សាមគ្គីជនជាតិ សាសនាសុខដុមរមនា រក្សាភាពសុខសាន្តសម្រាប់ភូមិនិគម

ត្រូវបានអាជ្ញាធរផ្តល់លក្ខខណ្ឌងាយស្រួល បងប្អូនមាមីងសាសនិកសាខាសមាគមប្រូតេស្តង់ គឺហ្វេ មានវិហារសាសនាធំស្កឹមស្កៃ ទូលំទូលាយដើម្បីប្រជុំជីវភាពសាសនា
ត្រូវបានអាជ្ញាធរផ្តល់លក្ខខណ្ឌងាយស្រួល បងប្អូនមាមីងសាសនិកសាខាសមាគមប្រូតេស្តង់ គឺហ្វេ មានវិហារសាសនាធំស្កឹមស្កៃ ទូលំទូលាយដើម្បីប្រជុំជីវភាពសាសនា

មានទីតាំងស្ថិតនៅទីកណ្តាលនៃតំបន់ តីង្វៀន បច្ចុប្បន្ន ខេត្ត ដាក់ឡាក់ មានសាសនិកជិត ៦១៦.០០០ នាក់ (ស្មើនឹង ៣២ ភាគរយនៃចំនួនប្រជាជន) ក្នុងនោះមានសាសនិកជាង ២៥៥.០០០ នាក់ជាជនជាតិភាគតិច ប្រជុំជីវភាពភាគច្រើននៅក្នុងសាសនាធំៗ ចំនួន ៤ គឺកាតូលិកសាសនា ពុទ្ធសាសនា ប្រូតេស្តង់ និង កាវដាយ។ ត្រូវបានធានាសិទ្ធិសេរីភាពខាងសាសនាបងប្អូនជនជាតិរស់នៅប្រកបដោយសាមគ្គីភាព អនុវត្តល្អគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ជួយគ្នាទៅវិញទៅមកអភិវឌ្ឍសេដ្ឋកិច្ច រក្សាសុខក្សេមក្សាន្តភូមិនិគម។ល។

សាមគ្គីជនជាតិ សាសនាសុខដុមរមនា រក្សាភាពសុខសាន្តសម្រាប់ភូមិនិគម ảnh 1

ត្រូវបានអាជ្ញាធរផ្តល់លក្ខខណ្ឌងាយស្រួល បងប្អូនមាមីងសាសនិកសាខាសមាគមប្រូតេស្តង់ គឺហ្វេ មានវិហារសាសនាធំស្កឹមស្កៃ ទូលំទូលាយដើម្បីប្រជុំជីវភាពសាសនា

ធានាសិទ្ធិសេរីភាពសាសនា

ពេលរសៀលមួយនៃខែ សីហា យើងខ្ញុំមានវត្តមាននៅឃុំ គឺហ្វេ ជាមួយនឹងលោក ង្វៀន មិញជ្វៀន អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក អៀការ។ ទោះបីមិនមែនជាថ្ងៃប្រជុំជីវភាពសាសនាក៏ដោយក៏ប៉ុន្តែមាមីងបងប្អូនសាសនិកនៅសាខាសមាគមប្រូតេស្តង់ គឺហ្វេ នៅតែមានវត្តមានគ្រប់រូប ត្រេកអរស្វាគមន៍ភ្ញៀវ។ លោក អ៊ី ពីនម៉្លូ គ្រូគង្វាលទទួលបន្ទុកគ្រប់គ្រងសាខាសមាគមប្រូតេស្ដង់ គឺហ្វេ ឱ្យដឹងថា៖ "កាលពីមុននេះ សាខាសមាគមប្រជុំជីវភាពនៅអគារចាស់ ដល់ឆ្នាំ ២០១៨ អាជ្ញាធរគ្រប់លំដាប់ថ្នាក់បានបង្កលក្ខខណ្ឌដើម្បីសមាគមសាសនាសាងសង់វិហារសាសនាធំស្កឹមស្កៃ ទូលំទូលាយ ជួយមាមីងបងប្អូនសាសនិក ប្រជុំជីវភាពសាសនាងាយស្រួល នរណាៗ ក៏សោមនស្សរីករាយដែរ"។

