កាលពីថ្ងៃទី ២៣ ខែ វិច្ឆិកា ក្រុមហ៊ុន AstraZeneca បានប្រាប់ថា ការសាកល្បងដំណាក់កាលចុងក្រោយបានបង្ហាញថា វ៉ាក់សាំង កូវីដ-១៩ របស់ខ្លួនជាមួយ សាកលវិទ្យាល័យអក់ស្វត មានប្រសិទ្ធភាពរហូតដល់ ៩០% ក្នុងការការពារជំងឺ កូវីដ-១៩។

វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca សហការផលិតជាមួយសាកលវិទ្យាល័យអក់ស្វតមានប្រសិទ្ធភាព ៩០ %
ផ្អែកលើការវិភាគបណ្តោះអាសន្ននៃការសាកល្បងនៅ សហរដ្ឋអាម៉េរិក និង ប្រេស៊ីល នូវវ៉ាក់សាំងដែលបង្កើតឡើងដោយ សាកលវិទ្យាល័យអក់ស្វត និងផលិតដោយក្រុមហ៊ុន AstraZeneca ក្រុមហ៊ុន AstraZeneca និយាយថាមិនមានការដេកពេទ្យឬករណី កូវីដ-១៩ ធ្ងន់ធ្ងរចំពោះអ្នកដែលបានទទួលវ៉ាក់សាំងនោះទេ។
ការសាកល្បងព្យាបាលនេះគឺពិនិត្យមើលទៅលើរបបដូសពីរផ្សេងគ្នា។ ដូសពាក់កណ្តាលនៃវ៉ាក់សាំងបន្ទាប់មកគឺដូសពេញលេញយ៉ាងតិចមួយខែដាច់ពីគ្នា មានប្រសិទ្ធភាព ៩០%។
របបដូសទី ២ គឺប្រើដូសពេញលេញ ២ ដងក្នុងរយៈពេលមួយខែ មានប្រសិទ្ធភាព ៦២%។ លទ្ធផលរួមបញ្ចូលគ្នាបង្ហាញអត្រាប្រសិទ្ធភាពជាមធ្យម ៧០%។
លោកសាស្ត្រាចារ្យ អេនឌ្រូ ផូលឡាដ ប្រធានអ្នកស៊ើបអង្កេតសម្រាប់ការសាក ល្បងព្យាបាលនេះ និយាយថា "ការរកឃើញទាំងនេះបង្ហាញថា យើងមានវ៉ាក់សាំងមានប្រសិទ្ធិភាពដែលអាចជួយសង្គ្រោះជីវិតមនុស្សជាច្រើន។ គួរឱ្យរំភើប យើងបានរកឃើញថា របបដូសមួយក្នុងចំណោមដូសទាំងពីររបស់យើង មានប្រសិទ្ធភាពប្រហែល ៩០%"៕
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ ទេវី