ដំណាក់កាលបុកដីឥដ្ឋធ្វើគ្រឿងកុលាលភាជន៍របស់ជនជាតិ បាណា។ រូបថត៖ ក្វាងថាយ |
ជនជាតិ បាណា មិនដុតគ្រឿងកុលាលភាជន៍នៅក្នុងឡដុតជំនាញនោះទេតែដុតក្នុងគំនរភ្លើងនៅកណ្តាលវាល។ កន្លែងសម្រាប់ដុតគ្រឿងកុលាលភាជន៍ធម្មតារាងបិទបាំងខ្យល់បន្តិចហើយឃ្លាតឆ្ងាយពីអ្វីៗ ដែលងាយឆាបឆេះ។ រូបថត៖ វ៉ាន់ញឹង |
យោងតាមលោកស្រី អ៊ីបែរ (អាយុ ៦៥ ឆ្នាំ) ដើម្បីធ្វើបានផលិតផលកុលាលភាជន៍មួយគឺការជ្រើសរើសដីឥដ្ឋ គឺសំខាន់ជាងគេបំផុត។ មុននោះ ទូទាំងភូមិប្រមូលផ្តុំគ្នាវិញដើម្បីជ្រើសរើសថ្ងៃសែនព្រះធរណី។ ពេលសូនបង្កើតរូបរាងផលិតផល ស្មូនមិនប្រើម៉ាស៊ីនជំនួយទេ ពួកគាត់គ្រាន់តែប្រើថ្មមួយដុំតម្កល់អោយនឹងហើយរេជំហានវិលជុំវិញតាមទិសបញ្ច្រាស់នៃទ្រនិចនាឡិកា។ គ្រាន់តែជាមួយនឹងដំណាក់កាលផលិតដ៏សាមញ្ញៗ ដូច្នេះប៉ុន្តែស្មូនជនជាតិ បាណា បង្កើតបានបណ្តាផលិតផលដ៏សម្បូរបែបដូចជា៖ ពែង ថូផ្កា ឆ្នាំង...។
អ្នកស្រី អ៊ីពឺ រៀនធ្វើគ្រឿងកុលាលភាជន៍ពីបងស្រី អ៊ីបែរ។ រូបថត៖ ប៊ិញអាន |
ដោយសារចំណាយកម្លាំងពលកម្មច្រើន ប្រាក់ចំណូលបែរជាទាបទើបបច្ចុប្បន្ននេះមិនសូវមានជនជាតិ បាណា បន្តរក្សាមុខរបរគ្រឿងកុលាលភាជន៍នេះទេ។ ដោយបារម្ភខ្លាចក្រែងភូមិរបរគ្រឿងកុលាលភាជន៍ត្រូវសាបសូន្យ លោកស្រី អ៊ីបែរ មានបំណងចង់បង្រៀនមុខរបរនេះអោយអ្នកភូមិក៏ប៉ុន្តែមានតែប្អូនស្រីគាត់គឺអ្នកស្រី អ៊ីពឺ ដែលប្តេជ្ញាចិត្តរៀនរបរនេះ។
ផលិតផលគ្រឿងកុលាលភាជន៍ត្រូវបានហាលថ្ងៃអោយស្ងួត នៅពេលឃើញ ផលិតផលបានដល់កម្រិតស្ងួតល្មមហើយ ស្មូនជនជាតិ បាណា នឹងគូរក្បូរក្បាច់ រចនាពីលើនោះរួចយកទៅហាលថ្ងៃបន្ត។ រូបថត៖ វ៉ាន់ញឹង |
ការប្រឹងប្រែងរបស់បងប្អូនស្រីជនជាតិ បាណា ទាំងពីរនាក់នេះ បាននិងកំពុងរួមចំណែកថែរក្សារបរគ្រឿងកុលាលភាជន៍នៅភូមិ កនសើមម្លូហ៍៕