ក្រោយរយៈពេល ៥ ឆ្នាំអនុវត្តគម្រោងសាកល្បងជ្រើសរើសបញ្ញវន្ត បញ្ញវតីវ័យក្មេង ស្ម័គ្រចិត្តចូលរួមក្នុងការអភិវឌ្ឍជនបទនៅតាមឃុំ ខេត្ត បាកលៀវ ជ្រើស រើសនិងទាក់ទាញបានបញ្ញវន្ត បញ្ញវតីវ័យក្មេងចំនួន ២៧ នាក់ ស្ម័គ្រចិត្ត មកបំពេញការងារ ទទួលបន្ទុកលើវិស័យផ្សេងៗ ដូចជា៖ ហិរញ្ញវត្ថុ - គណនេយ្យ ការិយាល័យ - ស្ថិតិ វប្បធម៌ - សង្គម សុរិយោដី - កសិកម្ម - សំណង់ និង បរិស្ថាននៅមូលដ្ឋានជាច្រើនក្នុងខេត្ត។

តាមលោកស្រី ឡឹមធីសាង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បាកលៀវ បញ្ញវន្ត បញ្ញវតីទាំងឡាយនៅពេលដែលបានចាត់ចែងចុះទៅបំពេញការងារនៅ ឃុំតែងតែ បានអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ បង្កលក្ខណៈងាយស្រួលធ្វើការទៅតាមសមត្ថភាពប្រៀបខ្លាំងដើម្បីបំពេញល្អភារកិច្ច។

ក្រោយមួយរយៈពេលបំពេញការងារ បញ្ញវន្ត បញ្ញវតីទាំងនេះស្ទើរតែទាំងអស់សុទ្ធ សឹងជាប់ឈ្មោះក្នុងបញ្ជីរាយនាមរៀបចំបេក្ខភាពសម្រាប់មហាសន្និបាតបក្ខភាគថ្នាក់មូលដ្ឋានអាណត្តិ ២០២០ - ២០២៥។

ដើម្បីឱ្យបញ្ញវន្ត បញ្ញវតីមានឱកាសបន្តការចូលរួមវិភាគទាននូវកម្លាំងវ័យក្មេងដល់បណ្ដាឃុំ ខេត្ត បាកលៀវ បានសូមស្នើដល់រដ្ឋាភិបាលអនុញ្ញាតឱ្យពន្យារពេលអនុវត្តគម្រោងដល់ដំណាច់ឆ្នាំ ២០២០ ព្រមទាំង មានគោលនយោបាយរបបសមស្របសម្រាប់បញ្ញវន្ត បញ្ញវតីទាំងឡាយបន្ទាប់ពីបំពេញរួចរាល់នូវភារកិច្ចប៉ុន្តែនៅមិនទាន់បានរៀបចំចាត់ចែងការងារថ្មី...៕
អត្ថបទ៖ ញ៉ឹតប៊ិញ - ថាញ់ញ៉ា