យោងតាមការផ្សាយផ្ទាល់នៅលើវេបសាយរបស់ក្រុមហ៊ុន SpaceX កាលពីចុងខែ មករាកន្លងទៅ ក្រុមហ៊ុននេះបានបាញ់បង្ហោះរ៉ុក្កែត Falcon-9 របស់ខ្លួនដោយជោគជ័យដោយដឹកផ្កាយរណបរហូតដល់ទៅ ១៤៣ គ្រឿងតែមួយជើង។

នៅក្នុងការបាញ់បង្ហោះនេះគឺមានផ្កាយរណបទូរគមនាគមន៍ Starlink ចំនួន ១០ គ្រឿង ដែលជាគម្រោងទូរគមនាគមន៍អ៊ីនធឺណេតរបស់ក្រុមហ៊ុន SpaceX ក្នុងគោលបំណងផ្តល់អ៊ីនធឺណេតឥតខ្សែនៅគ្រប់ចំណុចភូមិសាស្ត្រនៃសកលលោក។

សេចក្ដីពណ៌នាអំពីការបាញ់បង្ហោះរបស់ក្រុមហ៊ុនបានសរសេរថា “នៅលើរ៉ុក្កែតនេះគឺមានផ្កាយរណបពាណិជ្ជកម្មនិងផ្កាយរណបរដ្ឋាភិបាលចំនួន ១៣៣ គ្រឿងនិងផ្កាយរណប Starlink ចំនួន ១០ គ្រឿង ដែលជាបេសកកម្មបង្ហោះផ្កាយរណបច្រើនបំផុតតែមួយជើង។ ផ្កាយរណប Starlink នៅលើបេសកកម្មនេះ គឺជាយានដំបូងគេបង្អស់នៅក្នុងក្រុមផ្កាយរណបដែលបានដាក់ពង្រាយទៅកាន់គន្លងប៉ូល”៕
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ សិរីសួស្តី