![]() |
បង្គោល នេវ បង្គោលប្រារព្ធពិធីបុណ្យរបស់បងប្អូនជនជាតិ កឺទូ ត្រូវបានតុបតែងលម្អយ៉ាងផ្ចិតផ្ចង់ដោយបាតដៃទាំងគូរបស់សិប្បករក្នុងភូមិ |
ក្រៅពីអត្ថន័យខាងវិញ្ញាណបង្គោល នេវ បង្គោលពិធីនៅមានប្រយោជន៍ដូចជាចំណុចសម្គាល់ទីកណ្តាលរបស់ពិធីបុណ្យទាំងឡាយ។ ពិធីសែនក្នុងពិធីកិច្ចបោះបង្គោល នេវ តែងតែមានពីរវគ្គគឺ៖ សែននៅក្នុងផ្ទះ ហ្គឿល និងសែននៅកន្លែងបោះបង្គោល នេវ ដោយមានគ្រឿងសំណែនដូចជា៖ ជ្រូក មាន់ បាយដំណើប ស្រា...។
![]() |
គ្រូសែនបន់ស្រន់រាយការណ៍នឹង យ៉ាង (អាទិទេព) បង្គោល នេវ របស់ភូមិដែលបានបោះបញ្ឈររួចហើយប៉ងប្រាថ្នាសុំ យ៉ាង តាមទ្រទ្រង់ថែរក្សាអោយអ្នកភូមិមានជីវភាពរស់នៅស្ថិរភាពនិងសម្បូរសប្បាយ |
នៅផ្ទះ ហ្គឿល គ្រូសែនរួមជាមួយអ្នកភូមិប្រមូលផ្តុំគ្នាប្រារព្ធពីធីសែនថ្វាយអាទិទេពបន្ទាប់មកប្តូរចេញមកកន្លែងបោះបញ្ឈរបង្គោល នេវ និងបង្គោលពិធីដើម្បីបន់ស្រន់ជំរាបដល់ យ៉ាង (អាទិទេព) អំពីការបោះបញ្ឈរបង្គោល នេវ ប៉ងប្រាថ្នាអោយមានការជួយទ្រទ្រង់ជីវភាពរស់នៅឱ្យមានស្ថិរភាព រដូវកាលអំណោយ ផល...។
![]() |
បន្ទាប់ពីពិធីបុណ្យជនជាតិ កឺទូ ច្រៀងរាំជាមួយគ្នាជុំវិញបង្គោល នេវ |
បញ្ចប់ពិធី អ្នកភូមិច្រៀង រាំជាមួយគ្នាជុំវិញបង្គោលនេវ បង្ហាញពីសាមគ្គីភាពស្រុះចិត្តស្រុះគំនិតក្នុងការកសាងជីវភាពរស់នៅថ្មី៕