អំឡុងពេលជាច្រើនឆ្នាំកន្លងទៅ សិប្បការិនី អ៊ីធុយ សមាជិកក្រុមតម្បាញសំពត់សង្កិមតែងតែបង្ហាត់បង្រៀនរបរតម្បាញយ៉ាងសកម្មអោយកូនៗ។ រហូតមកទល់ពេលនេះ កូនស្រីទាំងពីររបស់អ្នកស្រីសុទ្ធតែចេះត្បាញហើយមានផលិតផលដាក់លក់ក្នុងទីផ្សារ ពាំនាំប្រាក់ចំណូលមកអោយគ្រួសារ។

ប្អូន រើម៉ាញ់មិញធឺ (កើតឆ្នាំ ២០០៦ ជាកូនស្រីទីពីររបស់សិប្បការិនី អ៊ីធុយ) ចែករំលែកថា៖ "ប្អូនត្រូវបានម្តាយបង្រៀនត្បាញសំពត់សង្កិមតាំងពីអាយុ ១២ ឆ្នាំ។ ផលិតផលដំបូងដែលប្អូនត្បាញបានគឺស្រោមខ្នើយមានក្បូរក្បាច់ធម្មតាៗ។ បន្តិចម្ដងៗ ប្អូនត្បាញបណ្តា ផលិតផលស្មុគ្រស្មាញជាងទៀតដូចជា អាវ កាបូបជាដើមត្រូវបានអតិថិជនជ្រើសរើសប្រើប្រាស់"។
យោងតាមលោក អាកឹន លេខាសាខាបក្ស ប្រធានភូមិ ដាក់តៀងគើទូ ភូមិមានចំនួន ១៤៧ ក្រុមគ្រួសារដោយមានមនុស្សជាង ៩០០ នាក់។ ក្នុងភូមិ ក្រៅពីសិប្បករដែលយកតម្បាញធ្វើជាមុខរបរចម្បង ប្រជាជនមួយចំនួនក្រុមគ្រួសារឆ្លៀតពេលព្រឹកទៅធ្វើស្រែ ពេលរសៀលនិងពេលយប់មកត្បាញសំពត់សង្កិម។

អាស្រ័យហេតុដូច្នេះហើយ របរត្បាញសំពត់សង្កិមប្រពៃណីរបស់ជនជាតិ បាណា មិនត្រូវបាត់បង់សាបសូន្យឡើយ៕
អត្ថបទនិងរូបថត៖ យឺទាន់
បញ្ចូលទិន្នន័យដោយ៖ យ័ញលើយ