប្រជុំជីវភាពភាគច្រើននៅក្នុងសាសនាធំៗ ចំនួន ៤ គឺកាតូលិកសាសនា ពុទ្ធសាសនា ប្រូតេស្តង់ និង កាវដាយ។ ត្រូវបានធានាសិទ្ធិសេរីភាពខាងសាសនាបងប្អូនជនជាតិរស់នៅប្រកបដោយសាមគ្គីភាព អនុវត្តល្អគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ...
ការងារថែទាំសុខភាពជូនបងប្អូនជនជាតិ ខ្មែរ ខេត្ត តីនិញ កាន់តែត្រូវបានផ្តោតការ យកចិត្តទុកដាក់ជាសំខាន់ពីមួយថ្ងៃទៅមួយថ្ងៃ

ប្រសិទ្ធភាពគោលនយោបាយគិតគូរបងប្អូនជនជាតិភាគតិចនៅខេត្ត តីនិញ

បច្ចុប្បន្ន ខេត្ត តីនិញ មានជាង ២០.៤០០ នាក់ជាបងប្អូនជនជាតិភាគតិច ចំណុះជនជាតិ ចំនួន ២១ ផ្សេងៗ គ្នា។ អាស្រ័យលើការផ្តោតការកសាងជនបទថ្មី អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីគោលដៅជាតិ "អភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិង តំបន់ភ្នំដំណាក់កាល ២០២២ - ២០៣០" ជីវភាពបងប្អូនជនជាតិភាគតិចនៅខេត្ត តីនិញ មានការផ្លាស់ប្តូរយ៉ាងច្បាស់ក្រឡែត។
មុខរបរត្បាញកន្ត្រកកំប្លោករួមចំណែកដំណោះស្រាយការងារធ្វើ កាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពជូនស្ត្រីជនជាតិ ខ្មែរ នៅឃុំ ផុងដុង ស្រុក វិញធន់

ខេត្ត កៀនយ៉ាង ដាស់គំនិតរួចផុតពីភាពក្រីក្រនៅតំបន់បងប្អូនជនជាតិ ខ្មែរ

ខេត្ត កៀនយ៉ាង មានចំនួនប្រជាជនជាបងប្អូនជនជាតិ ខ្មែរ ជាង ១៣% ដោយមានក្រុមគ្រួសារប្រមាណ ៥៦.៤០០ គ្រួ មនុស្សចំនួន ២៣៨.០០០ នាក់។ អញ្ជើញមកកាន់ភូមិស្រុកទាំងឡាយដែលមានបងប្អូនជនជាតិ ខ្មែរ រស់នៅច្រើនកុះករប្រការងាយសង្កេតឃើញបំផុតគឺក្រុមគ្រួសារជាច្រើនពីមុនធ្លាប់ក្រីក្រលំបាកតោកយ៉ាកពេលនេះបានឈោងឈានឡើងតាំងចិត្តក្នុងការរកស៊ី ក្លៀវក្លាស្វែងរក អភិវឌ្ឍបណ្តាគំរូផលិតកម្មថ្មីៗ…
ទូរគមនាគមន៍ខេត្ត ឡាងសឺន ខិតខំដល់ឆ្នាំ ២០២៥ នឹងគ្របដណ្តប់បណ្តាញ 5G នៅភូមិសាស្រ្តខេត្ត កាត់បន្ថយលេខទូរស័ព្ទប្រើបណ្តាញ 2G ចុះនៅក្រោម ៥ ភាគរយ ឈានដល់បិទដំណើរការបណ្តាញ 2G

នាំបណ្តាញមកតំបន់មិនទទួលបានបណ្តាញគ្របដណ្តប់

ដោយមានសណ្ឋានដីភាគច្រើនជាកូនភ្នំ ភូមិតំបន់ជ្រៅ តំបន់ឆ្ងាយដាច់ស្រយាលក្នុងខេត្ត ឡាងសឺន មិនតិចទេនៅតែមិនទាន់មានបណ្តាញចល័តនិងបណ្តាញទូរគមនាគមន៍ 3G និង 4G សោះឡើយ។
ការអនុវត្តគោលការណ៍ គោលនយោបាយរបស់បក្ស រដ្ឋប្រកបដោយប្រសិទ្ធភាពជួយលើកកម្ពស់ជីវភាពវប្បធម៌ស្មារតីរបស់បងប្អូនជនជាតិ ខ្មែរ នៅខេត្ត បាកលៀវ