សាមគ្គីជនជាតិ សាសនាសុខដុមរមនា រក្សាភាពសុខសាន្តសម្រាប់ភូមិនិគម ảnh 2

"ប៉ុន្មានឆ្នាំកន្លង សកម្មភាពជំនឿ សាសនានៅលើភូមិសាស្រ្តខេត្ត ដាក់ឡាក់ ជាទូទៅមានលំនឹងត្រឹមត្រូវតាមសេចក្តីកំណត់របស់ច្បាប់។ មាមីងបងប្អូនសាសនិកបណ្តាសាសនាសាមគ្គីអនុវត្តល្អគោលការណ៍របស់បក្ស រដ្ឋ ជួយគ្នាទៅវិញទៅមកអភិវឌ្ឍសេដ្ឋកិច្ច រក្សាសុខក្សេមក្សាន្តភូមិនិគម" - លោក ដាំង ទន់កឿង ប្រធានគណៈកម្មការកិច្ចការសាសនា មន្ទីរមហាផ្ទៃខេត្ត ដាក់ឡាក់

សាខាសមាគមប្រូតេស្តង់ គឺហ្វេ មានសាសនិកចំនួន ៣.៦៨០ នាក់ សេដ្ឋកិច្ចចម្បងរបស់មាមីងបងប្អូនសាសនិកគឺផលិតកម្មកសិកម្មដូចជា៖ ធ្វើស្រែ ដាំទុរេន កាហ្វេជាដើម ឆ្លងតាមរយៈពេលប្រជុំជីវភាពសាសនា មាមីងបងប្អូនត្រូវបានផ្សព្វផ្សាយ ចលនាគោរពតាមរដ្ឋធម្មនុញ្ញ ច្បាប់របស់រដ្ឋ។

អ្នកមានប្រជាប្រិយភាពក៏ពង្រីកល្អតួនាទីរបស់ខ្លួន ជីវិតរស់នៅល្អ បវរសាសនា សហការជាមួយនឹងអាជ្ញាធរមូលដ្ឋានធ្វើជាគំរូសាមីខ្លួននិងគ្រួសារ ចូលរួមធានាសន្តិសុខ សណ្តាប់ធ្នាប់មូលដ្ឋាន។ លោក អ៊្ហីនក្រុង អ្នកមានប្រជាប្រិយភាពនៅឃុំ គឺហ្វេ សាសនិកសាខាសមាគមប្រូតេស្តង់ គឺហ្វេ ចែករំលែកថា៖ "មាមីងបងប្អូនសាសនិកប្រូតេស្តង់ជឿទុកចិត្តខ្លាំងទៅលើគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ហើយដាស់តឿនគ្នាឲ្យបោះបង់ការផឹកស្រា មិនធ្វើអំពើអាក្រក់ មិនប្រព្រឹត្តល្មើសច្បាប់ រួមជួយគ្នាទៅវិញទៅមកអភិវឌ្ឍសេដ្ឋកិច្ច"

សាមគ្គីជនជាតិ សាសនាសុខដុមរមនា រក្សាភាពសុខសាន្តសម្រាប់ភូមិនិគម ảnh 3

ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល លោក ត្រឹន លឺវក្វាង ជាមួយនឹងក្រុមការងារចូលរួមទិវាប្រជាជនទាំងមូលការពារសន្តិសុខមាតុភូមិឆ្នាំ ២០២៣

លោក ង្វៀន មិញជ្វៀន អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក អៀការ បញ្ជាក់ថា៖ "អាជ្ញាធរមូលដ្ឋានតែងតែយកចិត្តទុកដាក់ បង្កលក្ខខណ្ឌងាយស្រួលឲ្យបណ្តាសាសនាធ្វើសកម្មភាព ណែនាំបណ្តាបែបបទអំពីដីធ្លីដើម្បីផ្តល់លិខិត អនុញ្ញាតសាងសង់ទីសក្ការៈបូជា ដោះស្រាយរាល់បញ្ហាអំពីជំនឿ សាសនាដោយស្មារតីយុត្តិធម៌ មនុស្សសាស្រ្ត ស្របតាមសេចក្តីកំណត់របស់ច្បាប់។ រាល់ឆ្នាំ អាជ្ញាធរមូលដ្ឋានតែងតែចុះសួរសុខទុក្ខជូនពរបណ្តាសាសនា សមណសក្តិ អ្នកមុខអ្នកការក្នុងឱកាសថ្ងៃប្រារព្ធពិធីសំខាន់ៗ និងបណ្តាថ្ងៃរំលឹកអនុស្សាវរីយធំៗ ឆ្លងតាមរយៈនោះបង្កើតទំនាក់ទំនងរាប់អានគ្នាស្អិតរមួត ជិតស្និទ្ធរវាងអាជ្ញាធរនិងសាសនាដទៃទៀត"។

