វ៉ាក់សាំង​ ចិន ​ ៤​ប្រភេទ អាច​ចេញ​​ប្រើ​ប្រាស់នៅ​ខែ ​វិច្ឆិកា​

វ៉ាក់សាំង​ ចិន ​ ៤​ប្រភេទ អាច​ចេញ​​ប្រើ​ប្រាស់នៅ​ខែ ​វិច្ឆិកា​

មន្ត្រីម្នាក់នៅមជ្ឈមណ្ឌល ចិន គ្រប់គ្រងនិងបង្ការជំងឺ( CDC) បានប្រាប់ថា វ៉ាក់សាំង កូវីដ-១៩ ផលិតដោយ ចិន អាចចេញប្រើប្រាស់សម្រាប់សាធារណជនទូទៅនៅខែ វិច្ឆិកា។

វ៉ាក់សាំង​ ចិន ​ ៤​ប្រភេទ អាច​ចេញ​​ប្រើ​ប្រាស់នៅ​ខែ ​វិច្ឆិកា​ ảnh 1

ចិន មានវ៉ាក់សាំងប្រឆាំង កូវីដ-១៩ ចំនួន ៤ ប្រភេទដែលកំពុងពិសោធន៍នៅដំណាក់កាលចុងក្រោយ ហើយយ៉ាងតិចវ៉ាក់សាំងទាំងនេះត្រូវបានចាក់ទៅអោយកម្មករនៅក្រោមកម្មវិធីគ្រាអាសន្នដែលបានចាប់ផ្តើមកាលពីខែ កក្កដា។

ការពិសោធន៍ដំណាក់កាលទី ៣ បានដំណើរការទៅដោយរលូនមិនមានបញ្ហាប្រតិកម្មថ្នាំទេ ហើយវ៉ាក់សាំង ចិនអាចត្រូវពិសោធន៍រួចរាល់សម្រាប់ការប្រើប្រាស់របស់សាធារណជននៅខែ វិច្ឆិកា ឬខែ ធ្នូ នេះបើតាមអ្នកជំនាញជីវសុវត្ថិភាព CDC លោកស្រី ហ្គីហ្សេន វូ បានបញ្ជាក់អោយដឹងក្នុងកិច្ចសម្ភាសន៍មួយជាមួយទូរទស្សន៍រដ្ឋកាលពីថ្ងៃទី ១៤ ខែ កញ្ញា។

លោកស្រី វូ បានអះអាងថា លោកស្រីមិនមានរោគសញ្ញាមិនធម្មតាណាមួយ ក្រោយចាក់វ៉ាក់សាំងដោយខ្លួនឯងកាលពីខែ មេសា នោះ មិនបានបញ្ជាក់ថា តើវ៉ាក់សាំងដែលលោកស្រីបានចាក់នោះឈ្មោះអ្វីទេ។

ក្រុមមួយមកពីក្រុមហ៊ុនឱសថរដ្ឋ ចិន China National Pharmaceutical Group (Sinopharm) និងក្រុមហ៊ុនSinovac Biotech ដែលចុះបញ្ជីនៅ អាម៉េរិក កំពុងអភិវឌ្ឍវ៉ាក់សាំង ៣ នៅក្រោមកម្មវិធីប្រើប្រាស់គ្រាអាសន្នរបស់រដ្ឋ ចិន។ វ៉ាក់សាំងទី ៤ ក៏កំពុងត្រូវអភិវឌ្ឍដោយក្រុមហ៊ុន CanSino Biologics និងត្រូវយោធា ចិន អនុម័តអោយប្រើកាលពីខែ មិថុនា។

Sinopharm បាននិយាយកាលពីខែ មិថុនា ថា វ៉ាក់សាំងរបស់ខ្លួនអាចផលិតរួច រាល់សម្រាប់ការប្រើប្រាស់សាធារណៈនៅចុងឆ្នាំនេះ ក្រោយបញ្ចប់ការសាកពិសោធន៍ដំណាក់កាលទី ៣។

សូមបញ្ជាក់ថា ក្រុមហ៊ុនផលិតវ៉ាក់សាំងនៅទូទាំងពិភពលោកកំពុងប្រកួតប្រជែងអភិវឌ្ឍវ៉ាក់សាំងមានប្រសិទ្ធភាពប្រឆាំងវីរុសកូរ៉ូណាឬកូវីដ-១៩។

ចិន បានចាក់វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណាដល់កម្មកររបស់ប្រទេសនៅរយៈពេលជាងមួយខែមកហើយ តាំងពីខែ កក្កដា មក។ ហ្សេង ហ្សុងវេ នាយកនៃគណៈ កម្មាធិការសុខាភិបាលជាតិបានប្រាប់ទូរទស្សន៍ជាតិ CCTV ថា រដ្ឋាភិបាលបានចាប់ផ្តើមប្រើវ៉ាក់សាំង កូវីដ-១៩ ក្នុងគ្រាអាសន្នចាប់ពីថ្ងៃទី ២២ ខែ កក្កដា មក។

ការប្រកាសនេះកើតឡើងនៅពេល ចិន កំពុងផលិតចេញវ៉ាក់សាំងយ៉ាងតិចចំនួន ៨ ប្រភេទនិងយ៉ាងតិច ៤ ប្រភេទចេញប្រើនៅចុងឆ្នាំនេះ ដើម្បីក្លាយខ្លួនជាអ្នកនាំមុខគេនិងមុនគេក្នុងលោកជាប្រទេសចេញប្រើវ៉ាក់សាំងប្រឆាំង កូវីដ - ១៩ មានប្រសិទ្ធភាព។

លោក ហ្សេង ហ្សុងវេ បានបន្តថា បន្ទាប់ពីកម្មករ អាជ្ញាធរពិចារណាបង្កើនកម្មវិធីចាក់សាំងគ្រាអាសន្ននេះ ដោយពង្រីកដល់មនុស្សធ្វើការនៅទីផ្សារអាហារ គមនាគមន៍សាធារណៈនិងមន្ទីរពេទ្យដើម្បីរារាំងកុំអោយវីរុសផ្ទុះឡើងជាថ្មីនៅរដូវរងារនាពេលខាងមុខ។

ការអះអាងរបស់លោកកើតឡើងក្រោយពីវេជ្ជបណ្ឌិត ហ្កាវ ហ្វ៊ុយ ប្រធានមជ្ឈមណ្ឌល ចិន សម្រាប់ការគ្រប់គ្រងនិងបង្ការជំងឺក៏បាននិយាយថា វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណារបស់ចិនអាចនឹងរួចរាល់សំរាប់ការប្រើជាទូទៅនៅយ៉ាងយូរត្រឹមខែវិច្ឆិកា៕

ដកស្រង់និងកែសម្រួលពីរស្មីកម្ពូជាដោយ៖  ទេវិ

កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ

អ្នកប្រហែលជាចាប់អារម្មណ៍