បង្កើតកម្លាំងចលករអភិវឌ្ឍតំបន់បងប្អូនជនជាតិ ខ្មែរ

ក្នុងអំឡុងពេល ៥ ឆ្នាំកន្លងទៅ ខេត្ត បាកលៀវ តែងតែដាក់ដំណើរការកម្មវិធី គម្រោងយ៉ាងសកម្មក្នុងស្មារតីអនុវត្តសារាចរលេខ 19 - CT/TW ចុះថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៨ របស់គណៈលេខាបក្ស (នីតិកាលទី ១២) ស្តីពីការបង្កើនការងារនៅតំបន់បងប្អូនជនជាតិ ខ្មែរ ក្នុងស្ថានការណ៍ថ្មី។ ឆ្លងតាមរយៈនោះ ជួយបងប្អូនជនជាតិ ខ្មែរ អភិវឌ្ឍសេដ្ឋកិច្ច រក្សាលំនឹងជីវភាពរស់នៅឈោងឈានឡើងរួចផុតពីភាពក្រីក្រពីមួយជំហានទៅមួយជំហានប្រកបដោយចីរភាព។ល។
លោក ផាន វ៉ាន់ម៉ាយ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងអញ្ជើញថ្លែងរបាយការណ៍ស្តីពីស្ថានភាពសេដ្ឋកិច្ច - សង្គមឆមាសទី ១ ឆ្នាំ ២០២៣ នៃទីក្រុងនៅអង្គប្រជុំ

ពង្រីក​​តួនាទីធ្លុងមហាសាមគ្គីក្នុងការកសាងនិងអភិវឌ្ឍន៍ទីក្រុង ហូ ជីមិញ

នាថ្ងៃទី ២៨ ខែ មិថុនា គណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម ទីក្រុង ហូ ជីមិញ នីតិកាលទី ១១ រៀបចំកិច្ចប្រជុំលើកទី ១០ បូកសរុបការងាររណសិរ្សឆមាសទី ១ ឆ្លងតាមរយៈទិសដៅ ភារកិច្ចនិងវិធានការការងារឆមាសទី ២។
មុខរបរធ្វើកុលាលភាជន៍វិចិត្រសិល្បៈបង្កើតការងារធ្វើស្ថិរភាព លើកកម្ពស់ប្រាក់ចំណូលជូនបងប្អូនជនជាតិ ចាម នៅទីរួមស្រុក ផឿកយ៉ឹន ស្រុក និញផឿក

ដំណោះស្រាយការងាររកស៊ីចិញ្ចឹមជីវិតជូនបងប្អូនជនជាតិ ចាម នៅស្រុក និញភឿក

និញភឿក ជាស្រុកមានបងប្អូនជនជាតិ ចាម រស់នៅច្រើនបំផុតនៅខេត្ត និញធន់ ដោយមានចំនួន ១០.៩៩៧ ក្រុមគ្រួសារ មនុស្សចំនួន ៤៩.៧២៩ នាក់។ ត្រូវបានអាជ្ញាធរជួយឧបត្ថម្ភបណ្តាគំរូការងាររកស៊ីចិញ្ចឹមជីវិត ចងសម្ពន្ធផលិតកម្មប្រកបដោយប្រសិទ្ធភាព ជីវភាពបងប្អូនជនជាតិ ចាម កំពុងតែវឌ្ឍនភាពពីមួយថ្ងៃទៅមួយថ្ងៃ។ល។
បក្ខជនទាំងឡាយតែងតែធ្វើជាគំរូ នាំមុខគេក្នុងកិច្ចការនៅឃុំ ទ្រុងមិញ ស្រុក អៀនសឺន បក្ខជន យឿង វ៉ាន់វ៉ាង (ឈរកណ្តាល) ចលនាបងប្អូន

បក្ខជនឃុំតំបន់ឆ្ងាយដាច់ស្រយាល ទ្រុងមិញ សិក្សានិងធ្វើតាមបណ្តាំលោកអ៊ំ ហូ

សិក្សានិងធ្វើតាមបណ្តាំលោកអ៊ំ ហូ "ការងារអ្វីមានប្រយោជន៍ដល់ប្រជាជនគឺធ្វើអស់ពីសមត្ថភាព ការងារអ្វីមានអន្តរាយដល់ប្រជាជនក៏ជៀសវាងឲ្យអស់" បក្ខជនឃុំ ទ្រុងមិញ ស្រុក អៀនសឺន (ខេត្ត ទ្វៀនក្វាង) មានទង្វើដ៏ចាំបាច់ជាច្រើន បង្កើតទំនុកចិត្តដល់បងប្អូនជនជាតិសកម្មក្នុងការគាំទ្រចលនាប្រឡងប្រណាំងស្នេហាជាតិ ធ្វើបរិវត្តកម្មរចនាសម្ព័ន្ធដំណាំដាំដុះ កាត់បន្ថយភាពក្រីក្រដោយនិរន្តរភាព។
ទោះបីជាមានអាយុច្រើនហើយក្តី ក៏ប៉ុន្តែជារៀងរាល់ថ្ងៃ សិប្បការិនី អ៊ីឌៀត នៅតែខ្មីឃ្មាតបង្ហាត់បង្រៀនរបរត្បាញសំពត់សង្កិមអោយក្មេងៗ ជនជាតិ រើម៉ាំ ជំនាន់ក្រោយ

