សហរដ្ឋអាម៉េរិក អនុញ្ញាតឱ្យប្រើថ្នាំគ្រាប់ Pfizer ព្យាបាលកូវីដនៅផ្ទះជាលើកដំបូង
កាលពីថ្ងៃទី ២២ ខែ ធ្នូ សហរដ្ឋអាម៉េរិក បានអនុញ្ញាតឱ្យប្រើថ្នាំគ្រាប់ប្រឆាំងកូវីដ១៩ របស់ក្រុមហ៊ុន Pfizer Inc សម្រាប់មនុស្សដែលមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅ ដែលមានហានិភ័យឈឺធ្ងន់ធ្ងរ នេះជាថ្នាំលេបនៅផ្ទះលើកដំបូង ក៏ដូចជាឧបករណ៍ថ្មីប្រឆាំងនឹងមេរោគអូមីក្រុង ដែលកំពុងឆ្លងរាលដាលយ៉ាងឆាប់រហ័ស។