នៅចំពោះមុខការប្រែប្រួលកាន់តែស្មុគស្មាញពីមួយថ្ងៃទៅមួយថ្ងៃមានលទ្ធភាពរីករាលដាលនិងផ្ទុះឡើងយ៉ាងខ្លាំងនៃជំងឺកូវីដ - ១៩ អនុវត្តសេចក្តីជូនដំណឹងលេខ ២២/TB-VPCP របស់ការិយាល័យរដ្ឋាភិបាលដែលផ្តល់ជូនឡើងវិញនូវសេចក្តីសន្និដ្ឋានរបស់នាយករដ្ឋមន្រ្តីនៅក្នុងកិច្ចប្រជុំអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រីអំពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ - ១៩ ធានារ៉ាប់រងសង្គម វៀតណាម ស្នើដល់បណ្ដាអង្គភាពក្រោមឱវាទនិងធានារ៉ាប់រងសង្គមតាមខេត្ត ក្រុងទាំងឡាយបន្តបង្កើនបណ្ដាវិធានការបង្ការ ប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺនិងធានាសិទ្ធិនិងផលប្រយោជន៍ជូនអ្នកចូលរួមធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខភាព ធានារ៉ាប់រងនិកម្មភាព។

ចំពោះអង្គភាពទាំងឡាយស្ថិតក្នុងតំបន់ ភូមិសាស្ត្រដែលមានករណីឆ្លងជំងឺ ធានារ៉ាប់រងសង្គម វៀតណាម សូមសំណូមពរឲ្យដំណើរការដោយទាន់ពេលវេលានូវរាល់វិធានការដាក់ឲ្យដាច់ដោយឡែកពីគេ គម្លាតសុវត្ថិភាពសង្គម ម្ចាស់ការកសាងផែនការ វិធានការទប់ទល់នឹងជំងឺរាតត្បាតត្រឹមត្រូវតាមសេចក្តីបញ្ជាណែនាំរបស់រដ្ឋាភិបាល នាយករដ្ឋមន្ត្រីនិងអាជ្ញាធរមូលដ្ឋាន។


អង្គភាពទាំងឡាយកសាងវិធានការ ប្រតិបត្តិការបន្ទាន់ ចាត់តាំងអនុវត្តភារកិច្ច ដោះស្រាយទាន់ពេលវេលា មានលក្ខណៈបត់បែនចំពោះការប្រមូលប្រាក់ ធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខភាពធានារ៉ាប់រងនិកម្មភាព ផ្តល់ជូនពន្យារសុពលភាពអោយប័ណ្ណធានារ៉ាប់រងសុខភាព ទូទាត់ប្រាក់សោធនចូលនិវត្តន៍និងរបបសោធនធានារ៉ាប់រងសង្គម ធានារ៉ាប់រងនិកម្មភាព...៕
អត្ថបទនិងរូបថត៖ ជូថាញ់វ៉ឹន - ថុងញ៉ឹត - ង្វៀនកឿង - ក្វាងថាយ