ជាមូលដ្ឋានមួយដែលមានបងប្អូនជនជាតិ ខ្មែរ ចិន រស់នៅច្រើនកុះករ ក្នុង ប៉ុន្មានឆ្នាំកន្លងទៅនេះ ខេត្ត សុកត្រាំង បានផ្ដោតការយកចិត្តទុក ដាក់ទៅលើការគិតគូរ ជំនួយលំនៅឋានជូនក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារក្នុងក្របខ័ណ្ឌគោលនយោបាយ ជាពិសេសសម្រាប់ក្រុមគ្រួសារជនជាតិ ភាគតិចដែលមានជីវភាពរស់នៅលំបាក លំបិនខ្លាំង។

ចាប់ពីឆ្នាំ ២០១៦ រហូតមកទល់បច្ចុប្បន្ននេះ ខេត្ត សុកត្រាំង បានកៀរ គរបានទឹកប្រាក់ជាង ៨៣៨ ពាន់លានដុងសម្រាប់សាងសង់ថ្មីនិងជួស ជុលផ្ទះលំនៅឋានចំនួន ១៣.៦៦៦ ខ្នងជូនគ្រួសារក្រីក្រ គ្រួសារមានកម្រិតជីវភាពរស់នៅជិតខ្សែបន្ទាត់នៃភាពក្រីក្រ អ្នកដែលមានគុណបំណាច់ជាមួយនឹងបដិវត្តន៍ គ្រួសារក្នុងក្របខ័ណ្ឌគោលនយោបាយ។

យ៉ាងណាមិញ នាពេលបច្ចុប្បន្ននេះ ខេត្ត សុកត្រាំង នៅតែមានប្រជាជនក្រីក្រប្រមាណជា ៨.៦០០ គ្រួសារប្រជាជនមានកម្រិតជីវភាពរស់នៅជិតខ្សែបន្ទាត់នៃភាពក្រីក្រជិត ២៩.០០០ គ្រួសារ ក្នុងចំណោមនោះមាន ៣.៦៤០ គ្រួសារក្រីក្រដែលគ្មានលទ្ធភាព ទទួលបានលំនៅឋានសមរម្យ។
ដើម្បីឲ្យគោលដៅជំនួយលំនៅឋានឲ្យក្រុមគ្រួសារក្រីក្រឆាប់បានសម្រេចរួចរាល់ខេត្ត សុកត្រាំង បន្តការកៀរគរប្រភពធនធានពីសង្គមទាំងមូល ឆ្ពោះទៅរកគោលដៅកាត់បន្ថយភាពក្រីក្រប្រកប ដោយចីរភាពនៅតំបន់ បងប្អូនជនជាតិភាគតិច។

ក្នុងការកៀរគរកាលពីចុងខែ មេសា ឆ្នាំ ២០២១ មានអង្គការបុគ្គលសហគ្រាសជាច្រើននៅក្នុងនិងក្រៅខេត្តបានចូលរួមវិភាគទាន ទឹកប្រាក់ចំនួន ៥១,៥ ពាន់លានដុង ឆ្លើយតបបានជាង ៣០% តម្រូវការប្រភព ទុនសម្រាប់ សាងសង់លំនៅឋានជូនក្រុមគ្រួសារក្រីក្រ៕
អត្ថបទនិងរូបថត៖ ទ្រុងហៀវ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ សីហា ឆ្នាំ ២០២១ ដោយ៖ យ័ញលើយ