ចាប់កំណើតនិងធំដឹងក្ដីឡើងនៅលើខ្ពង់រាប ឡាង ប៊ីអាង អ្នកសី្រ គើលៀង រ៉ូឡាន ជនជាតិ ក្ហ នៅក្រុមលំនៅដ្ឋាន ដាំង យ៉ារីត បេ ទីរួមស្រុក ឡាកយឿង សុ្រក ឡាកយឿង (ខេត្ត ឡឹម ដុង) បានខិតខំបឹ្រងប្រែងអភិវឌ្ឍសេដ្ឋកិច្ច ហើយផ្តើមអាជីពជោគជ័យលើដែនដីកំណើតរបស់ខ្លួន។
ដោយបានចូលរួមជាមួយកុ្រមគួ្រសារក្នុងការមើលថែ ប្រមូលផលកាហ្វេក្នុងអំឡុងពេលជាចើ្រនឆ្នាំប្រឈមមុខនឹងស្ថានភាពទិន្នផលមិនស្ថិរភាពតម្លៃប្រែប្រួលមិនទៀងទាត់ អ្នកសី្រ គើលៀង រ៉ូឡាន បានមានគំនិតបង្កបង្កើត ផលិតផលកាហ្វេមួយដែលមានលក្ខណៈពិសសដាច់ដោយឡែករបស់បងប្អូនជនជាតិ ក្ហ។

ឆ្នាំ ២០១៥ អ្នកសី្រនិងគួ្រសារសម្រេចចិត្តបោះទុនវិនិយោគទឹកប្រាក់ជិត ២០០ លានដុងដើម្បីបើកហាងទិញម៉ាស៊ីនកែច្នៃនិងប្រមូលទិញកាហ្វេ។ មិនត្រឹមតែជួយបងប្អូនជនជាតិក្នុងភូមិលក់ដូរកាហ្វេប៉ុណ្ណោះទេ អ្នកសី្រថែមទាំងបានបង្កើតឡើងជាជំហានៗ នូវពាណិជ្ជសញ្ញាកាហ្វេដោយឡែកមួយដោយមានឈ្មោះថា "K’ho Coffee" ទៀតផង។

ផ្តើមពីហាងតូចមួយរហូតមកទល់ពេលនះ អ្នកសី្រ គើលៀង រ៉ូឡាន មាន ហាងកាហ្វេដែលមានពាណិជ្ជសញ្ញា "K’ho Coffee" ចំនួន ៧ ហើយនៅតាមបណ្ដាទីក្រុងធំដូចជា៖ ដាឡាត (ខេត្ត ឡឹមដុង) ទុយហ្វា (ខេត្ត ភូអៀន) ទីកុ្រង ហូ ជីមិញ... ទាក់ទាញភ្ញៀវទេសចរទាំងក្នុងនិងក្រៅប្រទេសជាចើ្រនអញ្ជើញមកភ្លក់រសជាតិ។

អាស័្រយដោយផ្តោតលើការអភិវឌ្ឍពាណិជ្ជសញ្ញាកាហ្វេ អ្នកសី្រ គើលៀង រ៉ូឡាន មានប្រាក់ចំណូលជាមធ្យមចំនួនពី ៣០០ ដល់ ៤០០ លានដុងក្នុងមួយឆ្នាំ ព្រមទាំងបានបង្កើតការងារធ្វើជាប់ជាប្រចាំឲ្យពលករជាច្រើនក្នុងមូលដ្ឋាន៕
អត្ថបទ៖ ហ៊ឺវ ហាយ រូបថត៖ អាន ថាញ់ដាត
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មករា ឆ្នាំ ២០២២ ដោយ៖ ចន្ទ រាជនី