តាមទស្សនទានរបស់ជនជាតិ អេដេ ពេលរដូវកាលដាំដុះចប់ទៅស្រូវដាក់ពេញជង្រុកក៏ជាពេលវេលាដែលភូមិស្រុកចាប់ផ្តើមប្រារព្ធពិធីអំណរបាយថ្មី។

ដើម្បីប្រារព្ធពិធីបុណ្យ ជនជាតិ អេដេ ក្រោកតាំងពីព្រឹកព្រលឹមយកស្រូវថ្មីដែលបុកជាអង្ករដាំបាយនិងត្រៀមរៀបចំគ្រឿងសំណែនដូចជាស្រាអេក ជ្រូក មាន់ ។ល។

បន្ទាប់ពីរៀបគ្រឿងសំណែន គ្រូសែនតំណាងឲ្យប្រជាជននៅក្នុងភូមិបានសូត្រគាថាបួងសួងដល់អាទិទេពសែនបាយថ្មីនិងសែនសុខភាពដើម្បីថ្លែងអំណរគុណដល់មេឃដីបុព្វការីជនដែលបានប្រទានរដូវកាលបានផលជាទេ្វ ព្រមទាំងបួងសួងសុំភ្លៀងខ្យល់អំណោយផល ជីវភាពសម្បូរសប្បាយ គ្រួសារមានបានស្ដុកស្ដម្ភ។

ពិធីបុណ្យបានបញ្ចប់ទៅក៏ជាពេលដែលសំឡេងស្គរ សម្លេងគងឃ្មោះ លាន់ឡើង ជនជាតិ អេដេ នាំគ្នារាំច្រៀង ទទួលទានបាយថ្មី ភ្លក់រសជាតិស្រាអេកនិងជូនពរគ្នាអោយជួបប្រទះតែវិបុលសុខ គ្រប់ប្រការ។

ពិធីបុណ្យអំណរបាយថ្មីគឺជាឱកាសសម្រាប់ជនជាតិ អេដេ លេងកម្សាន្ត សោយសុខលើសមិទ្ធផលបន្ទាប់ពីមួយរដូវកាល ធ្វើពលកម្មនឿយហត់ ផ្ដើមពីនោះ អប់រំកូនចៅឱ្យចងចាំពីប្រភពដើម៕
អត្ថបទនិងរូបថត៖ ហ្វាងហាយ