ពេលជប់លៀងភ្ញៀវឬដល់ឱកាសបុណ្យទានម្តងៗ ជនជាតិ ច្រាយ ជាធម្មតាធ្វើម្ហូបមាន់អាំង។ ចំណែកគ្រឿងក្នុងមាន់ដែលនៅសល់ពីនោះត្រូវបានលាងស្អាត បន្ទាប់ពីនោះ ច្របល់ឲ្យសព្វជាមួយនឹងត្រប់ពុតលំញងចិតតូចៗ ត្រូវបានត្រាំជាមួយនឹងទឹកអំបិលរួច។

គ្រឿងទេសអំបិល ម្ទេសឆ្នាស ប៊ីចេង គ្រៃ ខ្ទឹម។ល។ ត្រូវបានលាយឲ្យសព្វជាមួយនឹងគ្រឿងក្នុងមាន់និងត្រប់ពុតលំញងដើម្បីបង្កើតរសជាតិ បន្ទាប់ពីនោះ ត្រូវបានខ្ចប់ក្នុងស្លឹកចេកដែលត្រូវបានឆ្អើរភ្លើងហើយរួចយកទៅអាំងលើរងើកភ្លើងចង្ក្រានទាំងអស់។ ក្លិនក្រអូបនៃស្លឹកចេកវេញត្របាញ់បញ្ចូលគ្នាជាមួយរសជាតិផ្អែមស្រទន់នៃគ្រឿងក្នុងមាន់ រសជាតិល្វីងនៃផ្លែត្រប់និងរសជាតិដិតខ្លាំងពីគ្រឿងផ្សំផ្សេងៗ ធ្វើឲ្យមុខអាហារកាន់តែជក់ចិត្តថែមទៀត។

មិនត្រឹមតែចិញ្ចឹមបំប៉នសារពាង្គកាយប៉ុណ្ណោះទេ ជនជាតិ ច្រាយ ជឿថាម្ហូបត្រប់ ពុតលំញងគ្រឿងក្នុងមាន់ខ្ចប់ស្លឹកចេកថែមទាំងមានអត្ថន័យផ្សារភ្ជាប់មនុស្សជាមួយធម្មជាតិនិមិត្តរូបនៃសាមគ្គីភាពនិងទឹកចិត្តស្រឡាញ់រាប់អានភ្ញៀវទៀតផង។ ប្រសិនបើមានឱកាសអញ្ជើញមក យ៉ាឡាយ ចូរមិត្តសាកល្បងភ្លក្សរសជាតិមុខអាហារនេះម្តង ឆ្លងតាមរយៈនោះ យល់បានរសជាតិដ៏វិសេសវិសាល ព្រមទាំងយល់បន្ថែមពីមនុស្សម្នា វប្បធម៌ នៅលើដែនដីព្រៃស្បាត៕
អត្ថបទនិងរូបថត៖ ហុងដៀប
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ សិរីសួស្តី