ស៊ីនសួយហូ គឺជាភូមិតំបន់ភ្នំព្រំដែនស្ថិតលើភូមិសាស្រ្តឃុំ ស៊ីនសួយហូ ស្រុក ផុងថូ (ខេត្ត ឡាយចូវ) ដែលមានប្រជាជនចំនួន ១៣៥ គ្រួសារដោយមានមនុស្សចំនួន ៧០២ នាក់ ១០០% ជាបងប្អូនជនជាតិ ម៉ុង។

មកពីការយល់ដឹងនៅមានកម្រិត សេដ្ឋកិច្ចអភិវឌ្ឍយឺតយ៉ាវបានជាបងប្អូនជនជាតិជាច្រើនត្រូវញៀនគ្រឿងញៀន ជីវភាពរស់នៅជួបប្រទះនឹងការលំបាកលំបិន។
ដើម្បីធ្វើអោយមានការផ្លាស់ប្តូរក្នុងជីវភាពរស់នៅរបស់បងប្អូនជនជាតិ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ អ្នកមានកិត្យានុភាពទាំងឡាយបានអញ្ជើញទៅដល់ផ្ទះនីមួយៗ ចលនាអោយកម្ទេចចោលប្រដាប់ជក់គ្រឿងញៀន ប្តេជ្ញាចិត្តបញ្ជូនអ្នកញៀនទៅ កាន់ជំរំបន្សាបគ្រឿងញៀននៅឯព្រៃ ចម្ការ។

ដោយមានការខិតខំប្រឹងប្រែងពីសំណាក់អាជ្ញាធរ ការស្រុះចិត្តស្រុះគំនិត ការខ្នះខ្នែងតស៊ូរបស់បងប្អូនជនជាតិ ផ្ដើមពីភូមិមួយដែលមានអត្រាអ្នកញៀនគ្រឿងញៀនជាង ៨០% ស៊ីនសួយហូ បច្ចុប្បន្ននេះមានចំនួនអ្នកញៀននៅតែ ០,៨% ប៉ុណ្ណោះ។
បន្ទាប់ពីការបន្សាបគ្រឿងញៀនបានដោយជោគជ័យ បងប្អូនជនជាតិបានផ្លាស់ប្តូរការយល់ដឹង រួមគ្នាអភិវឌ្ឍសេដ្ឋកិច្ច កសាងផ្លូវគមនាគមន៍ជនបទ កែលម្អជីវភាពរស់នៅ។

យោងតាមលោក ចែវក្វីហ្វា ប្រធានគណៈកម្មាធិការប្រជាជនឃុំ ស៊ីនសួយហូ ការបន្សាបគ្រឿងញៀនដោយជោគជ័យនៅភូមិ ស៊ីនសួយហូ បានរួមចំណែកជំរុញសេដ្ឋកិច្ចមូលដ្ឋាន កាត់បន្ថយ អំពើអបាយមុខសង្គម ព្រមជាមួយនោះកសាងជនបទថ្មីជាជំហានៗ។
មកទល់ពេលនេះ ភូមិ ស៊ីនសួយហូ បានក្លាយទៅជាភូមិទេសចរណ៍សហគមន៍គំរូនៃស្រុក ផុងថូ និយាយដោយឡែកនិងខេត្ត ឡាយចូវ និយាយរួម៕
អត្ថបទនិងរូបថត៖ វៀតហ្វាង - គ្វីទ្រុង - ហ្វាងណាម