សាមគ្គីជនជាតិ សាសនាសុខដុមរមនា រក្សាភាពសុខសាន្តសម្រាប់ភូមិនិគម ảnh 4

បណ្តាសាសនិកសាសនានិងបងប្អូនជនជាតិនៅឃុំ គឺហ្វេ ស្រុក អៀការ សកម្មបរិច្ចាគដី រួមវិភាគទានកម្លាំងពលំកសាងអគារវប្បធម៌ឃុំ

សាមគ្គីកសាងស្រុកកំណើត

ក្នុងរាល់ពេលប្រជុំជីវភាពជំនឿ សាសនានៅភូមិសាស្រ្តខេត្ត ដាក់ឡាក់ ខ្លឹមសារផ្សព្វផ្សាយរបស់បណ្តាអង្គការសាសនាមានការសមស្របនឹងវប្បធម៌ ប្រពៃណីរបស់បងប្អូនជនជាតិអន្តោគ្រាម រួមចំណែកអនុវត្តល្អច្បាប់ស្តីពីសមភាពយេនឌ័រ ច្បាប់អាពាហ៍ពិពាហ៍និងគ្រួសារ ច្បាប់បង្ការទប់ស្កាត់ផលប៉ះពាល់នៃគ្រឿងស្រវឹង ច្បាប់បង្ការទប់ស្កាត់គ្រឿងញៀនជាដើម ស្របពេលនោះក្នុងរាល់ពេលប្រជុំជីវភាពទាំងនេះ មាមីងបងប្អូននៅថែមទាំងជូនដំណឹងអំពីឧបាយកល ប្រឆាំងអាជ្ញាធររបស់កម្លាំងបច្ចាមិត្ត ប្រតិកិរិយា ផ្តើមពីនោះលើកជ្រោងការប្រុងប្រយ័ត្នខ្ពស់សកម្មវែកមុខជូនអាជ្ញាធរមូលដ្ឋាន។

សាមគ្គីជនជាតិ សាសនាសុខដុមរមនា រក្សាភាពសុខសាន្តសម្រាប់ភូមិនិគម ảnh 5

បណ្តាភូមិក្នុងសង្កាត់ អានឡាក ទីរួមខេត្ត បួនហូ ចុះហត្ថលេខាសន្យាធានាសន្តិសុខសណ្តាប់ធ្នាប់ក្នុងទិវាប្រជាជនទាំងមូលការពារសន្តិសុខមាតុភូមិឆ្នាំ ២០២៣

មិនត្រឹមតែជា "ស្ពានមេត្រី" រវាងអាជ្ញាធរមូលដ្ឋាននឹងមាមីងបងប្អូនប៉ុណ្ណោះទេ មានអង្គការសាសនាជាច្រើននៅទាំងពង្រីកភារកិច្ចជាមួយសហគមន៍កសាងស្រុកកំណើតផងដែរ។ បច្ចុប្បន្នខេត្តទាំងមូលមានសាសនាចំនួន ២៤ បើកសាលាមត្តេយ្យឯកជន សាលាបង្រៀនវិជ្ជាជីវៈ សាងសង់មណ្ឌលសុខភាព ដើម្បីពិនិត្យនិងព្យាបាលជំងឺជូនអ្នកក្រីក្រមាន ១៧ មូលដ្ឋានក្នុងនោះមាន មូលដ្ឋានពុទ្ធសាសនាចំនួន ១៤ និងមូលដ្ឋានកាតូលិកចំនួន ៣ ចូលរួមក្នុងសកម្មភាពគាំពារសង្គម។

សាមគ្គីជនជាតិ សាសនាសុខដុមរមនា រក្សាភាពសុខសាន្តសម្រាប់ភូមិនិគម ảnh 6

ខេត្ត ដាក់ឡាក់ ស្ថិតនៅទីកណ្តាលតំបន់ខ្ពង់រាប តីង្វៀន ត្រូវបានធានាសិទ្ធសេរីភាពសាសនា បងប្អូនជនជាតិរស់នៅដោយសាមគ្គីភាព គោរពល្អតាមគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ

