ខេត្ត កនទុម ពង្រីកតម្លៃវប្បធម៌គងឃ្មោះ - រាំចង្វាក់ ស្វង
ខេត្ត កនទុម មានជាង ៤០ ជនជាតិ ក្នុងនោះមានចំនួន ៧ ជនជាតិនៅផ្ទាល់កន្លែងគឺ យ៉ារ៉ាយ បាណា សេដាំង ហ្សែ - ទ្រៀង ហ្រេ ប្រូវ និង រើម៉ាំ។ ចំពោះបងប្អូនជនជាតិភាគតិចនៅទីនេះ ការលេងគងឃ្មោះនិងរាំចង្វាក់ស្វងគឺជាសកម្មភាពទាំងឡាយដែលមិនអាចខ្វះបានក្នុងជីវភាពខាងស្មារតីរាល់ពេលសហគមន៍ឈានចូលពិធីបុណ្យម្តងៗ។ លក្ខណៈវប្បធម៌នេះបាននិងកំពុងត្រូវបានបងប្អូនជនជាតិថែរក្សានិងផ្ទេរបន្តអស់ជាច្រើនជំនាន់មកហើយ។