ថ្ងៃថ្មីនៅភូមិនិគមរបស់ជនជាតិ  រើម៉ាំ

ជាជនជាតិមួយក្នុងចំណោម ៥ ជនជាតិមានចំនួនមនុស្សតិចបំផុតក្នុងសហគមន៍ ៥៤ ជនជាតិ វៀតណាម ជនជាតិ រើម៉ាំ រស់នៅភាគច្រើននៅខេត្ត កនទុម។ អាស្រ័យដោយមានការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ ការខិតខំប្រឹងប្រែងឈោងឈានឡើងរបស់បងប្អូនជនជាតិ មុខមាត់ភូមិនិគម រើម៉ាំ សព្វថ្ងៃនេះខុសពីមុនច្រើនណាស់។
ត្រូវបានកម្មាភិបាលជំរុញកសិកម្មណែនាំពីរបៀបថែទាំដូង គ្រួសារបង ឌិញ ហ៊្មីត នៅភូមិ លើត ឃុំ ងៀអាន ស្រុក ក្បាង ខិតខំប្រឹងប្រែងរួចផុតពីភាពក្រីក្រនាឆ្នាំ ២០២៤

បណ្តាគំរូពាំនាំប្រសិទ្ធភាពសេដ្ឋកិច្ចជូនបងប្អូនជនជាតិនៅស្រុក ក្បាង

អនុវត្តកិច្ចការចលនា "ធ្វើអោយផ្លាស់ប្តូរផ្នត់គំនិត របៀបធ្វើក្នុងចំណោមបងប្អូនជនជាតិភាគតិចដើម្បីឈោងឈានឡើងរួចផុតពីភាពក្រីក្រពីមួយជំហានទៅមួយជំហានប្រកបដោយចីរភាព" ស្រុក ក្បាង (ខេត្ត យ៉ាឡាយ) បានកសាងគំរូកាត់បន្ថយភាពក្រីក្រនៅបណ្តាភូមិបងប្អូនជនជាតិភាគតិចចំនួន ១០៣ ជួយបងប្អូនជនជាតិមានជីវភាពរស់នៅកាន់តែត្រជាក់ត្រជុំបរិបូរពីមួយថ្ងៃទៅមួយថ្ងៃថែមទៀត។
ខេត្ត ទ្វៀនក្វាង អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បង្កើនការតំណភា្ជប់ប្រព័ន្ធគមនាគមន៍ជនបទជាមួយនឹងបណ្តាតំបន់កណ្តាល បង្កើតលក្ខណៈងាយស្រួលជូនបងប្អូនជនជាតិក្នុងការធ្វើដំណើរទៅមករួមចំណែកកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព

ខេត្ត ទ្វៀនក្វាង ខិតខំប្រឹងប្រែងកាត់បន្ថយភាពក្រីក្រដោយចីរភាព

ក្នុងគោលបំណងកាត់បន្ថយភាពក្រីក្រពហុមាត្រដ្ឋាន កែលម្អជីវភាពរស់នៅលើកកម្ពស់ប្រាក់ចំណូលជូនប្រជាជន ចំណុចស្នូលគឺនៅតាមស្រុកក្រីក្រភូមិសាស្រ្តលំបាកលំបិនខ្លាំង តំបន់ជនបទជាដើម ខេត្ត ទ្វៀនក្វាង បានខិតខំប្រឹងប្រែងអនុវត្តវិធានការទាំងឡាយកាត់បន្ថយភាពក្រីក្រដោយចីរភាព ពាំនាំមូលដ្ឋានក្លាយទៅជាខេត្តអភិវឌ្ឍល្អបង្គួរក្នុងតំបន់ភ្នំនៃភូមិភាគខាងជើង។
ខេត្ត គៀនយ៉ាង បើកទូលាយផ្ទៃដីវាលស្រែទ្រង់ទ្រាយធំផ្សារភ្ជាប់ជាមួយនឹងការលក់ដូរផលិតផលពីមួយជំហានទៅមួយជំហាន

គំនិតថ្មីលើវាលស្រែចាស់នៅខេត្ត គៀនយ៉ាង

បច្ចុប្បន្ន ខេត្ត គៀនយ៉ាង មានផ្ទៃដីផលិតកម្មកសិកម្មស្មើនឹងអត្រាចំនួន ១៧,៧ ភាគរយនៃផ្ទៃដីកសិកម្មទូទាំងតំបន់វាលទំនាបទន្លេ គឺវឡុង។ អាស្រ័យដោយអនុវត្តគំរូវាលស្រែទ្រង់ទ្រាយធំ កសិករនៅទីនេះបានធ្វើនវានុវត្តន៍គំនិតរបៀបធ្វើ មិនបណ្តោយឱ្យស្ថានភាព "ក្របីទៅមុន នង្គ័លទៅតាមក្រោយឡើយ"។ល។