ដើម្បីឱ្យកម្មវិធីគោលនយោបាយជនជាតិ គោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច សង្គម វប្បធម៌តំបន់ជនជាតិនិងតំបន់ភ្នំជ្រួតជ្រាបទៅក្នុងជីវភាពរស់នៅ ទន្ទឹមនឹងការខិតខំប្រឹងប្រែងនៃប្រព័ន្ធនយោបាយ គណៈកម្មការផ្នែក អង្គការមហាជនទាំងឡាយក៏ត្រូវនិយាយដល់ការចូលរួមវិភាគទានមិនតិចឡើយរបស់កងជួរអ្នកមានប្រជាប្រិយភាព។

អ្នកមានប្រជាប្រិយភាពគឺជាអ្នកយល់ច្បាស់ចិត្តគំនិត បំណងប្រាថ្នារបស់បងប្អូនជនជាតិបំផុត។ ដោយមានការគោរពនិងមនោសញ្ចេតនាដ៏ស្មោះស្ម័គ្ររបស់បងប្អូនជនជាតិសម្រាប់អោយពួកគាត់ អ្នកមានប្រជាប្រិយភាពអាចចែករំលែកព័ត៌មានប្រកបដោយប្រសិទ្ធភាព ព្រមទាំងដោះស្រាយជម្លោះនានា ក្នុងសហគមន៍យ៉ាងប៉ិនប្រសប់និងសមហេតុផល។ ដោយប្រជាប្រិយភាព ឥទ្ធិពលរបស់ខ្លួន អ្នកមានប្រជាប្រិយភាពពិតជា "ទីពំនឹង" ដ៏រឹងមាំរបស់ បងប្អូនជនជាតិ រួមចំណែកយ៉ាងសំខាន់ចូលក្នុងការពង្រឹងធ្លុងមហាសាមគ្គីជនជាតិ ថែរក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមរឹងមាំ និងកសាងជីវភាពវប្បធម៌នៅលើភូមិសាស្រ្ត។


យោងតាមសេចក្តីសម្រេចចិត្តលេខ 12/2018/QĐ-TTg របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ដំណាក់កាលឆ្នាំ ២០២០ - ២០២៣ ខេត្ត កនទុម មានអ្នកមានប្រជាប្រិយភាពចំនួន ២.៨០០ អង្គនិងរូប ក្នុងនោះមានព្រឹទ្ធាចារ្យភូមិជាង ១.០០០ នាក់ មេភូមិនិងឋានៈស្មើនឹងមេភូមិចំនួន ៣៦៩ រូប ព្រះសង្ឃ និងសមណស័ក្តិសាសនាចំនួន ៩២ អង្គនិងរូប។ល។ កត់សម្គាល់តួនាទីរបស់អ្នកមានប្រជាប្រិយភាព ចាប់តាំងពីឆ្នាំ ២០២០ រហូតមកដល់ពេល នេះមានអ្នកមានប្រជាប្រិយភាពចំនួន ១៧១ លើកអង្គនិងរូបត្រូវបានខេត្ត កនទុម លើកសរសើរជូនរង្វាន់ហើយ៕
អត្ថបទនិងរូបថត៖ វ៉ាន់ភឿង
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ អៀនថាញ់