ភ័ស្តតាងជាក់ស្តែងគឺព្រះសហគមន៍កាតូលិក គីមផាត នៅឃុំ ហ្វាហៀប ស្រុក គឺគ្អីន កន្លែងមានសាសនិក ៨.១២៧ ចំណុះ ៨ ព្រះសហគមន៍កាតូលិកភូមិ។ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច មាមីងបងប្អូនសាសនិកព្រះសហគមន៍កាតូលិក គីមផាត ក្លៀវក្លាហ៊ានធ្វើបរិវត្តកម្មរចនាសម្ព័ន្ធដំណាំ ចិញ្ចឹមសត្វ ម្ចាស់ការប្រើវិទ្យាសាស្ត្រ - បច្ចេកវិទ្យាទៅក្នុងផលិតកម្មនាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ ដោយមានស្មារតី "ស្រឡាញ់ បម្រើ" មាមីងបងប្អូនសាសនិកនៅទីនេះនៅមានការងារដ៏ចាំបាច់ជាច្រើនក្នុងការកាត់បន្ថយភាពក្រីក្រកសាងជនបទថ្មី រួមចំណែកគួរឱ្យកត់សម្គាល់ទៅក្នុងបណ្តាសកម្មភាពធានាសុខុមាលភាពសង្គមនៅមូលដ្ឋានដូចជា៖ ឧបត្ថម្ភថវិកាសង់លំនៅជូនអ្នកក្រីក្រ បរិច្ចាគដីធ្វើផ្លូវ សាងសង់សំណង់ស៊ីវិល ពង្រីកខ្សែផ្លូវអន្តរភូមិ ផ្លូវអន្តរឃុំ។ ការរួមដៃគ្នារបស់មាមីងបងប្អូន សាសនិកបានរួមចំណែកធ្វើឱ្យអត្រាក្រុមគ្រួសារក្រីក្រក្នុងព្រះសហគមន៍កាតូលិក គីមផាត ថយចុះនៅ ១,៧២ ភាគរយ (៤៤ ក្រុមគ្រួសារ)។

សាមគ្គីជនជាតិ សាសនាសុខដុមរមនា រក្សាភាពសុខសាន្តសម្រាប់ភូមិនិគម ảnh 7

បងប្អូនជនជាតិកាតូលិកនៅភូមិ អាកូយ្ហុង សង្កាត់ តឹនលើយ ទីក្រុង បួនម៉ាធួត ឧទ្ទេសនាមពីលក្ខណៈវប្បធម៌ដ៏វិសេសវិសាលលើផលិតផលសង្កិមរបស់ជនជាតិ អេដេ ជាមួយនឹងភ្ញៀវទេសចរ

សាមគ្គីជនជាតិ សាសនាសុខដុមរមនា រក្សាភាពសុខសាន្តសម្រាប់ភូមិនិគម ảnh 8

វិហារសាសនានៅព្រះសហគមន៍កាតូលិក អៀទូល ឃុំ អៀទូល ស្រុក គឺមហ្ការ កំពុងត្រូវបានសាងសង់ឡើងដោយមានការរួមវិភាគទានកម្លាំងពលំរបស់មាមីងបងប្អូនសាសនិក

លោក ដាំង ទន់កឿង ប្រធានគណៈកម្មការកិច្ចការសាសនា មន្ទីរមហាផ្ទៃ ខេត្ត ដាក់ឡាក់ សង្កត់ធ្ងន់ថា៖ "ខេត្ត ដាក់ឡាក់ ជាភូមិសាស្រ្តយុទ្ធសាស្ត្រសំខាន់ពិសេសអំពីនយោបាយ សេដ្ឋកិច្ច ការពារជាតិ សន្តិសុខនៃតំបន់ តីង្វៀន។ ដូច្នេះ ហើយ កម្លាំងបច្ចាមិត្តតែងតែផ្តោតលើការប្រឆាំង បង្កឱ្យបែកបាក់សាមគ្គីជនជាតិ ប្រព្រឹត្តឧបាយកល "ប្រែប្រួលសន្តិភាព"។ អាស្រ័យហេតុដូច្នោះ ខេត្ត ដាក់ឡាក់ ត្រូវអនុវត្តល្អគោលនយោបាយជនជាតិ សាសនារបស់បក្ស រដ្ឋ ដោះស្រាយឲ្យបានត្រឹមត្រូវនូវទំនាក់ទំនងរវាងអភិវឌ្ឍសាសនានឹងការអភិរក្ស ពង្រីកតម្លៃវប្បធម៌របស់បណ្តាជនជាតិរស់នៅលើភូមិសាស្ត្រជាដើម"៕

អត្ថបទ៖ ហ្វាងតឹម  រូបថត៖ ទន់អាញ់ - ង៉ុកឌឹក - វៀតឌឹក
បញ្ចូលទិន្នន័យដោយ៖ លឺ ធីអៀនថាញ់

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