

ប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ខែ តុលា នៅតំបន់ស្រុក ម៉ុកចូវ (ខេត្ត សឺនឡា ប្រទេស វៀតណាម) និងស្រុក សបបៅ (ខេត្ត ហួផាន់ ប្រទេស ឡាវ) ផ្លាស់ប្តូរមិត្តភាពការពារជាតិព្រំដែន វៀតណាម - ឡាវ លើកទីពីរបានបិទបញ្ចប់ដោយជោគជ័យដោយមានសកម្មភាពទាំងឡាយដ៏បរិបូណ៌ សម្បូរបែប ជាក់ស្តែង បន្សល់ទុកចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅអំពីមិត្តភាព សាមគ្គីភាពរវាងកងទ័ពនិងប្រជាជនប្រទេសទាំងពីរ។
ច្បាមជាប់ទស្សនៈរបស់បក្ស អនុវត្តដោយភាពបត់បែន សមស្របជាមួយលក្ខណៈពិសេសនៃវប្បធម៌ មនុស្សម្នាមូលដ្ឋានខេត្ត អៀនបាយ បានយកចិត្តទុកដាក់ជាពិសេសកសាងអត្តសញ្ញាណវប្បធម៌ ប្រែក្លាយបណ្តាតម្លៃវប្បធម៌ដ៏វិសេសវិសាលមានដោយឡែកក្លាយជាកម្លាំងកើតពីផ្ទៃក្នុង ប្រភពកម្លាំងដ៏មហិមាពុះពារឆ្លងកាត់រាល់ក្ដីលំបាកលំបិន ពួតដៃគ្នាធ្វើឋបនកម្មស្រុកកំណើត អៀនបាយ រឹងប៉ឹងឈានឡើង។
ឆ្នាំនេះកំណត់សម្គាល់ ២៥ ឆ្នាំ វៀតណាម និង ចិន ចុះហត្ថលេខាលើសន្ធិសញ្ញាព្រំដែននៅលើគោកនិង ១៥ ឆ្នាំចុះហត្ថលេខាលើឯកសារច្បាប់ចំនួន ៣ ស្តីពីព្រំដែននៅលើគោក វៀតណាម - ចិន។ សមិទ្ធិផលជាប្រវត្តិសាស្ត្រនេះដាក់មូលដ្ឋានគ្រឹះគតិយុត្ត នយោបាយដើម្បីប្រទេសទាំងពីររក្សាជាប្រចាំបរិស្ថានសន្តិភាព ស្ថិរភាពសម្រាប់បុព្វហេតុអភិវឌ្ឍសេដ្ឋកិច្ច ធានាសន្តិសុខ ការពារជាតិ។ល។ ឆ្លើយតបឆន្ទៈរបស់ប្រជាជនប្រទេសទាំងពីរ។
រួមបញ្ចូលប្រភពធនធានជាច្រើន ជាពិសេសគឺសេចក្តីសម្រេចចិត្តលេខ ១៣ ចុះថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២៣ របស់ក្រុមប្រឹក្សាប្រជាជនខេត្តស្តីពីការកំណត់កម្រិតឧបត្ថម្ភលុបបំបាត់លំនៅឋានបណ្តោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោមនៅលើភូមិសាស្ត្រខេត្តដំណាក់កាល ២០២៣ - ២០២៥ ខេត្ត ក្វាងណាម ត្រូវបានចាត់ទុកថាជាមូលដ្ឋានឈានមុខគេក្នុងការលុបបំបាត់លំនៅឋានបណ្តោះអាសន្ន បង្កើតលក្ខខណ្ឌរក្សាលំនឹងជីវភាពប្រជាជនលំបាកលំបិន ។ល។
យុទ្ធជនកងទ័ពជើងទឹកនិងនិវេសនកជនកោះ សុងទឺតី (ខេត្ត ខាញ់ហ្វារ) ក្បែរបង្គោលអធិបតេយ្យភាព
