ដើម្បីលុបបំបាត់ផ្នត់គំនិត "ចូលចិត្តក្រ" អាងលើជំនួយ អាជ្ញាធរមូលដ្ឋានបានយកកងជួរយុវជនធ្វើជាស្នូលក្នុងការអនុវត្តការបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ |
អាស្រ័យហេតុដូច្នេះ គិតដោយឡែកតែសុ្រក បាចែ ឆ្នាំ ២០១៨ មានទៅដល់ ១០៤ គ្រួសារបងប្អូនជនជាតិភាគតិចបានដាក់ពាក្យសុំបានរួចផុតពីមុខសញ្ញាលំបាកលំបិនពិសេស។ បើពីមុននេះ ស្រុក បាចែ មានទៅដល់ ៦០% គ្រួសារក្រីក្រគឺមកទល់ដំណាច់ឆ្នាំ ២០១៨ អត្រានេះនៅត្រឹមតែ ៥,៦% ប៉ុណ្ណោះ។
អាស្រ័យដោយអនុវត្តល្អកម្មវិធី ១៣៥ ជាមួយគម្រោង ១៩៦ (គម្រោង "ភារកិច្ចនិងដំណោះស្រាយ ដឹកនាំឃុំនិងភូមិទាំងឡាយចេញផុតពីមុខសញ្ញាលំបាកលំបិនពិសេស សម្រេចជាស្ថាពរនូវគោលដៅនៃកម្មវិធី ១៣៥ ដំណាក់កាល ២០១៧ - ២០២០ នៅលើភូមិសាស្ត្រខេត្ត ក្វាងនិញ") ប្រាក់ចំណូលជាមធ្យមលើមនុស្សម្នាក់នៅបណ្ដាឃុំ ភូមិលំបាកលំបិនពិសេសដល់ដំណាច់ឆ្នាំ ២០១៨ សម្រេចបាន ២២,១៦ លានដុងម្នាក់ក្នុងមួយឆ្នាំ |
ខេត្ត ក្វាងនិញ ខិតខំប្រឹងប្រែងចាប់ពីឥឡូវនេះដល់ដំណាច់ឆ្នាំ ២០១៩ នឹងដឹកនាំអោយឃុំ ភូមិទាំងអស់ចេញផុតពីមុខសញ្ញាលំបាកលំបិនពិសេស សម្រេចគោលដៅមុនមួយឆ្នាំធៀបនឹងផែនទីបង្ហាញផ្លូវដែលបានលើកឡើង |
ខេត្ត ក្វាងនិញ ខិតខំប្រឹងប្រែង ពីឥឡូវនេះរហូតដល់ដំណាច់ឆ្នាំ ២០១៩ នឹងដឹកនាំអោយបណ្ដាឃុំ ភូមិខាងលើចេញពីមុខសញ្ញាលំបាកលំបិនពិសេស សម្រេចគោលដៅមុនមួយឆ្នាំធៀបនឹងផែនទីបង្ហាញផ្លូវដែលបានលើកឡើង៕