ចិន បានបង្ហាញនូវគំរូរថភ្លើងល្បឿនលឿនប្រភេទថ្មីមួយកាលពីថ្ងៃទី ១៣ ខែ មករា ជាមួយនឹងសក្តានុពលក្លាយជាយានយន្តលើដីគោកលឿនបំផុតនៅលើផែនដី។

រថភ្លើងមេដែកលឿនដូចគ្នាកាំភ្លើង ត្រូវបានបង្ហាញនៅទីក្រុង ចេងទូ
ពិធីដាក់សម្ភោធរថភ្លើងគំរូនេះ ត្រូវបានធ្វើឡើងនៅឯសាកលវិទ្យាល័យ ជាវតុង និរតីនៅក្នុងទីក្រុង ចេងទូ កន្លែងដែលអ្នករចនាម៉ូតបានបង្ហាញក្បាលរថភ្លើងនិងផ្លូវដែកសាកល្បងប្រវែង ១៦៥ ម៉ែត្រ។


យោងតាមសារព័ត៌មាន Global Times របស់ ចិន បានឱ្យដឹងថា រថភ្លើងនេះប្រើបច្ចេកវិជ្ជាម៉ាញ៉េទិចសីតុណ្ហភាពខ្ពស់ថ្មី (HTS) ដែលខុសពីរថភ្លើងមេ ដែក ដែលមានស្រាប់ ទោះបីរថភ្លើងទាំងពីរប្រភេទប្រើមេដែកខ្លាំងក្លាដើម្បីសំកាំងបន្តិចនៅលើផ្លូវដែកដើម្បីកាត់បន្ថយការកកិតដល់កម្រិតសូន្យក៏ដោយ។ រថភ្លើងម៉ូតថ្មីនេះ ត្រូវគេហៅថា “រថភ្លើងមេដែកលឿនដូចគ្នាកាំភ្លើង”។


សីតុណ្ហាភាពខ្ពស់របស់រថភ្លើងនេះគឺមានកម្រិតដល់ទៅ ១៩៦,២ អង្សាសេ ដែលជាចំណុចពុះរបស់អាសូត៕
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ សិរីសួស្តី