ភូមិ ហ៊ូយម៉ាយ ឃុំ កាំមួន ស្រុក គ្វេផុង (ខេត្ត ងេអាន) មិនមានកម្រិតមត្តេយ្យសិក្សាបានជាលោកគ្រូៗ ច្បាមភូមិទីនេះ ត្រូវតែហាត់តាំងពីអក្សរមួយតួៗ អោយកូនសិស្សនៅពេលទើបចូលរៀនថ្នាក់ទី ១។ ដោយមានសិស្សសាលានិងអ្នកភូមិ ហ៊ូយម៉ាយ លោកគ្រូច្បាមភូមិបានក្លាយជាសមាជិកមិនអាចខ្វះបានក្នុងសហគមន៍។ល។
ដោយមានការរួមកម្លាំង រួមចិត្តគំនិតគ្នានៃប្រព័ន្ធនយោបាយ ទាំងមូលនិងប្រជាជនស្រុកតំបន់ភ្នំ ក្វានសឺន (ខេត្ត ថាញ់ហ្វា) បានអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មីយ៉ាងល្អប្រសើរផ្សារភ្ជាប់ជាមួយនឹងការពារអធិបតេយ្យភាពសន្តិសុខព្រំដែន រួមចំណែកធ្វើអោយផ្លាស់ប្តូរមុខមាត់តំបន់ភ្នំ។
តំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំនៃខេត្ត ក្វាងង៉ាយ មានឃុំចំនួន ៦១ ចំណុះស្រុកតំបន់ភ្នំចំនួន ៥ គឺ ត្រាបុង មិញឡុង បាទើ សឺនតី សឺនហា។ ចំនួនប្រជាជនទូទាំងតំបន់មានជិត ២៣០.០០០ នាក់ ដោយមានជនជាតិជាបងប្អូនចំនួន ២៩ រួមរស់ជាមួយគ្នា។
កាលពីពេលថ្មីៗកន្លងទៅ ក្រសួងនគរបាលនិងងគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម ខេត្ត សុកត្រាំង បានធ្វើការបូកសរុបកម្មវិធីកៀរគរ ជួយឧបត្ថម្ភសាងសង់លំនៅឋានចំនួន ១.២០០ ខ្នង ជូនប្រជាជនក្រីក្រដែលជួបការលំបាកលើបញ្ហាលំនៅឋាននៅភូមិសាស្ត្រខេត្ត សុកត្រាំង។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ ២០២៤ របស់បងប្អូនជនជាតិ ខ្មែរ លោកនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាម មិញជិញ បានផ្ញើលិខិតប្រគេននិងជូនពរដល់បងប្អូនជនជាតិ សមមិត្ត និងព្រះសង្ឃជនជាតិ ខែ្មរ។
តាំងពីពេលគណៈកម្មាធិការបក្សខេត្ត ដាក់ឡាក់ ចេញសារលិខិតលេខ 75-CV/TU ចុះថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០០៤ ស្តីអំពី "ការចាត់ចែងស្ថាប័ន អង្គភាពចងសម្ពន្ធមេត្រីភាពនឹងបណ្តាភូមិបងប្អូនជនជាតិភាគតិច" និងសារាចរលេខ 29-CT/TU ចុះថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីអំពីការ "បង្កើននវានុវត្តន៍និងលើកកម្ពស់ប្រសិទ្ធភាពការងារចងសម្ពន្ធមេត្រីភាពនឹងបណ្តាភូមិបងប្អូនជនជាតិភាគតិចនៅលើភូមិសាស្រ្តខេត្ត" ការងារចងសម្ពន្ធមេត្រីភាពត្រូវបានអនុវត្តកាន់តែមានប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ ផ្សារភ្ជាប់សហគមន៍ទាំង ៤៩ ជនជាតិជាបងប្អូននិងរួមចំណែកកសាងភូមិនិគមសុខដុមរមនា សម្បូររុងរឿង។