ពិធីជួបជុំជាធម្មតាមានការចូលរួមពីសំណាក់ភូមិនិគមជាច្រើនដោយមានពិធីកិច្ចដ៏វិសេសវិសាលមិនតិចឡើយដូចជា៖ ទទួលមិត្រភក្ដិ ធ្វើពិធីបូជា បូជាព្រះអាទិទេពនៅកន្លែងដើម នេវ ជូនកងការពារសុខភាព។ល។
មុនពេលប្រារព្ធឡើង ព្រឹទ្ធាចារ្យភូមិនៃភូមិនិគមទាំងឡាយនឹងប្រជុំគ្នាមក ឯកច្ឆន្ទគ្នាពីទីកន្លែង ទ្រង់ទ្រាយពិធី។ ពេលចូលរួមក្នុងពិធី ភូមិនិគមទាំងឡាយយកគ្រឿងរណ្តាប់ផ្សេងៗ ទៅតាមដូចជា៖ ជ្រូក មាន់ ស្រូវ ស្រាអេក។ល។ សាមីភូមិក៏រៀបចំគ្រឿងរណ្តាប់ស្រដៀងគ្នាដើម្បីទទួលភ្ញៀវដែរ។

ការចាប់ផ្ដើមពិធី សាមីភូមិនឹងប្រគំឃ្មោះស្វាគមន៍ទទួលភ្ញៀវ។ ពេលមនុស្សរាល់គ្នាមកដល់គ្រប់សព្វ ព្រឹទ្ធាចារ្យភូមិចាប់ផ្ដើមយកឈាមមាន់ក្នុងផ្លែឃ្លោកលាយជាមួយនឹងស្រាដើម្បីបួងសួងព្រះអាទិទេព។ បន្ទាប់ពីនោះ ព្រឹទ្ធាចារ្យភូមិនៃភូមិនិគមទាំងឡាយយកឈាមមាន់លាយជាមួយនឹងស្រាលាបលើរបស់របរដែលដាក់នៅក្បែរដើម នេវ ហើយនាំគ្នាបន់ស្រន់ សូមព្រះអាទិទេពការពារ ទ្រទ្រង់ភូមិនិគមសុខសាន្ត សម្បូរសប្បាយជានិច្ច។

ឆ្លងពិធី បងប្អូនជនជាតិ ម៉្នុង រាំជាមួយគ្នានៅជុំវិញភ្នក់ភ្លើង ផឹកស្រាអេក។ល។ ក្នុងសូរ សំឡេងឃ្មោះ ខ្លុយស្នែងអឺងកងអំណរឆ្នាំថ្មីត្រជាក់ត្រជុំបរិបូរ សម្បូរសប្បាយ។ ការជួបជុំគឺជាពិធីកិច្ចដ៏សំខាន់វិសេសវិសាល មានលក្ខណៈមនុស្សសាស្រ្តយ៉ាងជ្រាលជ្រៅ មានអត្ថន័យយ៉ាងខ្លាំងចំពោះជីវភាពខាងស្មារតី បញ្ជាក់ពីការផ្សារភ្ជាប់របស់សហគមន៍ជនជាតិ ម៉្នុង នៅលើដែនដី តីង្វៀន ដែលមានព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ៕
អត្ថបទនិងរូបថត៖ ហូ ម៉ាយ
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ អៀនថាញ់