អញ្ជើញមកកាន់តំបន់ខ្ពស់ តីបាក់ ភ្ញៀវទេសចរតែងតែឈ្លក់វង្វេងចំពោះខ្សែផ្លូវក្រវិចក្រវៀនខ្វាត់ខ្វែងតាមជម្រាលភ្នំ ម្ខាងជាជើងភ្នំបញ្ឈរឡើងឃើញតែពពកពណ៌សស្រពិលៗ នៃពពកនិងទឹកសន្សើម មួយខាងទៀតបែរជាជ្រោះជ្រៅៗ ងងឹតសូន្យឈឹង។


តំបន់ តីបាក់ នៅទាំងជិតស្និទ្ធជាមួយនឹងវាលស្រែថ្នាក់ៗ តាមជម្រាលភ្នំ ផ្ទះ សង់ខ្ពស់ផុតពីដីជាច្រើនខ្នងស្ថិតនៅឆ្ងាយដាច់កន្ទុយភ្នែកក្នុងជ្រលងភ្នំ កន្ទុយផ្សែងស្តើងៗ រសាត់កាត់លើផ្ទៃមេឃ...។

រួមគ្នាជាមួយទេសភាព អ្នកតំបន់ តីបាក់ ស្លូតបូតនិងស្មោះត្រង់ ហាក់បី ដូចជាតែងលម្អអោយ តីបាក់ កាន់តែមានមន្តស្នេហ៍និងកក់ក្តៅថែមទៀតក្នុងបេះដូងនៃភ្ញៀវទេសចរដែល អញ្ជើញមកពីទីឆ្ងាយ៕
អត្ថបទនិងរូបថត៖ ផានទន់អាញ់ - ថាញ់ដាត