នាថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ ២០២៤ គណៈកម្មាធិការប្រជាជនខេត្ត យ៉ាឡាយ រៀបចំមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចខេត្តលើកទី ៤ ឆ្នាំ ២០២៤ ក្រោមប្រធានបទ "បណ្តាជនជាតិខេត្ត យ៉ាឡាយ សាមគ្គីធ្វើនវានុវត្តន៍ច្នៃប្រឌិត ពង្រីកឧត្តមភាព សក្តានុពល សមាហរណកម្មនិងអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងរូបថត៖ សមមិត្ត ដូ វ៉ាន់ជៀនសមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមអញ្ជើញថ្លែងសុន្ទរកថាដឹកនាំមហាសន្និបាត

សកម្មភាពមួយចំនួនរបស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋ

នាថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នៅ ហាណូយ លោកនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាម មិញជិញ ប្រធានគណៈកម្មាធិការដឹកនាំមជ្ឈិមដាក់ដំណើរការលុបបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោមលើវិសាលភាពទូទាំងប្រទេសអញ្ជើញជាអធិបតីសម័យប្រជុំលើកទីមួយនៃគណៈកម្មាធិការដឹកនាំ