ភ្ញៀវ​ទេសចរ​ក្នុង​ឈុតសម្លៀកបំពាក់​ប្រពៃណី​ខ្មែរ​រក្សាទុក​វេលា​ដែល​ពួក​គាត់​មាន​ឱកាស​មកកាន់​វត្ត សំរោង ខេត្ត សុកត្រាំង។ រូបថត៖ អាន ហៀវ

តម្លៃប្រពៃណីពីផ្តើមពីវត្តអារាមខ្មែរនៅខេត្ត សុកត្រាំង

ខេត្ត សុកត្រាំង គឺជាតំបន់ដែនដីមានបងប្អូនជនជាតិ ខ្មែរ រស់នៅកុះករ ដោយមានវត្តអារាមខ្មែរ ដ៏មហាសាល ផ្ចិតផ្ចង់ ព្រមទាំងសំណង់ព្រះពុទ្ធសាសនាពាំនាំមកនូវស្លាក់ស្នាមរាប់ សតវត្សរ៍។ សម្រាប់បងប្អូនជនជាតិខ្មែរ វត្តអារាមគឺជាកន្លែងផ្ទុកនូវតម្លៃខាងប្រលឹងវិញ្ញាណ ជំនឿដ៏ពិសិដ្ឋ យ៉ាងជ្រាលជ្រៅ កន្លែងគោរពបូជាសាសនា មជ្ឈមណ្ឌលសកម្មភាពវប្បធម៌របស់សហគមន៍លំនៅឋាន នៅក្នុងភូមិ និគម។