ក្នុងវប្បធម៌របស់បណ្តាជនជាតិនៅតំបន់ខ្ពង់រាបពោរពេញទៅដោយព្រៃព្រឹក្សា លតាវល្លិ តីង្វៀន និយាយរួម ជនជាតិ យ៉ារ៉ាយ នៅខេត្ត យ៉ាឡាយ និយាយដោយ ឡែក កាផាមិនត្រឹមតែជាប្រដាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃប៉ុណ្ណោះទេ នៅជាវណ្ណកម្មសិល្បៈបង្ហាញពីភាពប៉ិនប្រសប់លក្ខណៈវិចិត្រសិល្បៈ បង្ហាញពីអារម្មណ៍មនោសញ្ចេតនារបស់អ្នកត្បាញបង្កើតវាទៀតផង។
កាផា ច្រើនតែបានធ្វើពីឫស្សីពកនិងវល្លិផ្តៅ។ ពេលត្បាញកាផា ជនជាតិ យ៉ារ៉ាយ រចនាក្បូរក្បាច់តែងលម្អដោយត្បាញ ឆ្លាស់បណ្ដាបន្ទះឬស្សីពណ៌ខ្មៅពណ៌ក្រហម ឬត្រឡប់សាច់មុខខាងក្នុងនៃបន្ទះឫស្សីចេញដើម្បីឲ្យមានពីរពណ៌ខុសគ្នា។
តួខ្លួនកាផា អាចធ្វើអោយជាប់មាំដោយចម្រៀកឫស្សីឬវល្លិផ្តៅ។ កាផា មាន ៣ ប្រភេទសំខាន់គឺ៖ កាផាតួខ្លួនរាងមូល មួយស្រទាប់ ត្បាញរង្វើលសម្រាប់ស្ពាយទៅ យកអុស បន្លែទំពាំង... កាផា តួខ្លួនរាងមូល មួយស្រទាប់ ត្បាញក្រាស់ ជិតសម្រាប់ដាក់ស្រូវ អង្ករ ពោត... កាផា មានតួខ្លួនរាងសំប៉ែតមួយថត ឬបីថត ត្បាញក្រាស់ សម្រាប់បុរសៗ ស្ពាយទៅចម្ការ ទៅបរបាញ់សម្រាប់ដាក់បាយ បារី បំពង់ដាក់ព្រួញជាដើម។
តាមចាស់ភូមិរើចាំស៊ូយ នៅភូមិង៉ ៤ ឃុំ អៀកា ស្រុក ជឺប៉ាសហ៍ ជនជាតិ យ៉ារ៉ាយ ចាត់ទុកកាផាជារបស់ប្រើប្រាស់ដ៏សំខាន់ប្រកបដោយលក្ខណៈស្រស់ស្អាតដោយ ឡែករបស់ជនជាតិ។ សព្វថ្ងៃនេះ ជនជាតិ យ៉ារ៉ាយ ត្បាញកាផាដើម្បីរួមចំណែករក្សារបរប្រពៃណី ផងហើយសម្រាប់លក់បង្កើនប្រាក់ចំណូលដើម្បីដោះស្រាយការចាយវាយក្នុងជីវភាពរស់នៅឲ្យក្រុមគ្រួសារផង៕
អត្ថបទនិងរូបថត៖ ហុងឌៀប