ក្រុមហ៊ុន Huawei ប្រកាសបង្ហាញទូរស័ព្ទអាចបត់បានទី ៣ របស់ខ្លួនគឺ Mate X2 ដែលភ្ជាប់មកជាមួយការរចនាថ្មីទាំងស្រុងធៀបនឹងម៉ូដែលមុនៗ ទាំងពីរ។

ស្មាតហ្វូន Huawei Mate X2 ត្រូវបានដាក់លក់នៅប្រទេស ចិន កាលពីថ្ងៃទី ២៥ ខែ កុម្ភៈ
ស្មាតហ្វូន Huawei Mate X2 មានអេក្រង់ OLED ទំហំ ៨ អ៊ីញដំបូងដែលអាចបត់ចូលក្នុងបាន។ វាក៏មានអេក្រង់ទីពីរប្រភេទ OLED ទំហំ ៦,៤៥ អ៊ីញនៅខាងក្រៅផងដែរ។
អេក្រង់ទាំងពីរត្រូវជាមួយអត្រាកម្រិត ៩០ ហឺត។ បន្ទះឈីប Kirin 9000 និងថាមពលថ្ម ៤.៥០០ មិល្លីអំពែរម៉ោង ផ្តល់ថាមពលដល់ស្មាតហ្វូន Mate X2 រួមជាមួយរ៉េមទំហំ ៨ ជីហ្គាបៃ ជីភីយូប្រភេទ 24-core Mali-G78 និង NPU។
រីឯ Mate X2 វិញមិនអាចប្រើជាមួយកម្មវិធីនិងសេវាកម្មរបស់ Google ទេ ទោះបី វាដំណើរការលើ EMUI 11.0 ផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android 10 ក៏ដោយ។ ក្រុមហ៊ុន Huawei បានបញ្ជាក់នៅក្នុងព្រឹត្តិការណ៍ផ្សាយផ្ទាល់តាមវីដេអូថា Mate X2 នឹងស្ថិតក្នុងចំណោមស្មាតហ្វូនដំបូងដែលត្រូវធ្វើបច្ចុប្បន្នភាពទៅរកប្រព័ន្ធ HarmonyOS ចាប់ពីខែ មេសា។

ស្មាតហ្វូន Huawei Mate X2 ត្រូវបានដាក់លក់នៅប្រទេស ចិន កាលពីថ្ងៃទី ២៥ ខែ កុម្ភៈ
Mate X2 ភ្ជាប់មកជាមួយការកាមេរ៉ាបួនគ្រាប់ដែលមានកាមេរ៉ាគោល ៥០ មេហ្គាភិចសែល f/1.9 មួយគ្រាប់ កាមេរ៉ា Ultra Vision សម្រាប់ថតប្លង់ទូលាយទំហំ ១៦ មេហ្គាភិចសែល (f/2.2) មួយគ្រាប់ កាមេរ៉ាថតហ្សូមឆ្ងាយទំហំ ១២ មេហ្គាភិច សែល (ពង្រីកបែបអុបទិក ៣ ដង f/2.4 ប្រព័ន្ធទប់លំនឹង OIS) មួយគ្រាប់ និងកាមេរ៉ាកំពូលហ្សូម ៨ មេហ្គាភិចសែល (ពង្រីកបែបអុបទិកបាន ១០ ដង f/4.4 OIS AF) មួយគ្រាប់។ នៅផ្នែកខាងមុខមានកាមេរ៉ាថតរូបប្លង់ទូលាយទំហំ ១៦ មេហ្គាភិចសែល f/2.2 មួយគ្រាប់។
កាលពីថ្ងៃទី ២៥ ខែ កុម្ភៈ ស្មាតហ្វូន Mate X2 របស់ក្រុមហ៊ុន Huawei ត្រូវបានដាក់លក់នៅប្រទេស ចិន ក្នុងតម្លៃ ១៧.៩៩៩ យ័ន (២.៧៨៥ ដុល្លារសម្រាប់ប្រភេទ ២៥៦ ជីហ្គាបៃ) និង ១៨.៩៩៩ យ័ន (២.៩៤០ ដុល្លារសម្រាប់ប្រភេទ ៥១២ ជីហ្គាបៃ) ដែលមានពណ៌ខៀវ ពណ៌ផ្កាឈូក ខ្មៅនិងស៕
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ សិរី