នារសៀលថ្ងៃទី ២០ ខែ តុលា ក្រុមដំបូងរួមមានសមាជិកគ្រួសារកូរ៉េខាងត្បូងចំនួន ៩៦ នាក់ដែលបែកបាក់ព្រាត់ប្រាស់គ្នាដោយសង្រ្គាមកូរ៉េពីឆ្នំា ១៩៥០ ដល់ ១៩៥៣ បានចាប់ផ្តើមជួបជុំក្រុមគ្រួសាររបស់ពួកគេឡើងវិញនៅក្នុងទឹកដីប្រទេសកូរ៉េខាងជើង នៅកន្លែងសំរាកលំហែរកាយលើភ្នំ គុមហ្កាង។
![]() |
លោកតា Chae Hun-Sik (ខាងស្តាំ) អាយុ ៨៨ ឆ្នាំ រំជួលចិត្តយ៉ាងខ្លាំងដោយបានជួបប្រពន្ធ Lee Ok-Yeon (ខាងឆ្វេង) អាយុ ៨៧ ឆ្នាំ ក្នុងជំនួបជួបជុំនៅកន្លែងសំរាកលំហែរកាយលើភ្នំ គុមហ្កាង។ រូបថត៖ AFP/ទីភ្នាក់ងារពត៌មានវៀតណាម |
![]() |
លោកយាយ Lee Sun-Gyu (ខាងស្តាំ) អាយុ ៨៥ ឆ្នាំ រំជួលចិត្តយ៉ាងខ្លាំងដោយបានជួបស្វាមី Oh In-Se (ខាងឆ្វេង) អាយុ ៨៣ ឆ្នាំ ក្នុងជំនួបជួបជុំនៅកន្លែងសំរាកលំហែរកាយ លើភ្នំ គុមហ្កាង ។ រូបថត៖ AFP/ទីភ្នាក់ងារពត៌មានវៀតណាម |
![]() |
លោកយាយ Lee Soon-kyu (ខាងឆ្វេង) អាយុ ៨៥ ឆ្នាំ ជនជាតិកូរ៉េខាងត្បូងបានជួបស្វាមី Oh In-se អាយុ ៨៣ ឆ្នាំ ក្នុងជំនួបជួបជុំនៅ គុមហ្កាង ថ្ងៃទី ២០ តុលា ។ រូបថត៖ Yonhap /ទីភ្នាក់ងារពត៌មានវៀតណាម |
![]() |
លោក Chae Hui-Yang (ខាងស្តាំ) អាយុ ៦៦ ឆ្នាំ រំជួលចិត្តយ៉ាងខ្លាំងដោយបានជួប ឳពុក Chae Hun-Sik អាយុ ៨៨ ឆ្នាំ ក្នុងជំនួបជួបជុំនៅកន្លែងសំរាកលំហែរកាយលើភ្នំ គុមហ្កាង។ រូថត៖ AFP/ទីភ្នាក់ងារពត៌មានវៀតណាម |
ក្រោយជំនួបជួបជុំអូសបន្លាយរយៈពេល ១២ ម៉ោង ចាប់ពីថ្ងៃទី ២០ ខែ តុលា សមាជិកចំនួន ៣៨៩ នាក់នៃគ្រួសារកូរ៉េខាងត្បូងចំនួន ៩៦ គ្រួសារ អាលោះអាល័យដោយឃ្លាតឆ្ងាយពីញាតិសន្ដានដែលរស់នៅកូរ៉េខាងជើងដោយមិនអាចដឹងបានថា ពួកគេនឹងមានឱកាសជួបជុំគ្នាឡើងវិញឬយ៉ាងណាទេក្នុងខណៈដែលភាគច្រើននៃពួកគេមានវ័យចាស់ ជរាណាស់ទៅហើយ។ ជុំកំណត់ជួបជុំជាលើកទីពីរនៃជំនួបជួបជុំក្រុមគ្រួសារនេះនឹងត្រូវបានដំណើរការនៅអាស័យដ្ឋានខាងលើចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែ តុលា នាពេលខាងមុខ ដោយមានការចូលរួមពីមនុស្សចំនួន ២៥០ នាក់នៃគ្រួសារកូរ៉េខាងត្បូងចំនួន ៩០ គ្រួសារ។ អ្នកដែលបានជ្រើសរើសចូលរួមលើកនេះជាក្រុមមនុស្សដែលមានឱកាសដ៏កម្រមានដែលជាលើកដំបូងបានជួបជុំញាតិសន្ដានក្រោយពីបានព្រាត់ប្រាស់គ្នាអស់រយៈពេល ៦០ ឆ្នាំកន្លងទៅ។
![]() |
វេលាបែកគ្នារដ៏ស្រណោះស្រណោករវាងកូនស្រីកូរ៉េខាងត្បូងនិងឳពុកនៅកូរ៉េខាងជើងនៅភ្នំ គុមហ្កាង នាថ្ងៃទី ២២ តុលា។ រូបថត៖ Yonhap /ទីភ្នាក់ងារពត៌មានវៀតណាម |
![]() |
វេលាបែកគ្នារដ៏ស្រណោះស្រណោករវាងជនជាតិកូរ៉េខាងត្បូងទាំងឡាយនិងញាតិសន្ដានដែលរស់នៅកូរ៉េខាងជើងនៅភ្នំ គុមហ្កាង នាថ្ងៃទី ២២ ខែ តុលា។ រូបថត៖ AFP/ទីភ្នាក់ងារពត៌មានវៀតណាម |
![]() |
វេលាមិនចង់បែកគ្នារវាងប្អូនប្រុសកូរ៉េខាងត្បូង (ខាងស្តាំ) និងបងស្រីនៅកូរ៉េខាងជើង (ខាងឆ្វេង) នៅភ្នំ គុមហ្កាង នាថ្ងៃទី ២២ តុលា។ រូបថត៖ Yonhap /ទីភ្នាក់ងារពត៌មានវៀតណាម |
![]() |
ទិដ្ឋភាពបែកគ្នាពោរពេញទៅដោយក្តីរំជួលចិត្តក្រោយជំនួបជួបជុំរវាងក្រុមគ្រួសារទាំងឡាយដែលបានបែកបាក់ព្រាត់ប្រាស់គ្នាលើភ្នំ គុមមហ្កាង។ រូបថត៖ AFP/ទីភ្នាក់ងារពត៌មានវៀតណាម |