![]() |
ការសាកល្បងវ៉ាកសាំងលើមនុស្សលើកដំបូងបានចាប់ផ្តើមនៅក្រុង ស៊ីអាថល សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី ១៦ខែ មីនា តែពិភពលោកអាចរង់ចាំដល់ ១៨ ខែទៀតទើបមានវ៉ាក់សាំងអាចប្រើបានជាផ្លូវការ |
ការពិសោធន៍ដំណាក់កាលទី ១ នេះនឹងពិនិត្យមើលថាតើថ្នាំនេះមានសុវត្ថិភាពលើមនុស្សមានសុខភាពល្អចំនួន ១០៨ នាក់ដែលចូលរួមក្នុងការពិសោធន៍នេះដែរឬទេ។
វាត្រូវធ្វើឡើងដោយបណ្ឌិតសភាវិទ្យាសាស្ត្រវេជ្ជសាស្ត្រយោធា ចិន រួមនឹងក្រុមហ៊ុនបច្ចេកវិទ្យាជីវសាស្ត្រ ហុងកុង CanSino Biologics។
ទោះជាមានព័ត៌មានស្តីពីការពិសោធន៍បង្កើតវ៉ាក់សាំងនៅច្រើនប្រទេស ក៏ពួកអ្នកជំនាញការអង្គការសុខភាពពិភពលោកនិយាយថា គេមិនរំពឹងថាវ៉ាក់សាំងឆ្លងការពិសោធន៍ពេញលេញនិងបានការអនុញ្ញាតឲ្យប្រើផ្លូវការណាមួយនឹងចូលដល់ទីផ្សារនៅមុនពាក់កណ្តាលឆ្នាំក្រោយទេ។
សូមបញ្ជាក់ថា ពួកអ្នកវិទ្យាសាស្ត្រ អាម៉េរិក កាលពីថ្ងៃ ចន្ទ ទី ១៦ ខែ មីនា ក៏បាននិយាយថា ការសាកល្បងវេជ្ជសាស្ត្រមួយត្រូវបានចាប់ផ្តើមឡើងសម្រាប់បង្កើតវ៉ាក់សាំងប្រឆាំងនឹង កូរ៉ូណាវីរុស៕