ការចិញ្ចឹម​គោយក​ទឹកដោះ​គឺជា​ដំណោះស្រាយ​កាត់បន្ថយ​ភាពក្រីក្រ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ក្នុង​តំបន់​ជនជាតិ​ខ្មែរ​នៅ​ខេត្ត សុកត្រាំង។ រូបថត៖ អាន ហៀវ

ខេត្ត សុកត្រាំង ប្រមូលផ្តុំប្រភពកម្លាំងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់បងប្អូនជនជាតិភាគតិច

ខេត្ត សុកត្រាំង ជាមូលដ្ឋានមានជនជាតិភាគតិកុះករ អត្រាស្មើនឹងជាង ៣៥% នៃចំនួនប្រជាជនខេត្ត។ បន្ទាប់ពីរយៈពេលអនុវត្តកម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់បងប្អូនជនជាតិភាគតិច និងតំបន់ភ្នំ (កម្មវិធីគោលដៅជាតិ ១៧១៩) គណៈកម្មាធិការបក្ស អាជ្ញាធរខេត្ត សុកត្រាំង បានជំរុញយ៉ាងខ្លាំងក្លាការឧបត្ថម្ភលំនៅឋាន ទឹកប្រើប្រាស់ ផ្លាស់ប្តូរការងារជូនបងប្អូនជនជាតិ... ឆ្លងតាមរយៈនោះលើកកម្ពស់គុណភាពជីវភាពរស់នៅបងប្អូនជនជាតិភាគតិចលើភូមិសាស្ត្រខេត្ត។