![]() |
ជ្រុងមួយនៃវិហារ ឥស្លាម Mubarak នៅឃុំ ចូវផុង ទីរួមខេត្ត តឹនចូវ |
ជនជាតិ ចាមឥស្លាម ហៅបុណ្យ Roya Haji ថាជាបុណ្យ "Roya ជាទីស្រឡាញ់"។ នាឱកាសបុណ្យ Roya Haji បងប្អូនមាមីងតែងតែចំណាយពេលដើម្បីជួបជុំគ្រួសារទៅសួរសុខទុក្ខមិត្តភ័ក្តិ សាច់ញាតិនិងជូនរាល់អំណោយដែលមានអត្ថន័យ។ ក្មេងៗ បានឪពុកម្តាយទិញសម្លៀកបំពាក់ថ្មី រីឯសម្លៀកបំពាក់ចាស់ៗ ត្រូវបានជូនដល់អ្នកក្រីក្រ។
![]() |
បច្ចុប្បន្នសហគមន៍ជនជាតិ ចាម នៅខេត្ត អានយ៉ាង មានប្រជាជនជាង ១៧.០០០ នាក់កាន់សាសនា ឥស្លាម ប្រជុំជីវភាពសាសនានៅ ១២ វិហារធំនិង ១៦ វិហារតូច នៅតាម ៩ ភូមិចំណុះទីរួមខេត្ត តឹនចូវ និងស្រុក ៤ គឺ៖ អានភូ ចូវភូ ចូវថាញ់ ភូតឹន |
ជាពិសេស បណ្តាគ្រួសារនិងសាសនិក Muslim (ឥស្លាម បរិស័ទ) ដែលធូរធារនឹងធ្វើពិធីកិច្ច Kurbal Bayram (ពិធីបូជាយញ្ញ) ទិញសត្វស្រុក (គោ ពពែ ចៀម) សម្លាប់យកសាច់ដើម្បីធ្វើបុណ្យ បន្ទាប់នោះយកសាច់បែង ចែកឱ្យបងប្អូនមាមីងក្នុងភូមិដើម្បីរួមគ្នាចែករំលែកនូវក្តីសប្បាយរីករាយក្នុងបុណ្យ Roya Haji។
![]() |
អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អានយ៉ាង លោក វ៉អាញ់គៀត (ទី ៦ ពីខាងឆ្វេងទៅ) ជូនអំណោយដល់បណ្ដាសមណស័ក្ដិនិងអ្នកមុខអ្នកការនៃគណៈតំណាងសហគមន៍សាសនា ឥស្លាម ខេត្ត អានយ៉ាង បណ្ដា Hakim (ចៅអធិការវិហារ ចាម) គណៈគ្រប់គ្រងវិហារនិងបងប្អូនជនជាតិ ចាម នៅភូមិសាស្ត្រឃុំ ចូវផុង ទីរួមខេត្ត តឹនចូវ |
ឆ្នាំ ២០១៩ គឺជាឆ្នាំដំបូងដែលខេត្ត អានយ៉ាង ចាត់តាំងពិធីជំនួបមុខនឹងបណ្ដា Hakim (ចៅអធិការវិហារ ចាម) អ្នកមានកិត្យានុភាព បញ្ញវន្តជនជាតិ ចាម គំរូព្រមជាមួយនោះចាត់តាំងការទៅសួរសុខទុក្ខនិងជូនអំណោយដល់គ្រួសារក្រីក្រ។ ប្រការនេះសម្ដែងនូវការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋចំពោះបងប្អូនជនជាតិ ចាម រស់នៅលើភូមិសាស្ត្រ៕