ស្ថិតនៅចម្ងាយពីទីក្រុង ដាណាំង ជិត ៧០ គីឡូម៉ែត្រចំណុះដែនដីនៃឃុំ យុយភូ ស្រុក យុយស្វៀន (ខេត្ត ក្វាងណាម) មណ្ឌលកេរដំណែល មីសឺន គឺជាបណ្តុំស្ថាបត្យ កម្មដែលរួមមានប្រាង្គប្រាសាទ ចាម ជាច្រើន។

ឆ្នាំ ១៩៩៩ កន្លែងនេះត្រូវបានអង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO ) ជ្រើសតាំងជាបេតិកភណ្ឌវប្បធម៌ពិភពលោក។
មណ្ឌលកេរដំណែល មីសឺន ស្ថិតនៅក្នុងជ្រលងភ្នំមួយដែលមានអង្កត់ផ្ចិតប្រវែងប្រហែល ២ គីឡូម៉ែត្រ ព័ទ្ធជុំវិញគឺជាភ្នំតូចធំតជាប់ៗ គ្នា។
ទីនេះធ្លាប់ជាកន្លែងប្រារព្ធពិធីគោរពបូជាហើយក៏ជាតំបន់ផ្នូររបស់ព្រះមហាក្ស ត្រ នាម៉ឺនមន្ត្រី រាជវង្សានុវង្សទាំងឡាយនៃបណ្ដារជ្ជកាល ចាម ពីដើម។

មណ្ឌលកេរដំណែល មីសឺន ត្រូវបានចាប់ផ្តើមសាងសង់តាំងពីសតវត្សរ៍ទី ៤ ដើមដំបូងឡើយធ្វើអំពីឈើ ក្រោយពីត្រូវអគ្គីភ័យឆាបឆេះខ្ទេចខ្ទីក៏បានសាងសង់ឡើងវិញដោយឥដ្ឋនិងថ្ម។
ក្រោយពេលអាណាចក្រ ចាម ផ្លាស់ប្តូររាជធានី មណ្ឌល កេរដំណែលនេះបានក្លាយជាទីរហោស្ថាន ត្រូវកំបាំងនាកណ្ដាលព្រៃព្រឹក្សាអស់រយៈ ពេលជាច្រើនសតវត្សរ៍។
មណ្ឌលកេរដំណែល មីសឺន មិនត្រឹមតែបន្សល់ទុកនូវស្លាកស្នាម ស្ថាបត្យកម្មដាច់ដោយឡែកប៉ុណ្ណោះទេ ថែមទាំងពោរពេញទៅដោយលក្ខណៈវប្បធម៌នៃជនជាតិ ចាម ជាមួយនឹងក្បាច់របាំទាំងឡាយដ៏ទន់ភ្លន់ ល្វតល្វន់...។

សព្វថ្ងៃនេះ មណ្ឌល កេរដំណែល មីសឺន បានក្លាយទៅជាគោលដៅមកទស្សនាកម្សាន្តដ៏ទាក់ទាញរបស់ភ្លៀវទេសចរ បណ្ដាជនដែលចូលចិត្តស្វែងយល់ពីអាថ៌កំបាំងនៃស្ថាបត្យកម្មបុរាណវិទ្យា ប្រាង្គប្រាសាទ ...៕
ផលិតដោយ៖ លឺវត្រុងដាត